​ខ្យល់ព្យុះ​សាន់​ឌី​វាយប្រហារ​ចូល​ដី​គោក​អា​មេ​រិ​ក​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 29 តុលា 2012ម៉ោង 13:21:35

​ខ្យល់ព្យុះ​សាន់​ឌី​ បាន​បក់​បោក​ចូល​ដី​ គោក​អា​មេ​រិ​ក​ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ ពលរដ្ឋ​រាប់​សិប​លាន​នាក់​ ។​ ពេល​នេះ​ ពលរដ្ឋ​១៥០​ពាន់​នាក់​រស់នៅ​តាម​ បណ្ដោយ​ឆ្នេរសមុទ្រ​កោះ​ហា​វ៉ៃ​ បាន​ជម្លៀស​ខ្លួន​ទៅ​តំបន់​ខ្ពស់​បញ្ចៀស​រលក​ សមុទ្រ​ធំៗ​បណ្ដាល​មក​ពី​ខ្យល់ព្យុះ​នោះ​ ។​

​កាលពី​ថ្ងៃ​ទី​២៨​ តុលា​ ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​ តាម​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ ភាគ​ខាង​ លិច​ត្រៀមលក្ខណៈ​ទប់ទល់​នឹង​ខ្យល់ព្យុះ​ សាន់​ឌី​ ។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ ដែល​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ប្រធានាធិបតី​ អូ​បា​ម៉ា​ បញ្ជាក់​ថា​ “​នេះ​ ជា​ខ្យល់ព្យុះ​ទ្រង់ទ្រាយ​ធំ​ និង​មាន​សភាព​ គ្រោះថ្នាក់​បំផុត​ ។​ សារ​ដំបូង​គេ​បំផុត​ របស់ខ្ញុំ​ទៅ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​តាម​ បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ ភាគ​ កណ្ដាល​ ត្រូវ​តែ​ត្រៀមលក្ខណៈ​ឱ្យ​បាន​រួច​ រាល់​ និង​អនុវត្ដ​ទៅ​តាម​ការ​ណែនាំ​ពី​ មន្ដ្រី​ក្នុង​តំបន់​ ដើម្បី​ទប់ទល់​នឹង​ខ្យល់ព្យុះ​ ដ៏​កាច​សាហាវ​នោះ​”​។​

​កន្លង​មក​បណ្ដា​រដ្ឋ​តាម​បណ្ដោយ​ឆ្នេរ​ សមុទ្រ​ភាគ​ខាងកើត​អា​មេ​រិ​ក​ ក៏​បាន​ ប្រកាស​អាសន្ន​ជា​បន្ទាន់​ដល់​ពលរដ្ឋ​ផង​ ដែរ​ ។​ នៅ​ទីក្រុង​ញ៉ូ​វយ​ក​ ចៅហ្វាយ​ក្រុង​ Michael​ Bloomberg​ បាន​ចេញ​បញ្ជា​ឱ្យ​ ពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ត្រូវ​ភៀសខ្លួន​ ជា​បន្ទាន់​ ។​ លើស​ពី​នេះ​ទៅ​ទៀត​លោក​ បាន​ចេញ​បញ្ជា​ឱ្យ​បិទទ្វារ​សាលារៀន​ទាំង​ អស់​នៅ​ថ្ងៃ​ទី​២៩​ តុលា​ ។​ ប្រព័ន្ធ​ចរាចរណ៍​ នានា​ មាន​ទាំង​រថយន្ដក្រុង​ រថភ្លើង​ក្នុង​ ទីក្រុង​ញ៉ូ​វយ​ក​ក៏​ត្រូវ​ផ្អាក​ជា​បណ្ដោះ​ អាសន្ន​ផង​ដែរ​ ។​

​រដ្ឋាភិបាល​អា​មេ​រិ​ក​ព្យាករណ៍​ថា​ ខ្យល់ព្យុះ​សាន់​ឌី​ អាច​បង្ក​ផល​ប៉ះពាល់​ ដល់​ពលរដ្ឋ​អា​មេ​រិ​ក​៥០​លាន​នាក់​ ។​ ជើងហោះហើរ​អន្ដរជាតិ​ចំនួន​៧០០​ ត្រូវ​ លុប​ចោល​នៅ​ថ្ងៃ​ទី​២៩​ តុលា​ និង​ជើង​ ហោះហើរ​ក្នុងស្រុក​២.៥០០​ជើង​ទៀត​ ត្រូវ​លុប​ចោល​ផង​ដែរ​ ។​

​ចំណែក​នៅ​ក្នុង​រដ្ឋ​ហា​វ៉ៃ​ កំពុង​រង​ការ​ វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​ បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​កម្រិត​៧,៧​ វ៉ិ​ច​ទ័​រ​នៅ​តំបន់​សមុទ្រ​កា​ណា​ដា​ វេលា​ ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨​ តុលា​ ។​ បណ្ដាញ​ ទូរទស្សន៍​ CNN​ បាន​ផ្សាយ​ផ្ទាល់​ពី​រូប​ ភាព​ឆ្នេរសមុទ្រ​វ៉ា​ហ៊ូ​ កោះ​ហា​វ៉ៃ​ បង្ហាញ​ ឱ្យ​ឃើញ​ថា​ រលក​សមុទ្រ​មាន​កម្ពស់​ដល់​ ទៅ​១,៥​ម៉ែត្រ​ វាយប្រហារ​មក​ច្រាំង​ ។​ ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ភ្លាមៗ​ ការ​ ប្រកាស​អាសន្ន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​ ក៏​ ត្រូវ​បាន​ប្រកាស​ចេញ​ដើម្បី​ឱ្យ​ពលរដ្ឋ​ នៅ​តាម​ឆ្នេរសមុទ្រ​នោះ​ត្រៀមលក្ខណៈ​ ទប់ស្កាត់​ ។​ ពលរដ្ឋ​ប្រមាណ​១៥០​ពាន់​ នាក់​នៅ​ហា​វ៉ៃ​ ត្រូវ​បាន​ភៀសខ្លួន​ទៅ​កាន់​ តំបន់​សុវត្ថិភាព​ ៕