CELLCARD​ ផ្ដល់​ភាព​ប្លែក​ភ្នែក​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុងភ្នំពេញ​​​

ដោយ​ ៖ ថ្ងៃទី 31 តុលា 2012ម៉ោង 10:08:29

ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Cellcard​ ដែល​បង្ហាញ​អំពី​សម្រស់​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ កំពុង​ផ្ដល់​នូវ​ភាព​ប្លែក​ភ្នែក​ និង​ការ​បន្ធូរ​អារម្មណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ឈប់ក្នុងពេល​ការ​កកស្ទះ​ចរាចរណ៍​ នៅ​លើ​មហាវិថី​ព្រះ​មុនី​វង្ស​ នៅ​រាជធានី​ភ្នំពេញ​។​

​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​បង្ហាញ​រូប​ទេសភាព​ដែល​កម្រ​បានឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ត្រូវ​បាន​បញ្ចាំង​នៅ​លើ​ផ្ទាំង​អេ​ក្រង់​ខ្នាត​ធំ​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ ។​ ស្ប៉ត​ពាណិជ្ជកម្ម​នេះ​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ធ្វើ​ដំណើរ​ ខណៈ​ដែល​ពួក​គេ​រង់ចាំ​ក្នុង​ពេល​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម​ នៅ​លើ​មហាវិថី​ដ៏​មមាញឹក​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ផ្ទាំង​អេ​ក្រង់​ខ្នាត​ធំ​ដែល​បង្ហាញ​ស្ព​ត​ពាណិជ្ជកម្ម​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ចំណុចប្រសព្វ​ដ៏​សំខាន់​មួយ​នៅ​លើ​មហាវិថី​ព្រះ​មុនី​វង្ស​ នៅ​លើ​អគារ​សណ្ឋាគារ​ឋានសួគ៌​ ឬ​គេ​ស្គាល់​ថា​ អូ​តែ​ល​ ស​។​ ស្ប៉ត​ពាណិជ្ជកម្ម​ មាន​រយៈពេល​ ៦០​វិនាទី​ និង​ចាក់​ផ្សាយ​៣០​ដង​ក្នុង​មួយ​ថ្ងៃ​ នៅ​ចន្លោះ​ម៉ោង​ ៦​ព្រឹក​ ដល់​ម៉ោង​៩​យប់​។​

​លោក​ ផា​ឡា​នី​ ភើ​រៀ​កា​រូប​ផេ​ន​ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ Cellcard​ មាន​ប្រសាសន៍​ថា​ "​យើង​មិន​បញ្ចាំង​គ្រប់​ស្ប៉ត​ពាណិជ្ជកម្ម​របស់​យើង​ទាំង​អស់នោះ​ទេ​ ប៉ុន្តែ​ស្ប៉ត​ពាណិជ្ជកម្ម​ជាក់លាក់​មួយ​នេះ​ បង្ហាញ​នូវ​ទេស​ភាពល្អ​ណាស់​ ទើប​យើង​គិត​ថា​ យើង​គួរតែ​បញ្ចាំង​ឲ្យ​មនុស្ស​ម្នា​បានឃើញ​បន្ថែម​ពីលើ​ការ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ ។​ យើង​មាន​មោទនភាព​ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម​នេះ​ខ្លាំង​ណាស់​ ពីព្រោះ​វា​បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​ដ៏​ល្អ​ត្រកាល​របស់​ប្រទេស​កម្ពុជា​ ។​ ហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ខ្មែរ​ យើង​ក៏​មាន​មោទនភាព​ចំពោះ​ប្រទេស​របស់​យើង​ដែរ​ ។​ យើង​ជឿជាក់​ថា​ ប្រជាជន​ខ្មែរ​គ្រប់​រូប​ក៏​គួរតែ​មាន​មោទនភាព​ចំពោះ​ប្រទេស​របស់​ខ្លួន​ផង​ដែរ​"​។​

​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​បាន​ចាប់ផ្ដើម​បញ្ចាំង​នៅ​លើ​មហាវិថី​ព្រះ​មុនី​វង្ស​ កាលពី​ថ្ងៃ​ពុធ​ ទី​២៤​ តុលា​កន្លង​ទៅ​នេះ​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​ថត​ខ្សែភាពយន្ត​បារាំង​ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ ដើម្បី​ថត​ខ្សែភាពយន្ត​ភាគ​ជា​ភាសា​បារាំង​ ដែល​មាន​ចំណងជើង​ថា​ “Survivor”​។​ ពួក​គេ​ប្រើ​កាមេរ៉ា​ដែល​ផ្ដិត​រូបភាព​ច្បាស់​ល្អ​ និង​ថត​ពីលើ​អាកាស​ ដើម្បី​ថត​យក​រូបភាព​ដែល​ក្រុមហ៊ុន​ Cellcard​ អះអាង​ថា​ “​មានគុណ​ភាព​និង​ទេសភាព​ល្អ​បំផុត​”​។​

​លោក​ ភើ​រៀ​កា​រូប​ផេ​ន​ បន្ថែម​ថា​ “​ខ្ញុំ​យល់​ឃើញ​ថា​ ស្ប៉ត​នេះ​បង្ហាញ​ប្រទេស​កម្ពុជា​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ហើយ​ទោះបីជា​ស្ព​ត​នេះ​មាន​រូប​ជា​ទេសភាព​ក្ដី​ ក៏​វា​បង្កប់​នូវ​សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផង​ដែរ​ គឺ​បង្ហាញ​អំពី​វិសាលភាព​នៃ​សេវា​គ្របដណ្ដប់​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ Cellcard​ ដែល​ទៅ​ដល់​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​

​ក្រុមហ៊ុន​ Cellcard​ បាន​ផ្ដល់​មធ្យោបាយ​គមនាគមន៍​ សម្រាប់​ការ​ថត​ខ្សែភាពយន្ត​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ ឈ្មោះ​ថា​ Koh​ Lanta​ ជា​ភាសា​បារាំង​ ដែល​ចម្លង​ពី​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា​ Survivor​ ។​ ការ​ផលិតភាព​យន្ត​នេះ​បាន​ធ្វើ​ឡើង​នៅ​លើ​កោះរុង​នៃ​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​។​ កម្មវិធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​រួច​ហើយ​នៅ​ប្រទេស​បារាំង​ ហើយ​គេ​ជឿ​ថា​ មាន​ទស្សនិកជន​រាប់​លាន​នាក់​ដែល​បាន​ទស្សនា​។​

Cellcard​ គឺជា​បណ្ដាញ​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ។​ Cellcard​ បាន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ដល់​ប្រជាជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លះ​កន្លង​ទៅ​នេះ​ ។​ បច្ចុប្បន្ន​ ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង​ ៦០០​នាក់​ នៅ​ទីកន្លែង​ជា​ច្រើន​ទូ​ទាំង​ប្រទេស​ និង​មាន​អតិថិជន​ជិត​ ៣​លាន​នាក់​ ព្រមទាំង​បណ្ដាញទូរស័ព្ទ​ចល័ត​គ្របដណ្ដប់​ទាំង​ ២៤​ខេត្ត​ក្រុង​។​ នៅ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ដែល​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​ Cellcard​ នៅ​តែ​ប្ដេជ្ញា​ចិត្ត​បម្រើ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ជា​និច្ច​ ៕