HEAR​ MY​ SONG​ 2012​ កម្មវិធី​ថ្មី​របស់​ Sabay​ Music​ ផ្ដល់​រង្វាន់​ ១០០០​ដុល្លារ​ !

ដោយ​ ៖ លីហៃ ថ្ងៃទី 07 កញ្ញា 2012ម៉ោង 08:41:56

Sabay​ Music​ នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នកនិពន្ធ​បទ​ចម្រៀង​ទាំងអស់​អាច​ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​ចំនួន​ ១០០០​ ដុល្លារ​អា​មេ​រិ​ក​ ដោយ​ធ្វើការ​បង្ហាញ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ 

​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់​នេះ​ លោក​អ្នក​គ្រាន់តែ​ផ្ញើ​ Link​  វី​ដេ​អូ​ចម្រៀង​ YouTube​  (YouTube​ Link)​ មក​កាន់​ sabaytv@gmail.com​ ដើម្បី​អោយ​ក្រុម​ ការងារ​អាច​ទាញ​យក​បាន​ នឹង​យក​ផ្សាយ​នៅ​លើ​ទូរទស្សន៍​អ៊ី​ធឺ​ណេ​តរបស់​ Sabay​ (Sabay.TV)​ ចំពោះ​បទ​ចម្រៀង​ ណា​ដែល​ផលិត​ឡើង​ល្អ​បំផុត​។​

​លក្ខខណ្ឌ​:​ 

​វី​ដេ​អូ​ចម្រៀង​ YouTube​ របស់​អ្នក​អាច​ជា​វី​ដេ​អូ​ចម្រៀង​ដែល​អ្នក​ច្រៀង​ដោយ​ផ្ទាល់​ ឬ​ ច្រៀង​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត​ ប៉ុន្តែ​បទ​ចម្រៀង​នោះ​ត្រូវ​តែ​ជា​ស្នាដៃ​និពន្ធ​របស់​អ្នក​ ១០០%]​។​  អ្នក​អាច​ច្រៀង​គោក​ដោយ​គ្មាន​ឧបករណ៍​តន្ត្រី​បាន​ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​អាច​បញ្ចូល​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​ដូច​ជា​ ហ្គី​តា​ ឬ​ ព្យា​ណូ​ ……​ ប្រសិនបើ​អ្នក​ត្រូវការ​។​

​សំរាប់​បេក្ខជន​ដែល​មាន​បទ​ចំរៀង​ផ្ទាល់ខ្លួន​ស្រាប់​ ឬ​ ជា​អ្នក​ស្ថិត​ក្នុង​ក្រុម​ចម្រៀង​ណាមួយ​ ក៏​អាច​ផ្ញើរ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​ក្រុម​របស់​អ្នក​មក​កាន់​ កម្មវិធី​ Sabay​ Music​ (Hear​ My​ Song​ 2012)​ ផង​ដែរ​។​ 

​បទ​ចម្រៀង​របស់​អ្នក​អាច​នឹង​មានឱកាស​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ MYTV,​ BAYON,​ SEATV​ និង​ស្ថានីយ៍ទូរទស្សន៍​ផ្សេងៗ​ទៀត​ ឬ​ តាម​បណ្ដា​វិទ្យុ​ ។​

​ក្នុង​ការ​ផ្តល់​ពិន្ទុ​នឹង​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​មួយ​ក្រុម​ ដែល​ដឹកនាំ​ដោយ​ម្ចាស់​ពាន​អាណាចក្រ​តារា​ផ្នែក​ “​តារាចម្រៀង​រ៉េ​ប​ឆ្នើម​ប្រចាំឆ្នាំ​ ២០១១”​ គឺ​ ពូ​ ឃ្លាំង​ នឹង​ជ្រើសរើស​ បទ​ចម្រៀង​ល្អ​បំផុត​ចំនួន​ 8​ បន្ទាប់​មក​ឃ្លិប​ចម្រៀង​របស់​លោក​អ្នក​នឹង​ត្រូវ​ជ្រើសរើស​ដោយ​ សាធារណជន​តាម​រយៈ​ចំនួន​អ្នក​ “Like”​ គាំទ្រ​។​ ការ​បោះ​ឆ្នោត​ជា​សាធារណៈ​នឹង​ធ្វើ​ឡើង​តែ​ ២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។​ 

​កាល​បរិ​ច្ឆ​ទ​ឈប់​ទទួល​ឃ្លិប​ចម្រៀង​នៅ​ថ្ងៃ​ទី​ 15​ ខែ​ តុលា​ ឆ្នាំ​2012​ ។​ ដូច្នេះ​សូម​ប្រញាប់​ ឡើង​កុំអោយ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​អោយ​សោះ​!​ ចំពោះ​ប្រកាស​ពី​បេក្ខភាព​អ្នក​ឈ្នះ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ជា​សាធារណៈ​ក្នុង​រយៈពេល​ 2​ ស​ប្តា​ហ៍​ សំរាប់​រង្វាន់​ចំណាត់ថ្នាក់​លេខ​1​ទឹក​ប្រាប់​ចំនួន​ $​ 1000​ ។​

​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​ sabay.com.kh​ ឬ​ អ៊ីមែល​ទៅ​ hong.dyna@cidc.com.kh​ ទូរស័ព្ទ​ Mr.​ Dyna​ តាម​រយៈ​លេខ​ 077​ 666​ 516​ បញ្ជាក់​អាច​ទំនាក់​ទ​ន​ង​បាន​ រៀង​រាល់​ម៉ោង​ធ្វើការ​ ពី​ថ្ងៃ​ច័ន្ទ​ ដល់​ សុក្រ​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 12​ថ្ងៃត្រង់​ និង​ 2​រសៀល​ ដល់​ 5​រសៀល​ ចំណែកឯ​ថ្ងៃ​សៅរ៍​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 12​ថ្ងៃត្រង់​។​