
ក្រុមហ៊ុនធំៗ២របស់អាមេរិកប្រឈមការផាកពិភ័យរាប់ពាន់លានដុល្លារពីសហគមន៍អឺរ៉ុប
ដោយ ៖ ម ថ្ងៃទី 06 តុលា 2012ម៉ោង 10:46:17
សហគមន៍អឺរ៉ុបបានរៀបចំសំណុំបែបបទតាមផ្លូវច្បាប់ ដើម្បីផាកពិន័យជាទឹកប្រាក់រាប់ពាន់ដុល្លារដល់ក្រុមហ៊ុនធំៗ២របស់អាមេរិក គឺក្រុមហ៊ុន Boeing និង ក្រុមហ៊ុន Microsoft ។
តាមសេចក្ដីប្រកាសរបស់សហគមន៍អឺរ៉ុបបានបញ្ជាក់ថារដ្ឋបានស្នើឱ្យអង្គ ការពាណិជ្ជកម្មពិភពលោក(WTO) អនុញ្ញាតឱ្យ អនុម័តឱ្យដាក់ទណ្ឌកម្មដល់ ក្រុមហ៊ុនធំទាំង២ខាងលើដោយមាន ទឹកប្រាក់ផាកពិន័យជារៀងរាល់ឆ្នាំដល់ ទៅ១២ពាន់ លានដុល្លារ។
ប្រសិនបើទទួលបានការឯកភាពទាំង នោះ ជាការផាកពិន័យទ្រង់ទ្រាយធំបំផុត របស់អង្គការពាណិជ្ជកម្មពិភពលោក ទៅលើក្រុមហ៊ុនមួយ។មូលហេតុដែល សហគមន៍អឺរ៉ុបបានលើកឡើងនោះ គឺ ដោយសារតែអាមេរិកមិនព្រមបញ្ចប់ ប្រាក់ជំនួយខុសច្បាប់របស់ខ្លួនទៅលើ វិស័យផលិតរថយន្ដតាមសំណើរបស់ (WTO) ។
សហគមន៍អឺរ៉ុបបានបញ្ជាក់ថាទីក្រុង វ៉ាស៊ីនតោនមិនបានគោរពទៅនឹង សេចក្ដីសម្រេចរបស់ (WTO) ក្នុងការ បញ្ចប់ប្រាក់ជំនួយខុសច្បាប់ដល់ក្រុមហ៊ុន Boeing មុនថ្ងៃទី២៤កញ្ញា ២០១២។ អឺរ៉ុបជឿជាក់ថា អាមេរិនឹងគោរពតាម កិច្ចសន្យារបស់ខ្លួន ប៉ុន្ដែ គួរឱ្យសោក ស្ដាយអាមេរិកបានធ្វើព្រងើយមិនបាន អនុវត្ដតាមការកំណត់របស់ (WTO) នោះឡើយ។
ប្រធានអង្គការពាណិជ្ជកម្មសហគមន៍អឺរ៉ុប លោក Karel De Gucht បានប្រ កាសឱ្យដឹងថា អាមេរិកបានបង្ខំឱ្យយើង ខ្ញុំធ្វើសកម្មភាពតាមផ្លូវច្បាប់ដោយគ្មាន ជម្រើសបានមួយផ្សេងទៀត។ អង្គការ (WTO) ក៏បានគាំទ្រអឺរ៉ុប ក្នុងពេលដែល រកឃើញភស្ដុតាងថារដ្ឋាភិបាលអាមេរិក បានផ្ដល់ប្រាក់ជំនួយ៥-៦លានដុល្លារ ដល់ក្រុមហ៊ុន Boeing ក្នុងអំឡុងឆ្នាំ ១៩៨៩-២០០៦ និង ៣,១ពាន់លាន ដុល្លារ ក្នុងដំណាក់កាលបន្ដ។ ប្រាក់ជំនួយ ទាំងនោះមិនសមស្របទៅនឹងច្បាប់ កំណត់របស់ (WTO) ។
នៅក្នុងសង្គ្រាមប្រកួតប្រជែងយន្ដ ហោះតានតឹងវិស័យពាណិជ្ជកម្មរវាង អាមេរិកនិងសហគមន៍អឺរ៉ុបបានធ្វើឱ្យ ទំនាក់ទំនងតានតឹងនឹងគ្នា។សារព័ត៌មាន The Economic times បានផ្សព្វផ្សាយថា ក្រុមហ៊ុន Microsoft របស់អាមេរិក ក៏ ត្រូវបានសហគមន៍អឺរ៉ុបផាកពិន័យពីបទ បំពានទៅលើកម្មសិទ្ធិបញ្ញា។
ក្រុមហ៊ុនរបស់មហាសេដ្ឋី Bill Gate បានព្រងើយទៅនឹងសេចក្ដីសម្រេចរបស់ សហគមន៍អឺរ៉ុបនៅឆ្នាំ២០០៦ស្ដីអំពី បោះបង់កម្មសិទ្ធិបញ្ញា Internet Exploreនៅក្នុង Windows ដោយអនុញ្ញាតឱ្យអ្នក ប្រើប្រាស់អាចប្រើប្រាស់ប្រព័ន្ធផ្សេងទៀត សម្រាប់គេហទំព័រដែលពេញនិយមនៅ លើពិភពលោក។
នេះជាលើកទី២ហើយដែលក្រុមហ៊ុន Microsoft មិនគោរពតាមច្បាប់កម្មសិទ្ធិ បញ្ញារបស់សហគមន៍អឺរ៉ុប។ ប្រសិនបើត្រូវបានកាត់ទោសក្រុមហ៊ុននេះនឹងត្រូវ រងការផាកពិន័យជាទឹកប្រាក់៧,៤ពាន់ លានដុល្លារឬ១០ភាគរយនៃប្រាក់ចំ ណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន ៕
