
ខ្យល់ព្យុះសាន់ឌីវាយប្រហារចូលដីគោកអាមេរិក
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 29 តុលា 2012ម៉ោង 13:21:35
ខ្យល់ព្យុះសាន់ឌី បានបក់បោកចូលដី គោកអាមេរិក អាចបង្កផលប៉ះពាល់ដល់ ពលរដ្ឋរាប់សិបលាននាក់ ។ ពេលនេះ ពលរដ្ឋ១៥០ពាន់នាក់រស់នៅតាម បណ្ដោយឆ្នេរសមុទ្រកោះហាវ៉ៃ បានជម្លៀសខ្លួនទៅតំបន់ខ្ពស់បញ្ចៀសរលក សមុទ្រធំៗបណ្ដាលមកពីខ្យល់ព្យុះនោះ ។
កាលពីថ្ងៃទី២៨ តុលា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជំរុញឱ្យពលរដ្ឋនៅ តាមឆ្នេរសមុទ្រភាគខាងកើត ភាគខាង លិចត្រៀមលក្ខណៈទប់ទល់នឹងខ្យល់ព្យុះ សាន់ឌី ។ នៅក្នុងសេចក្ដីប្រកាសមួយ ដែលចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី អូបាម៉ា បញ្ជាក់ថា “នេះ ជាខ្យល់ព្យុះទ្រង់ទ្រាយធំ និងមានសភាព គ្រោះថ្នាក់បំផុត ។ សារដំបូងគេបំផុត របស់ខ្ញុំទៅដល់ពលរដ្ឋអាមេរិកនៅតាម បណ្ដោយឆ្នេរសមុទ្រភាគខាងកើត ភាគ កណ្ដាល ត្រូវតែត្រៀមលក្ខណៈឱ្យបានរួច រាល់ និងអនុវត្ដទៅតាមការណែនាំពី មន្ដ្រីក្នុងតំបន់ ដើម្បីទប់ទល់នឹងខ្យល់ព្យុះ ដ៏កាចសាហាវនោះ”។
កន្លងមកបណ្ដារដ្ឋតាមបណ្ដោយឆ្នេរ សមុទ្រភាគខាងកើតអាមេរិក ក៏បាន ប្រកាសអាសន្នជាបន្ទាន់ដល់ពលរដ្ឋផង ដែរ ។ នៅទីក្រុងញ៉ូវយក ចៅហ្វាយក្រុង Michael Bloomberg បានចេញបញ្ជាឱ្យ ពលរដ្ឋនៅតំបន់មួយចំនួនត្រូវភៀសខ្លួន ជាបន្ទាន់ ។ លើសពីនេះទៅទៀតលោក បានចេញបញ្ជាឱ្យបិទទ្វារសាលារៀនទាំង អស់នៅថ្ងៃទី២៩ តុលា ។ ប្រព័ន្ធចរាចរណ៍ នានា មានទាំងរថយន្ដក្រុង រថភ្លើងក្នុង ទីក្រុងញ៉ូវយកក៏ត្រូវផ្អាកជាបណ្ដោះ អាសន្នផងដែរ ។
រដ្ឋាភិបាលអាមេរិកព្យាករណ៍ថា ខ្យល់ព្យុះសាន់ឌី អាចបង្កផលប៉ះពាល់ ដល់ពលរដ្ឋអាមេរិក៥០លាននាក់ ។ ជើងហោះហើរអន្ដរជាតិចំនួន៧០០ ត្រូវ លុបចោលនៅថ្ងៃទី២៩ តុលា និងជើង ហោះហើរក្នុងស្រុក២.៥០០ជើងទៀត ត្រូវលុបចោលផងដែរ ។
ចំណែកនៅក្នុងរដ្ឋហាវ៉ៃ កំពុងរងការ វាយប្រហារដោយរលកសមុទ្រធំៗ បណ្ដាលមកពីការរញ្ជួយដីកម្រិត៧,៧ វ៉ិចទ័រនៅតំបន់សមុទ្រកាណាដា វេលា ម៉ោង១០ព្រឹកថ្ងៃទី២៨ តុលា ។ បណ្ដាញ ទូរទស្សន៍ CNN បានផ្សាយផ្ទាល់ពីរូប ភាពឆ្នេរសមុទ្រវ៉ាហ៊ូ កោះហាវ៉ៃ បង្ហាញ ឱ្យឃើញថា រលកសមុទ្រមានកម្ពស់ដល់ ទៅ១,៥ម៉ែត្រ វាយប្រហារមកច្រាំង ។ ក្រោយការរញ្ជួយដីនោះភ្លាមៗ ការ ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក៏ ត្រូវបានប្រកាសចេញដើម្បីឱ្យពលរដ្ឋ នៅតាមឆ្នេរសមុទ្រនោះត្រៀមលក្ខណៈ ទប់ស្កាត់ ។ ពលរដ្ឋប្រមាណ១៥០ពាន់ នាក់នៅហាវ៉ៃ ត្រូវបានភៀសខ្លួនទៅកាន់ តំបន់សុវត្ថិភាព ៕
