មក​ពី​រក​ត្រី​ត្រូវ​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​ស្លាប់នៅមន្ទីរពេទ្យ

ដោយ​ ៖ អ៊ុំ​ ណូន|ថ្ងៃទី 20 កញ្ញា 2012 ម៉ោង 15:07:32

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ បណ្ដាល​ឱ្យ​ស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​មក​ពី​រក​ត្រី​ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ ក្នុងភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ។​ ​ជន​រង​គ្រោះ​មានឈ្មោះ​ ព្រំ​ ស៊ិ​ន​ដា​​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​៣​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BE-4108​ ដោយ​ មាន​ឌុ​ប​ក្មេង​ប្រុស​២​នាក់​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ចោរ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១១​ មិន​ចាំ​ស្លាក​លេខ​ ដក​កាំភ្លើងខ្លី​១​ដើម​មិន​ស្គាល់​មក​ភ្ជង់​និង​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ៕