វិចារណកថាៈ​នរណា​មិន​ឱ្យ​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​?

ដោយ​ ៖ នួន នរិន្រ្ទ ថ្ងៃទី 04 តុលា 2012ម៉ោង 07:53:01

​ជា​ថ្មី​ម្ដងទៀត​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ ឆ្នាំ​២០១៣​ខាង​មុខ​ ។​ លោក​បាន​អះអាង​ថា​ នឹង​ចូល​ស្រុក​ “​ឆាប់ៗ​”​។​ ស្រប​ ពេល​ជាមួយ​គ្នា​នេះ​ មន្ដ្រី​គណបក្សប្រឆាំង​មិន​ប្រាកដប្រជា​ទេ​ថា​ តើ​គណបក្ស​ សម​ រ​ង្ស៊ី​,​ គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​កើត​ថ្មី​ អាច​នឹង​ចូលរួម​បោះ​ឆ្នោត​ដែរ​ឬ​អត់​ ប្រសិនបើ​ក្រសួងមហាផ្ទៃ​មិន​ទទួលយក​ សំណូមពរ​របស់​ពួក​ខ្លួន​ ក្នុង​ការ​សម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​នោះ​។​ បើសិនជា​គ​.​ជ​.​ប​.​មិន​មានការ​កែសម្រួល​សមាសភាព​ មាន​ន័យ​ថា​ គណបក្សប្រឆាំង​មិន​ចូលរួម​បោះ​ឆ្នោត​ទេ​ ដូច្នេះ​តើ​ប្រយោជន៍​អី​ ដែល​លោក​សម​ រ​ង្ស៊ី​ ត្រូវ​ប្រកាស​កំណត់ពេល​ចូល​ស្រុក​?

​លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ថា​ ខ្លួន​មិន​ចូល​ស្រុក​ ក្នុង​នាម​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣​ ។​ ការ​លើក​ឡើង​របស់​ លោក​ សម​ រ​ង្ស៊ី​ ហាក់ដូចជា​កម្ពុជា​សម្រាប់​តែ​បុគ្គល​ណា​ម្នាក់​ ដែល​ហាមឃាត់​ មិន​ឱ្យ​លោក​សម​ រ​ង្ស៊ី​ ចូល​យ៉ាង​ដូច្នោះ​។​ ទ្វារ​របស់​កម្ពុជា​បើកចំហ​មិនមែន​ត្រឹម​ តែ​លោក​សម​ រ​ង្ស៊ី​ ម្នាក់​ប៉ុណ្ណោះ​ទេ​។​ ជនានុជន​កម្ពុជា​ សញ្ជាតិ​បរទេស​ ភ្ញៀវ​ ទេសចរ​បរទេស​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ​ ចេញចូល​កម្ពុជា​ដោយ​រីករាយ​ ដែល​ មិន​មានការ​ហាមឃាត់​ណាមួយ​នោះ​ឡើយ​។​ ដូច្នេះ​លោក​ សម​ រ​ង្ស៊ី​ ក្នុង​នាម​ ឈាមជ័រ​ជា​ខ្មែរ​ ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​ជាតិ​របស់​ខ្លួន​ នោះ​ ពិតជា​មាន​សិទ្ធិ​ចូល​ស្រុក​១០០​ភាគរយ​។​ គ្មាន​នរណា​ម្នាក់​ដែល​នឹង​ច្រាន​ ទ្រូង​លោក​សម​ រ​ង្ស៊ី​ ពេល​ដែល​លោក​ចុះ​ដល់​ព្រ​លាន​យន្ដហោះ​នោះ​ឡើយ​។​

​បញ្ហា​ថា​តើ​គ្រប់​គ្នា​ទាំង​អ្នក​សញ្ជាតិ​បរទេស​ ក៏​ដូច​សញ្ជាតិ​ខ្មែរ​រស់នៅ​ក្រោម​ ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ត្រូវ​តែ​គោរព​ច្បាប់​របស់​ប្រទេស​នេះ​។​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​កា​រដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ដស្វាយរៀង​។​ តាំងពី​ពេល​ដែល​ តុលាការ​ប្រកាស​សាលក្រម​ លោក​ សម​ រ​ង្ស៊ី​ មិន​ទាន់​បាន​អនុវត្ដ​ទោស​១​ថ្ងៃ​នៅ​ ឡើយ​ទេ​។​ ដូច្នេះ​ នៅ​ពេល​ដែល​លោក​ សម​ រ​ង្ស៊ី​ ចង់​ចូលរួម​ប្រកួតប្រជែង​ការ​ បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ការ​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ប្រទេស​ ចាំ​ បាច់​លោក​ សម​ រ​ង្ស៊ី​ ក៏​ត្រូវ​តែ​អនុវត្ដ​តាម​ច្បាប់​របស់​ប្រទេស​នេះ​ផង​ដែរ​។​

​ប៉ុន្មាន​ថ្ងៃនេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​អន្ដរជាតិ​នានា​ ក៏​ដូច​ជា​ក្នុងស្រុក​បាន​ វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ក្រោយ​ពេល​ដែល​តុលាការ​ប្រកាស​សាលក្រម​ ផ្ដន្ទា​ស​ទោស​លោក​ម៉​ម​ សូណ​ង់​ដូ​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ ។​ ការ​លើក​ ឡើង​របស់​ក្រុម​សង្គម​ស៊ី​វិល​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង​ហាក់ដូច​ ជា​ចង់ឱ្យ​រាជរដ្ឋាភិបាល​,​ រដ្ឋសភា​ ក៏​ដូច​ជា​ព្រឹទ្ធសភា​ចែងច្បាប់​ផ្ដល់​សិទ្ធិ​ដល់​ ក្រុម​អ្នកប្រឆាំង​ថា​ ពួក​គេ​ “​គ្មាន​ទោស​ត្រូវ​ជាប់គុក​”​ នោះ​ទេ​។​ បើ​យ៉ាងនេះ​ តើ​ ពួក​គេ​គួរតែ​រស់នៅ​ក្រោម​ដំបូល​មេឃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​ឬទេ​?​ បើ​ តាម​គំនិត​របស់​លោក​ ប្រេ​ដ​ អា​ដាម​ លោក​សម​ រ​ង្ស៊ី​ ក្ដី​,​ លោក​ម៉​ម​ សូណ​ង់​ដូ​ ក្ដី​ មិន​ត្រូវ​ជាប់គុក​នោះ​ទេ​ បើ​ទោះជា​ប្រព្រឹត្ដ​ខុសច្បាប់​ប្រទេស​យ៉ាងណា​ក៏​ដោយ​។​ វា​ហាក់ដូចជា​ត្រូវ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមប្រឆាំង​អាច​រួច​ផុត​ពី​ច្បាប់​។​

​អ្វី​ដែល​ក្រុម​សង្គម​ស៊ី​វិល​បាន​លើក​ឡើង​ នោះ​ហើយ​គឺជា​សេរីភាព​ ដែល​មិន​ គួរ​ធ្វើ​ឱ្យ​ហួស​ព្រំដែន​នោះ​ឡើយ​។​ អ្វីៗ​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ រឿង​មួយ​ដែល​បាន​និង​កំពុង​អនុវត្ដ​ជំរុញ​ឱ្យ​កម្ពុជា​ដើរ​លើ​នីតិរដ្ឋ​។​ ពាក្យ​សំដី​វាយ​ ប្រហារ​មក​លើ​រាជរដ្ឋាភិបាល​នោះ​មាន​ន័យ​ថា​ វា​ជា​ទម្រង់​និង​ជា​គោលដៅ​នៃ​ការ​ ចូលរួម​ចំណែក​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា​។​ ប៉ុន្ដែ​ទ​ង្វើ​បែប​នេះ​ កំពុង​ហួសហេតុ​ ជ្រុល​ពេក​ ដែល​ក្រុម​សង្គម​ស៊ី​វិល​ទាំងនោះ​ចាប់បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​ទទួលយក​នូវ​ អ្វី​ដែល​ជា​ការ​បំពាន​ច្បាប់​របស់​ប្រទេស​ ដែល​ច្បាប់​នោះ​ ក៏​ជា​ការ​រួមចំណែក​ចង​ ក្រង​ដល់​ក្រុម​គណបក្សប្រឆាំង​នោះ​ផង​ដែរ​។​  មាន​ន័យ​ថា​ គណបក្សប្រឆាំង​បាន​ ចូលរួម​ចំណែក​ធ្វើ​ច្បាប់​ ប៉ុន្ដែ​ពួក​គេ​បែរជា​មិន​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់​ នោះ​ទៅ​វិញ​។​ ធ្វើ​បែប​នេះ​ មិន​យុត្ដិធម៌​សម្រាប់​មនុស្ស​ទាំងអស់​ទេ​។​

​ក្រុម​សង្គម​ស៊ី​វិល​ចង់ឱ្យ​កម្ពុជា​ដើរ​លើ​នីតិរដ្ឋ​ ក៏​ប៉ុន្ដែ​ពួក​គេ​មិន​ចង់ឱ្យ​មនុស្ស​ ទាំងអស់​គ្នា​ស្ថិត​នៅ​ក្រោម​ច្បាប់​នោះ​ឡើយ​។​ ជាក់ស្ដែង​ អ្វី​ដែល​លោក​ ប្រេ​ដ​ អា​ដាម​ បាន​លើក​ឡើង​ គឺ​មិន​ចង់ឱ្យ​លោក​សម​ រ​ង្ស៊ី​ ឬ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ស្ថិត​  នៅ​ក្រោម​ច្បាប់​នោះ​ទេ​។​ ហេតុ​អ្វី​បានជា​មិន​ជំរុញ​ឱ្យ​ក្រុម​គណបក្សប្រឆាំង​នាំ​គ្នា​ គោរព​ច្បាប់​ ឬ​នៅ​ក្រោម​ច្បាប់​ទាំងអស់​គ្នា​។​ មាន​ន័យ​ថា​ លោក​ ប្រេ​ដ​ អា​ដាម​ គឺជា​អ្នកគាំទ្រ​ផ្កាប់មុខ​ មិន​គិតមុខគិតក្រោយ​ មិន​គិត​អំពី​យុត្ដិធម៌​ សម្រាប់​ ប្រជាពលរដ្ឋ​ទូទៅ​នោះ​ឡើយ​ គឺ​គាត់​គិតតែ​ក្រុម​អ្នកប្រឆាំង​ប៉ុណ្ណោះ​។​ ពិត​ហើយ​  អ្វី​ដែល​លោក​សម​ រ​ង្ស៊ី​ លើក​ឡើង​ គឺជា​ភាព​ត្រឹមត្រូវ​ដែល​គ្មាន​នរណា​ហាម​ ឃាត់​ចំពោះ​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ក៏​ប៉ុន្ដែ​ លោក​ក៏​ត្រូវ​អនុវត្ដ​ ច្បាប់​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ មិនមែន​រួច​ផុត​ពី​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ នោះ​ទេ​។​ ដូច​គ្នា​នេះ​ដែរ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ ក៏​ត្រូវ​អនុវត្ដ​តាម​ច្បាប់​ដូច​គ្នា​។​

​ជា​រួម​ទៅ​ ដើម្បី​ឱ្យ​កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​នីតិរដ្ឋ​ គឺ​គ្រប់ៗ​គ្នា​ ទាំង​អ្នកប្រឆាំង​ ក៏​ដូច​ជា​សង្គម​ស៊ី​វិល​,​ អ្នក​មិន​ប្រឆាំង​,​ អ្នកគាំទ្រ​...​ ទាំងអស់​គ្នា​ត្រូវ​នៅ​ក្រោម​ ច្បាប់​។​ ការ​ជំរុញ​បែប​នេះ​ ទើប​កម្ពុជា​អាច​ក្លាយជា​នីតិរដ្ឋ​ទៅ​តាម​ការ​ចង់បាន​ពី​ គ្រប់​អ្នក​ទាំងអស់​គ្នា​។​ មិនមែន​ឱ្យ​អ្នកគាំទ្រ​រដ្ឋាភិបាល​គោរព​ច្បាប់​ ហើយ​ក្រុម​អ្នក​ ប្រឆាំង​រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ​។​ ទាំងអស់​គ្នា​នៅ​ក្រោម​ច្បាប់​ បើ​ទោះ​ បី​ជា​លោក​សម​ រ​ង្ស៊ី​,​ លោក​ ម៉​ម​ សូណ​ង់​ដូ​ មាន​សញ្ជាតិ​២​ ក៏​ត្រូវ​តែ​គោរព​ច្បាប់​ទាំងអស់​គ្នា​។​ គោរព​ច្បាប់​ទាំងអស់​គ្នា​ ទើប​កម្ពុជា​រីក​ចម្រើន​និង​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​ ៕