IMF​ ៖​ ចិន​នឹង​ខាតបង់​ជា​ច្រើន​ប្រ​សិន​បើ​មិន​មក​ចូលរួម​កិច្ចប្រជុំ​នៅ​តូ​ក្យូ​

ដោយ​ ៖ ម៉ែវ ​សាធី|ថ្ងៃទី 12 តុលា 2012 ម៉ោង 10:40:23

​ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ (IMF)​លោកស្រី​ Christine​ Lagarde​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១១​ខែតុលា​ ដល់​ បណ្ដា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ចិន​ ក្រោយ​ ពេល​ទទួល​បាន​ព័ត៌មាន​ថា​ ចិន​នឹង​មិន​ចូលរួម​កិច្ចប្រជុំ​ជា​ប្រចាំ​ដែល​រៀបចំ​ ឡើង​ដោយ​ធនាគារពិភពលោក​ និង​IMF​ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ ។​

IMF​  បាន​ប្រកាស​ថា​ ប្រធាន​ធនា​ គារ​ជាតិចិន​នឹង​មិន​ដឹកនាំ​គណៈប្រតិភូ​ ចូលរួម​កិច្ចប្រជុំ​របស់​IMF​នៅ​ក្នុង​ស​ប្ដា​ហ៍​ នេះនោះ​ឡើយ​ ។​ IMF​  បញ្ជាក់​ទៀត​ថា​ “​យើង​ទទួល​បានការ​ប្រកាស​មុន​នេះ​២​ថ្ងៃ​ ស្ដី​ពី​ប្រធាន​ធនាគារ​ជាតិចិន​មិន​ចូលរួម​ កិច្ចប្រជុំ​នៅ​ទីក្រុង​តូ​ក្យូ​ ជំនួស​វិញ​ដោយ​ អគ្គនាយករង​តែ​ប៉ុណ្ណោះ​”​ ។​

​ទោះបី​មន្ដ្រី​ហិរញ្ញវត្ថុ​ចិន​មិន​បាន​លើក​ ឡើង​ពី​មូលហេតុ​ច្បាស់លាស់​ បណ្ដាល​ ចិន​មិន​អាច​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ ប៉ុន្ដែ​ មនុស្ស​ជា​ច្រើន​បាន​យល់​ឃើញ​ថា​ ដោយ​ សារ​តែ​វិវាទ​អធិបតេយ្យភាព​ដែន​កោះ​ ទើប​ធ្វើ​ឱ្យ​ចិន​សម្រេច​មិន​ទៅ​កាន់​ទីក្រុង​ តូ​ក្យូ​ ។​

​អគ្គនាយក​ IMF​  លោកស្រី​ ឡា​ហ្គេ​ស​  បាន​អំពាវនាវ​ឱ្យ​ទីក្រុង​តូ​ក្យូ​និង​ទីក្រុង​ប៉េ​ កាំ​ង​ប្រញាប់​ដោះស្រាយ​វិវាទ​ បើ​តាម​ ប្រសាសន៍​លោកស្រី​ ប្រទេស​ទាំង​២​មាន​ តួនាទី​យ៉ាង​សំខាន់​លើ​វិស័យសេដ្ឋកិច្ច​នៅ​ លើ​ពិភពលោក​ទាំងមូល​ ។​

​លោកស្រី​បន្ដ​ទៀត​ថា​ “​យើង​មាន​កិច្ច​ ការ​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្ដែ​ដោយ​ការ​មិន​ចូលរួម​របស់​មន្ដ្រី​ជាន់​ ខ្ពស់​ចិន​ យើង​យល់​ថា​ ចិន​នឹង​ត្រូវ​ខាត​ បង់​យ៉ាង​ធំធេង​ដោយ​សកម្មភាព​មិន​ចូល​ រួម​កិច្ចប្រជុំ​ទាំងនោះ​”​ ។​

​ការ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​រវាង​ ចិន​និង​ជប៉ុន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដល់​ពិភពលោក​ទាំងមូល​ ។​ ចិន​និង​ជប៉ុន​ ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ ជា​ក្បាល​ ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​លើ​ពិភពលោក​ ។​ ការ​ ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ប៉ះពាល់​ដោយ​ ដល់​សេដ្ឋកិច្ច​ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ ពិភពលោក​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ នេះ​ ។​

​ចំណែក​ប្រធាន​ធនាគារពិភពលោក​ លោក​ Jim​ Yong​ Kim​ ក៏​បាន​ប្រកាស​ ផង​ដែរ​ថា​ លោក​មាន​ជំនឿ​ជឿជាក់​ថា​ ចិន​និង​ជប៉ុន​អាច​ទុក​វិវាទ​ទៅ​ម្ខាង​ ដើម្បី​ បន្ដ​សហប្រតិបត្ដិការ​ឆ្ពោះទៅ​រក​ការ​ អភិវឌ្ឍន៍​ទាំងមូល​នា​ពេល​អនាគត​ ៕