សៅ​ ប៊ុ​ន​នឿ​ន​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ខ្លា​ចាស់​ ខុន​ ចាន់​ថន(សារឹម វ៉ាន់ថន)​ នៅ​ប៉ុស្ដិ៍​លេខ​៣

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 12 តុលា 2012ម៉ោង 11:14:16

​ភ្នំពេញ​ ៖​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ អ្នក​ប្រដាល់​ សៅ​ ប៊ុ​ន​នឿ​ន​ ត្រូវ​បាន​គេ​ ផ្គូរ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​ខ្លា​ចាស់​ ខុន​ ចាន់​ថន​ ដែល​ឈ្មោះ​ពិត​របស់​គេ​នោះ​គឺ​ សា​រឹម​ វ៉ា​ន់​ថន​ នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​ លេខ​៣​នា​រសៀល​ថ្ងៃ​សៅរ៍​ទី​១៣​ខែតុលា​ នេះ​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​ ។​

​ខុន​ ចាន់​ថន​ ឥឡូវនេះ​មិន​ដូច​ពី​ មុន​ឡើយ​ ពោល​គឺ​មិនសូវ​ល្អ​និង​ខ្លាំង​ ដូច​កាលពី​គេ​នៅ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គ​.​ ក្រ​នោះ​ទេ​ ។​ ពេល​នេះ​ ចាន់​ថន​ ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គ​.​ក្រ​ ឯណោះ​ ។​ ចលនា​ប្រកួត​របស់​គេ​រាង​យឺត​ជាង​មុន​ ហើយ​កណ្ដាប់ដៃ​ក៏​លែង​សូវ​រហ័ស​ដូច​ មុន​ដែរ​ ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ ខុន​ ចាន់​ថន​ ត្រូវ​បាន​គណៈកម្មការ​ បណ្ដេញ​ចុះ​ពី​សង្វៀន​ ដោយសារ​តែ​ ប្រកួត​មិន​អស់​លទ្ធភាព​ ធ្វើ​ជា​ចាញ់​ ផាវ​ ភឿ​ត​ នៅ​ក្នុង​ទឹក​ទី​២​កាលពី​ចុងឆ្នាំ​ ២០១១​ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ ។​

​រវាង​ សៅ​ ប៊ុ​ន​នឿ​ន​ នឹង​ ខុន​ ចាន់​ថន​ នេះ​គេ​មិន​អាច​ទស្សន៍​ទាយ​មុន​បាន​ទេ​ថា​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​នោះ​ បើ​ទោះ​ ជា​ សៅ​ ប៊ុ​ន​នឿ​ន​ ឡើង​សង្វៀន​ក្រោយ​ ចាន់​ថន​ ក៏​ដោយ​ ។​ តែ​ ប៊ុ​ន​នឿ​ន​ គេ​នៅ​តែ​មាន​ផ្លែ​ល្អ​ដដែល​ ដោយ​អន់​តែ​ កម្លាំង​ប៉ុណ្ណោះ​ ។​ ចាំ​មើល​ ប៊ុ​ន​នឿ​ន​ គេ​អាច​យកឈ្នះ​ ខុន​ ចាន់​ថន​ បាន​ឬ​អត់​ ?

​សៅ​ ប៊ុ​ន​នឿ​ន​ អ្នក​ណា​ក៏​ស្គាល់​គេ​ ដែរ​ ព្រោះ​គេ​ប្រកួត​មិន​ចេះ​ខ្លាច​ ដើរ​ ចូល​វ៉ៃ​គូប្រកួត​ជា​និច្ច​ ។​ ជា​អ្នក​ប្រដាល់​ ដែល​អាង​លើ​កម្លាំងបាយ​នោះ​ ប៊ុ​ន​នឿ​ន​ មិន​ចេះ​ញញើត​ទេ​ ទោះ​អ្នក​នោះ​ជា​ជើង​ ខ្លាំង​ជាង​ខ្លួន​ក៏​ដោយ​ ។​ គេ​ប្រកួត​ចុង​ ក្រោយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ ពុទ្ធ​ ហ៊ុ​ច​ ក្លិប​ពុទ្ធ​សេរី​វង្ស​ ដោយ​ពិន្ទុ​ ។​ ខុន​ ចាន់​ ថន​ លើក​នេះ​អាច​មានការ​ពិបាក​ហើយ​ ដែល​ត្រូវ​ប្រកួត​ជាមួយ ​សៅ​ ប៊ុ​ន​នឿ​ន​ ។​

​លួ​ន​ សុខ​ខេ​ង​ អ្នក​ប្រដាល់​ក្លិប​សិង្ហ​កីឡា​ បាន​សុំ​ឡើង​ជម្រះបញ្ជី​ជាមួយ​ នួន​ ភី​រក្ស​ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ មហាផ្ទៃ​នៅ​លើ​សង្វៀន​នេះ​ដែរ​ ។​ ​នួន​ ភី​រៈ​ ជា​អ្នក​ប្រដាល់​ជើង​ចាស់​ ធ្លាប់​អង្រួន​សង្វៀន​ប្រដាល់​ឱ្យ​កក្រើក​ និង​ធ្លាប់​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​យ៉ាង​កក់ក្ដៅ​បំផុត​ ។​ គេ​នៅ​ ចាំ​បាន​ថា​ កាលពីដើម​ឆ្នាំ​២០០៩​កន្លង​មក​ នួន​ ភី​រៈ​ បាន​ចូលរួម​ប្រកួត​ក្នុង​ ព្រឹត្ដិការណ៍​ដណ្ដើម​ខ្សែក្រវាត់​K-cement​ នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ប៉ុន្ដែ​ ភី​រៈ​ មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ ។​ តាម​ពិត​ ទៅ​ នួន​ ភី​រៈ​ និង​ លួ​ន​ សុខ​ខេ​ង​ គឺជា​ គូប្រកួត​ចាស់​ធ្លាប់​មាន​ប្រវត្ដិ​ជួប​គ្នា​ពី​ អតីតកាល​ញឹកញាប់​រួច​មក​ហើយ​ ។​ មួយ​រយៈ​នៃ​ការ​បាត់​មុខ​របស់​ នួន​ ភី​រៈ​ កន្លង​មកនេះ​ លួ​ន​ សុខ​ខេ​ង​ គេ​នៅ​រក្សា​ វិជ្ជា​គុន​បាន​ល្អ​ដដែល​ ។​ ចំណែក​ នួន​ ភី​រៈ​ ដែល​គេ​ដឹង​ថា​ ធ្លាប់​មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​ប្រយុទ្ធ​នោះ​ឆ្លង​ កាត់​ការ​អាក់​ ខាន​ប្រកួត​ក្នុង​រយៈពេល​យូរ​បែប​នេះ​ មិនដឹង​ថា​ គេ​អាច​រក្សា​វិជ្ជា​គុន​បាន​ កម្រិត​ណា​ឡើយ​ ។​ ពេល​នេះ​ នួន​ ភី​រៈ​ ទំនងជា​មិន​ឈ្នះ​ លួ​ន​ សុខ​ខេ​ង​ ទេ​ ។​

​អ្នក​ប្រដាល់​ទាំង​២​នាក់​នេះ​ធ្លាប់​ជួប​ គ្នា​ចំនួន​៤​លើក​ហើយ​ ដែល​ក្នុង​នោះ​ សុខ​ខេ​ង​ វាយ​ចាញ់​ ភី​រៈ​ ដោយ​ពិន្ទុ​ ២​លើក​និង​ចាញ់​ក្នុង​ទឹក​ទី​៤​មួយ​លើក​ ។​ សុខ​ខេ​ង​ ធ្លាប់​បាន​វាយ​ឈ្នះ​ពិន្ទុ​ នួន​ ភី​រៈ​ ម្ដង​នា​ចុងខែ​វិច្ឆិកា​២០១១​នៅ​ស្ដា​ត​ ចាស់​ ។​ ជួប​គ្នា​លើក​ចុង​ក្រោយ​បំផុត​ គឺ​នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១១​ នួន​ ភី​រៈ​ ឈ្នះ​ សុខ​ខេ​ង​ ដោយ​ពិន្ទុ​ ។​

​លួ​ន​ សុខ​ខេ​ង​ បច្ចុប្បន្ន​នេះ​មានការ​ រីក​ចម្រើន​ខាង​ក្បាច់​ប្រដាល់​ច្រើន​ ។​ គេ​ចេះ​ទាត់​ ចេះ​ប្រើ​កណ្ដាប់ដៃ​ទាំង​ពីរ​ ដែល​ខុស​ពី​មុនគេ​ចេះ​តែ​វ៉ៃ​ដៃ​ម្ខាង​ ប៉ុណ្ណោះ​ ។​ ជាមួយនឹង​មាន​កណ្ដាប់ដៃ​ល្អ​ កម្លាំងកាយ​សម្បទា​របស់​គេ​ក៏​រឹង​មាំ​ ទៀត​ ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ គេ​គឺ​វាយ​ឈ្នះ​ ឡុ​ង​ សុវណ្ណ​ពៅ​ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​។​ ទោះជា​បែប​នេះ​ក៏​ដោយ​ ក៏​ការ​ប្រកួត​ លើក​នេះ​គេ​មិន​ហ៊ាន​អះអាង​ថា​ សុខ​ខេ​ង​ វាយ​ឈ្នះ​ នួន​ ភី​រៈ​ នោះ​ដែរ​ សម្រាប់​ការ​ជួប​គ្នា​ជម្រះបញ្ជី​នេះ​ ។​ ចាំ​មើល​តើ​នរណា​ឈ្នះ​ ?​ ៕