​ចាំ​អ៊ុត​មើល​តើ​ ហេង​ វិ​ឆ័​យ​ ឬ​ក៏​ ពុទ្ធ​ ហ៊ុ​ច​ អ្នក​ណា​ឈ្នះ​នៅ​សង្វៀន​បាយ​ន័​?

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 12 តុលា 2012ម៉ោង 11:16:51

​ភ្នំពេញ​ ៖​ អ្នក​ប្រដាល់​វ័យក្មេង​ ពុទ្ធ​ ហ៊ុ​ច​ ហាក់ដូចជា​រារែក​ចិត្ដ​ខណៈ​ដែល​ គេ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាមួយ​ ហេង​ វិ​ឆ័​យ​ នៅ​លើ​សង្វៀន​ ប៉ុស្ដិ៍​បាយ​ន័​ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១៤​ ខែតុលា​ខាង​មុខ​នេះ​ ។​ តែ​ទោះបីជា​យ៉ាងណា​កីឡាករ​រូប​នេះ​បាន​អះអាង​ថា​ មិន​អាច​មាន​ករណី​ភ្លាត់ស្នៀត​កើតឡើង​នោះ​ទេ​ បើ​ទោះជា​គេ​មិន​ធ្លាប់​ស្គាល់​ល្បិច​ ប្រយុទ្ធ​របស់​ ហេង​ វិ​ឆ័​យ​ ពី​មុន​មក​ក៏​ដោយ​ ។​

​ហេង​ វិ​ឆ័​យ​ គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ ខ្លាំង​តែ​អន់​ស្នៀត​ប្រដាល់​ និង​អន់​តិច​ និក​ក្នុង​ការ​ប្រកួត​ តែ​ វិ​ឆ័​យ​ ខ្លាំង​ខាង​ ទាត់​ ។​ លោក​ ទេស​ សា​រិ​ន​ គ្រូបង្វឹក​ នៃ​ក្លិប​កងពលតូច​លេខ​៧០​ ធ្លាប់​បាន​អួត​ ប្រាប់​អ្នក​យក​ព័ត៌មាន​កន្លង​មក​ថា​ “​ហេង​ វិ​ឆ័​យ​ សិស្ស​របស់​លោក​នេះ​ មិនធម្មតា​ឡើយ​ គេ​ទាត់​ខ្លាំង​ណាស់​ គូប្រកួត​ល្មមៗ​មិន​អាច​ទប់​ទម្ងន់​ជើង​ របស់​គេ​បាន​ទេ​”​ ។​ ទោះជា​បែប​ណា​ វិ​ឆ័​យ​ ជួប​ពុទ្ធ​ ហ៊ុ​ច​ លើក​នេះ​មិន​ធានា​ ថា​អាច​ឈ្នះ​ ពុទ្ធ​ ហ៊ុ​ច​ បាន​នោះ​ទេ​ ព្រោះ​បើ​តាម​ការ​កត់សំគាល់​ពី​ស្នៀត​ ប្រដាល់​និង​ល្បិច​កល​ប្រកួត​នោះ​ ហេង​ វិ​ឆ័​យ​ មិន​អាច​ប្រៀប​ជាមួយ​ ពុទ្ធ​ ហ៊ុ​ច​ បាន​ឡើយ​ ។​ ដូច្នេះ​រង់ចាំ​មើល​លទ្ធផល​ រវាង​អ្នក​ទាំង​២​ជួប​គ្នា​ តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​នោះ​ ?

​អ្នក​ប្រដាល់​វ័យ​២០​ឆ្នាំ​ ពុទ្ធ​ ហ៊ុ​ច​ បាន​និយាយ​ថា​ “​ខ្ញុំ​ផ្អាក​ការ​ប្រកួត​ជាង​ ១​ខែ​ដោយសារ​ខ្ញុំ​វាយ​ធ្លាក់​ ហេតុនេះ​ការ​ វិល​មក​វិញ​លើក​នេះ​មិនដឹង​ថា​យ៉ាងណា​នោះ​ឡើយ​ ព្រោះថា​ ហេង​ វិ​ឆ័​យ​ ជា​កីឡាករ​ខ្លាំង​”​ ។​ “​ឥ​ឡូ​នេះ​ខ្ញុំ​កំពុង​ បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ពេញទំហឹង​ ហើយ​ស្នៀត​ជើង​ និង​កណ្ដាប់ដៃ​របស់ខ្ញុំ​ វាយ​ចេញ​បាន​ល្អ​ទាំងអស់​ ហេតុនេះ​ បើ​ទោះបី​ខ្ញុំ​មិន​ដែល​ស្គាល់​ ហេង​ វិ​ឆ័​យ​ ក៏​ដោយ​ ក៏​ខ្ញុំ​ហ៊ាន​ធានា​អះអាង​ថា​មិន​ អាច​មាន​ករណី​ភ្លាត់ស្នៀត​បណ្ដាល​ឱ្យ​ខ្ញុំ​សន្លប់​កណ្ដាល​ទីនោះ​ទេ​ ។​ ឆ្លង​តាម​ការ​ ខិតខំ​ហ្វឹកហាត់​ រួម​ទាំង​បច្ចេកទេស​ ប្រកួត​ដែល​ខ្ញុំ​មាន​ស្រាប់​នោះ​ ខ្ញុំ​នៅ​តែ​ សង្ឃឹម​ឈ្នះ​៦០​ភាគរយ​ ។​ ខ្ញុំ​អាច​ឈរ​ វាយ​បាន​៥​ទឹក​ពេញ​ បើសិនជា​គ្មាន​ ករណី​ភ្លាត់ស្នៀត​កើតឡើង​នោះ​ទេ​”​ ។​

​លោក​ យឹ​ម​ ឈឿ​ន​ គ្រូបង្វឹក​ ពុទ្ធ​ ហ៊ុ​ច​ បាន​ប្រាប់​ថា​ “​ការ​ហ្វឹកហាត់​មិន​ ដិត​ដល់​ធ្វើ​ឱ្យ​ ពុទ្ធ​ ហ៊ុ​ច​ ឃ្លាតឆ្ងាយ​ពី​ សង្វៀន​ប្រដាល់​ជាង​១​ខែ​ ប៉ុន្ដែ​១០​ថ្ងៃ​ កន្លង​មកនេះ​ឃើញ​គេ​មក​ហ្វឹកហាត់​ បាន​ជាប់លាប់​ ។​ ខ្ញុំ​មិន​អាច​វាយតម្លៃ​ ទុក​មុន​បាន​ទេ​ ព្រោះ​ ហេង​ វិ​ឆ័​យ​ ជា​កីឡាករ​ល្អ​ រីឯ​យើង​វិញ​ខាន​ប្រកួត​ យូរ​ ។​ ប៉ុន្ដែ​ខ្ញុំ​គិត​ថា​ វា​ជា​ការ​ប្រកួត​ ដ៏​ជក់ចិត្ដ​មួយ​ ដ្បិតអី​ ពុទ្ធ​ ហ៊ុ​ច​ ក៏​មាន​ ស្នៀត​ទប់​ និង​វាយបក​មួយ​កំ​ផ្លេ​ដែរ​ ហើយ​ខ្ញុំ​ជឿ​ថា​គេ​អាច​ឈរ​វាយ​បាន​៥​ទឹក​ពេញ​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​”​ ៕