
ទឹកចិត្ដកូនខ្មែរ
ដោយ ៖ រនោច ថ្ងៃទី 01 វិច្ឆកា 2010ម៉ោង 14:02:33
ទឹកចិត្ដកូនខ្មែរ
-ទឹកចិត្ដកូនខ្មែរ ទាំងក្រុង-ស្រុកស្រែ សុទ្ធស្នេហាជាតិ
ពេលឮសូរខ្មាំង សត្រូវចងខ្ញុំវាត ទីបន្ដទៀត
ឈ្លានពានទឹកដី ។
-ទឹកចិត្ដកូនខ្មែរ ស្មោះស្ម័គ្រដង្ហែ ក្រោមទង់ជាញជ័យ
ជាតិនិងសាសនា ព្រះមហាក្សត្រថ្លៃ លះបង់អ្វីៗ
ដើម្បីជាតិរស់ ។
-ទឹកចិត្ដកូនខ្មែរ ឈាមទឹកដោះម៉ែ ពូជពង្សល្បីឈ្មោះ
ក្លៀវក្លំក្លាហាន មានកេរកិត្ដិយស មិនគ្រាន់តែរស់
កំដររូបឡើយ ។
-ទឹកចិត្ដកូនខ្មែរ មិនរេមិនបែរ បានរស់វិញហើយ
ដើរតាមសម្ដេច លុះត្រាដល់ត្រើយ បានសុខបានស្បើយ
ជួបជុំគ្រួសារ ។
-ទឹកចិត្ដកូនខ្មែរ គួបផ្សំផងដែរ ឯកឧត្ដមបញ្ជាការ
ទៀ បាញ់ ប៉ុល សារឿន គន់ គីម ជា តារា ស្រី ឌឹក សុទ្ធ ជា
មេទ័ពប្រពៃ ។
-ទឹកចិត្ដកូនខ្មែរ អស់លោកមើលថែ យុទ្ធមិត្ដយប់ថ្ងៃ
ព្រមទាំងគ្រួសារ កូនចៅប្រុស-ស្រី ផ្ដល់ស្បៀង-ចំណី
ផ្ដល់ដី-ផ្ដល់ផ្ទះ ។
-ទឹកចិត្ដកូនខ្មែរ ហត់មិនត្អូញត្អែរ ស្ម័គ្រចិត្ដហ៊ានលះ
បង់ក្ដីសុខផ្ទាល់ តស៊ូមានះ ឱ្យតែបានឈ្នះ
ពួកចោរឈ្លានពាន ។
-ទឹកចិត្ដកូនខ្មែរ រួមប្រជាដែរ គឺសុទ្ធតែមាន
កំហឹងឈឺចាប់ ចោរប៉ងបំពាន ប្រសិនវាហ៊ាន
ច្បាស់គ្មានដីកប់៕
ពាក្យកាព្យរំឭកបុត្រធីតា
ធ្វើបុណ្យឱ្យធ្វើទាននៅខែភ្លឺ កុំចាំគាត់ឈឺស្លាប់មរណា
ទើបនាំបងប្អូនមកវេរដារ ដល់គុណរូបាអាត្មាគាត់ ។
ធ្វើបុណ្យដូច្នេះហៅខែងងឹត កាលនៅជីវិតមិនមានមាត់
ដល់ពេលស្លាប់ហើយបាននឹកគាត់ យកធាតុដាក់វត្ដឱ្យស្ដាប់ធម៌ ។
ខ្លួនម្ដាយឪពុកនៅហូបបាន កូនចៅប៉ុន្មានមិនត្រេកអរ
យកបាយ ឬនំម្ហូបសម្លរ មិនមានត្រេកអរបូជាឡើយ៕
