
បាល់ទាត់យុវជនខណ្ឌឫស្សីកែវឈរលើពូល(C)រង់ចាំដៃគូ
ដោយ ៖ អារុណរះ ថ្ងៃទី 20 តុលា 2012ម៉ោង 14:03:40
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី១ឆ្នាំ ២០១២ ដែលប្រព្រឹត្ដអស់រយៈពេលជាង ៣សបា្ដហ៍កន្លងមកនេះបានដំណើរការ ប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលានដែល បានរៀបចំឡើង ហើយក្នុងនោះក្រុមកីឡា ករបាល់ទាត់យុវជនគណបក្សប្រជាជន តាមបណ្ដាខណ្ឌនិងក្រសួងនីមួយៗ ខ្លះត្រូវ បានហាលអាវ និងខ្លះទៀតកំពុងតែខិតខំ ដើម្បីបានឡើងទៅជួបដៃគូក្នុងពូលទៀតផ្សេង ។
ជាក់ស្ដែងការប្រកួតបាល់ទាត់យុវជន គណបក្សប្រជាជនកម្ពុជាពានរង្វាន់ Soccer League លើកទី១ឆ្នាំ២០១២នេះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ក្រុមកីឡាករបាល់ទាត់យុវជនគណបក្ស ប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បានជួប ប្រកួតជាមួយក្រុមយុវជនគណបក្ស ប្រជាជនក្រសួងការងារដែលការប្រកួត យ៉ាងស្វិតស្វាញក្នុងរយៈពេល២តង់ស្មើ នឹង៩០នាទី ក្នុងពហុកីឡដ្ឋានជាតិអូឡាំ ពិកជាលទ្ធផលក្រុមយុវជនគណបក្ស ប្រជាជនខណ្ឌឫស្សីកែវបានយកឈ្នះ ក្រុមយុវជនមកពីក្រសួងការងារ៥-០ ។ ក្នុងការប្រកួតតង់ទី១ក្រុមយុវជនខណ្ឌ ឫស្សីកែវ រកគ្រាប់បាល់បាន២គ្រាប់ ភ្លាមៗ ដោយ យុវជនឈ្មោះ លី សាហ្វី ពាក់អាវលេខ២១ តែតបញ្ចូលទីនៅ នាទីទី១២ និងស៊ុតបាល់បញ្ចូលទីនៅ នាទីទី១៣ ។ បន្ទាប់មកទៀតកីឡាករ ឡុង រ៉ុងរឿង ពាក់អាវ លេខ២២បានតែ ទាត់បាល់បញ្ចូលទីខាងក្រុមយុវជនក្រសួង ការងារ១គ្រាប់ទៀតនៅនាទីទី៣៣ ដែល បោះបាល់ដោយកីឡាកររហស្សនាម ឆ្មា កំណាច និងនៅនាទីទី៣៨។ កីឡាករពាក់ អាវលេខ២ឈ្មោះ ម៉ុក វិសាល បានស៊ុត ពីចម្ងាយបញ្ចូលទី១គ្រាប់ទៀតបណ្ដាល ឱ្យចប់តង់ទី១ក្រុមយុវជននៃខណ្ឌឫស្សី កែវរកបានគ្រាប់បាល់៤-០ ។
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី១ ឆ្នាំ២០១២ ដែលប្រព្រឹត្ដ ឡើងនៅឆ្នាំនេះ គឺមានក្រុមកីឡាករជា ច្រើនបានជួបជុំគ្នាទាំងតាមបណ្ដាខណ្ឌ និងក្រសួង ហើយក្រុមខ្លះបានធ្លាក់តាំង ពីដើមទី តែសម្រាប់យុវជន ខណ្ឌឫស្សី កែវ ការប្រកួតរយៈពេល៣លើកមកនេះ គឺឈ្នះរហូត។ កន្លងមកក្រុមយុវជនខណ្ឌ ឫស្សីកែវជួបជាមួយនឹងក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ គឺ ក្រុមយុវជនខណ្ឌឫស្សីកែវនាំមុខ៤-២។ លើកទី២ជួបជាមួយយុវជនមកពីក្រសួង ទេសចរណ៍ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១២ យុវជនឫស្សីកែវរកគ្រាប់បាល់ បាន១៥-០ និងនៅពេលនេះជួបជាមួយ នឹងក្រសួងការងាររយៈពេល៩០នាទី យុវ ជនខណ្ឌឫស្សីកែវ យកឈ្នះបាន៥គ្រាប់ ទល់នឹងសូន្យ ។
បច្ចុប្បន្នក្រុមយុវជនខណ្ឌឫស្សីកែវ បានឈរក្នុងលំដាប់ថ្នាក់លេខ១ក្នុងពូល C រង់ចាំដៃគូប្រកួតបន្ដ ។
លោកឃ្លាំង ហួត បានថ្លែងឱ្យដឹងថា ការប្រកួតរយៈពេល៣លើកន្លងមកនេះ ក្រុមកីឡាករយុវជនខណ្ឌឫស្សីកែវឃើញ ថាមានប្រៀបជាងគូប្រកួត ហើយកីឡាករ ទាំងអស់គឺមិនបានទិញមកពីណាទេ សុទ្ធ សឹងជាមន្ដ្រីនៅក្នុងសាលាខណ្ឌទាំងអស់ ។
លោកបានបន្ដទៀតថា សម្រាប់ក្រុម កីឡាកររបស់លោកនៅវគ្គក្រោយចង់ ជួបគូប្រកួតបែបណាក៏មិនរារែកដែរ ហើយរយៈពេលនៃការហាត់ បើទោះបី ជាមានពេលវេលាខ្លី ក្រៅពីម៉ោងសិក្សា ក្ដី តែសំខាន់ក្រុមកីឡាករសាមគ្គីគ្នានិង មានគ្រូបង្វឹកដ៏ល្អ ហើយនៅពេលខាង មុខក្រុមរបស់លោកនឹងព្យាយាមហ្វឹក ហាត់បន្ថែមដើម្បីឈានទៅយកពានរង្វាន់ ៕
