បាល់ទាត់​យុវជន​ខណ្ឌឫស្សីកែវ​ឈរ​លើ​ពូ​ល​(C)​រង់ចាំ​ដៃគូ​

ដោយ​ ៖ អារុណរះ|ថ្ងៃទី 20 តុលា 2012 ម៉ោង 14:03:40

​ភ្នំពេញ​ ៖​ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer​ League​ លើក​ទី​១​ឆ្នាំ​ ២០១២​ ដែល​ប្រព្រឹត្ដ​អស់​រយៈពេល​ជាង​   ៣​សបា្ដហ៍​កន្លង​មកនេះ​បាន​ដំណើរការ​ ប្រកួត​យ៉ាង​ស្វិតស្វាញ ​នៅ​លើ​ទីលាន​ដែល​ បាន​រៀបចំ​ឡើង​ ហើយ​ក្នុង​នោះ​ក្រុមកីឡា​ ករ​បាល់ទាត់​យុវជន​គណបក្ស​ប្រជាជន​ តាម​បណ្ដា​ខណ្ឌ​និង​ក្រសួង​នីមួយៗ​ ខ្លះ​ត្រូវ​ បាន​ហាលអាវ​ និង​ខ្លះ​ទៀត​កំពុង​តែ​ខិតខំ​  ដើម្បី​បាន​ឡើង​ទៅ​ជួប​ដៃគូ​ក្នុង​ពូ​ល​ទៀត​ផ្សេង​ ។​

​ជាក់ស្ដែង​ការ​ប្រកួត​បាល់ទាត់​យុវជន​ គណបក្ស​ប្រជាជន​កម្ពុជា​ពានរង្វាន់​ Soccer​ League​ លើក​ទី​១​ឆ្នាំ​២០១២​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១២​ ក្រុម​កីឡាករ​បាល់ទាត់​យុវជន​គណបក្ស​  ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​ បាន​ជួប​ ប្រកួត​ជាមួយ​ក្រុម​យុវជន​គណបក្ស​ ប្រជាជន​ក្រសួង​ការងារ​ដែល​ការ​ប្រកួត​ យ៉ាង​ស្វិតស្វាញ​ក្នុង​រយៈពេល​២​តង់​ស្មើ​ នឹង​៩០​នាទី​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ ពិ​ក​ជា​លទ្ធផល​ក្រុម​យុវជន​គណបក្ស​ ប្រជាជន​ខណ្ឌឫស្សីកែវ​បាន​យកឈ្នះ​ ក្រុម​យុវជន​មក​ពី​ក្រសួង​ការងារ​៥-០​ ។​ ក្នុង​ការ​ប្រកួត​តង់​ទី​១​ក្រុម​យុវជន​ខណ្ឌ​ ឫស្សី​កែវ​ រក​គ្រាប់​បាល់​បាន​២​គ្រាប់​ ភ្លាមៗ​ ដោយ​ យុវជន​ឈ្មោះ​ លី​ សា​ហ្វី​ ពាក់អាវ​លេខ​២១​ តែ​ត​បញ្ចូល​ទី​នៅ​ នាទី​ទី​១២​ និង​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ នាទី​ទី​១៣​ ។​ បន្ទាប់​មក​ទៀត​កីឡាករ​ ឡុ​ង​ រ៉ុ​ង​រឿង​ ពាក់អាវ​ លេខ​២២​បាន​តែ​ ទាត់​បាល់​បញ្ចូល​ទី​ខាង​ក្រុម​យុវជន​ក្រសួង​ ការងារ​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៣៣​  ដែល​ បោះ​បាល់​ដោយ​កីឡាករ​រហស្សនាម​ ឆ្មា​ កំណាច​ និង​នៅ​នាទី​ទី​៣៨​។​ កីឡាករ​ពាក់​ អាវ​លេខ​២​ឈ្មោះ​ ម៉ុ​ក​ វិសាល​ បាន​ស៊ុត​ ពី​ចម្ងាយ​បញ្ចូល​ទី​១​គ្រាប់​ទៀត​បណ្ដាល​ ឱ្យ​ចប់​តង់​ទី​១​ក្រុម​យុវជន​នៃ​ខណ្ឌ​ឫស្សី​ កែវ​រកបាន​គ្រាប់​បាល់​៤-០​ ។​

​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ Soccer​ League​ លើក​ទី​១​ ឆ្នាំ​២០១២​ ដែល​ប្រព្រឹត្ដ​ ឡើង​នៅ​ឆ្នាំ​នេះ​ គឺ​មាន​ក្រុម​កីឡាករ​ជា​ ច្រើន​បាន​ជួបជុំ​គ្នា​ទាំង​តាម​បណ្ដា​ខណ្ឌ​ និង​ក្រសួង​ ហើយ​ក្រុម​ខ្លះ​បាន​ធ្លាក់​តាំង​ ពី​ដើម​ទី​ តែ​សម្រាប់​យុវជន​ ខណ្ឌ​ឫស្សី​ កែវ​ ការ​ប្រកួត​រយៈពេល​៣​លើក​មកនេះ​ គឺ​ឈ្នះ​រហូត​។​ កន្លង​មក​ក្រុម​យុវជន​ខណ្ឌ​ ឫស្សី​កែវ​ជួប​ជាមួយនឹង​ក្រសួងកសិកម្ម​ កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១២​ គឺ​ ក្រុម​យុវជន​ខណ្ឌឫស្សីកែវ​នាំមុខ​៤-២​។​ លើក​ទី​២​ជួប​ជាមួយ​យុវជន​មក​ពី​ក្រសួង​ ទេសចរណ៍​ កាលពី​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​ ២០១២​ យុវជន​ឫស្សី​កែវ​រក​គ្រាប់​បាល់​ បាន​១៥-០​ និង​នៅ​ពេល​នេះ​ជួប​ជាមួយ​ នឹង​ក្រសួង​ការងារ​រយៈពេល​៩០​នាទី​ យុវ​ ជន​ខណ្ឌឫស្សីកែវ​ យកឈ្នះ​បាន​៥​គ្រាប់​ ទល់​នឹង​សូន្យ​ ។​

​បច្ចុប្បន្ន​ក្រុម​យុវជន​ខណ្ឌឫស្សីកែវ​ បាន​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​ C​ រង់ចាំ​ដៃគូ​ប្រកួត​បន្ដ​ ។​

​លោក​ឃ្លាំង​ ហួត​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​   ការ​ប្រកួត​រយៈពេល​៣​លើ​កន្លង​មកនេះ​   ក្រុម​កីឡាករ​យុវជន​ខណ្ឌឫស្សីកែវ​ឃើញ​  ថា​មាន​ប្រៀប​ជាង​គូប្រកួត​ ហើយ​កីឡាករ​ ទាំងអស់​គឺ​មិន​បាន​ទិញ​មកពីណា​ទេ​ សុទ្ធ​ សឹង​ជាម​ន្ដ្រី​នៅ​ក្នុង​សាលា​ខណ្ឌ​ទាំងអស់​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ សម្រាប់​ក្រុម​  កីឡាករ​របស់​លោក​នៅ​វគ្គ​ក្រោយ​ចង់​ ជួប​គូប្រកួត​បែប​ណា​ក៏​មិន​រារែក​ដែរ​ ហើយ​រយៈពេល​នៃ​ការ​ហាត់​ បើ​ទោះបី​ ជា​មាន​ពេលវេលា​ខ្លី​ ក្រៅពី​ម៉ោង​សិក្សា​  ក្ដី​ តែ​សំខាន់​ក្រុម​កីឡាករ​សាមគ្គី​គ្នា​និង​ មាន​គ្រូបង្វឹក​ដ៏​ល្អ​ ហើយ​នៅ​ពេល​ខាង​ មុខ​ក្រុម​របស់​លោក​នឹង​ព្យាយាម​ហ្វឹក​ ហាត់​បន្ថែម​ដើម្បី​ឈាន​ទៅ​យក​ពាន​រង្វាន់​ ៕