កុមារ​កម្ពុជា​ជាង​២៥០​នាក់​និង​គ្រូបង្វឹក​ជាង​៣០​រូប​នឹង​ទទួល​ការ​ហ្វឹកហាត់​ចែករំលែក​បច្ចេកទេស​ពី​គ្រូបង្វឹក​ក្រុមបាល់ទាត់​រៀល​ម៉ា​ឌ្រី​ដ​

ដោយ​ ៖ ​ សំរិត​ ថ្ងៃទី 01 វិច្ឆកា 2012ម៉ោង 16:00:03

ភ្នំពេញៈ​ ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ចាប់ពី​ម៉ោង​៣​ រសៀល​ទៅ​នៅ​ពហុ​កីឡដ្ឋាន​កង​យោធ​ ពល​ខេមរភូមិន្ទ​(​ស្កាត​ចាស់​)​ គ្រូបង្វឹក​ របស់​រៀល​ម៉ា​ឌ្រី​ដ​ (RealMadrid​ Fundation)​  នឹង​បង្វឹក​ហាត់​ផ្ដល់​នូវ​បទ​ពិសោធន៍​បច្ចេកទេស​ដល់​កុមារ​កម្ពុជា​ជាង​២៥០​នាក់​និង​គ្រូបង្វឹក​កម្ពុជា​ជាង​៣០​រូប​ដើម្បី​ បណ្ដុះ​កុមារ​តូចៗ​ដែល​ជា​ទំញំង​ស្នង​ឫស្សី​ ក្នុង​ការ​ចូលរួម​ពង្រឹង​លើ​វិ​ស​យ័​កីឡា​ឱ្យ​ ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​ ។​ ព្រឹត្ដិការណ៍​នេះ​សម្រាប់​តែ​ក្រុមកីឡា​ បាល់ទាត់​វ៉ា​យ​ខេ​ខេ​គ្លីនិក​បាល់ទាត់​កុមារ​ (YKKAsao)​ ប៉ុណ្ណោះ​ ។​ 

លោក​កែវ​ សា​រ៉េ​ត​ អនុប្រធាន​ម​ជ្ឈ​ មណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​សហព័ន្ធ​ កីឡាបាល់ទាត់​កម្ពុជា​ បាន​បញ្ជាក់​ថា​ YKKAsao​ គឺជា​គ្លីនិក​បាល់ទាត់​កុមារ​ ជួយ​បណ្ដុះ​កុមារ​តូចៗ​សម្រាប់​លើ​កម្ពស់​ វិស័យ​កីឡា​នៅ​កម្ពុជា​ ពិសេស​នៅ​ក្នុង​ តំបន់​ដែល​យើង​បាន​បើក​ដំណើរការ​នៅ​ កម្ពុជា​ជា​យូរណាស់​មក​ហើយ​។​ លោក​បន្ដ​ ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​សម្រាប់​កុមារ​ កម្ពុជា​យើង​ដែល​គ្រូបង្វឹក​មក​ពី​ក្លិប​បាល់​ ទាត់​ដ៍​ល្បីល្បាញ​នៅ​អ៊ី​រ៉ុ​ប​គឺ​ក្លិប​រៀល​ ម៉ា​ឌ្រី​ដ​Real​ Madrid​ បាន​មក​ផ្ដល់​ការ​ ហ្វឹកហាត់​បច្ចេកទេស​ដល់​កុមារ​ជាង​ ២៥០​នាក់​និង​គ្រូបង្ហាត់​កម្ពុជា​ជាង​៣០​ រូប​ចាប់ពី​ថ្ងៃ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១២​នេះ​ នៅ​កីឡដ្ឋាន​កង​ យោធពលខេមរភូមិន្ទ​ ។​

លោក​កែវ​ សា​រ៉េ​ត​ បាន​បន្ដ​ថា​ ក្នុង​នាម​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ នៃ​ FFC​ សូម​ថ្លែងអំណរគុណ​និង​គាំទ្រ​  ជា​និច្ច​នូវ​គំនិត​ថ្មីៗ​ដែល​ជួយ​ពង្រឹង​ការ​ រស់នៅ​របស់​យុវជន​កម្ពុជា​ ហើយ​លោក​ ក៍​សូម​ថ្លែងអំណរគុណ​ដល់​ YKK​   ដែល​ បាន​នាំ​យក​នូវ​គម្រោង​បច្ចេកទេស​ដ៏​ មាន​តម្លៃ​របស់​ក្រុម​រៀល​ម៉ា​ឌ្រី​ដ​នេះ​មក​ អនុវត្ដ​និង​ផ្ដល់​ឱ្យ​កុមារ​នៅ​កម្ពុជា​។​   នេះ​ជា​លើក​ទី​១​ ដែល​គ្រូបង្វឹក​បាល់ទាត់​ ដ៍​ល្បី​នៅ​អ៊ី​រ៉ុ​ប​របស់​ក្រុម​រៀល​ម៉ា​ឌ្រី​ត​ បាន​មក​ផ្ដល់​បទ​ពិសោធន៍​បច្ចេកទេស​ដល់​ កុមារ​កម្ពុជា​ ។​     

លោក​ Manuel​  Parreno​ Rodriguez​ ជា​ប្រធាន​ជំរំ​នៃ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ អន្ដរជាតិ​បាន​ចាប់អារម្មណ៍​និង​មាន​ ក្ដី​រំភើប​ ដែល​លោក​បានឃើញ​គ្រូ​ល្បី​ មក​ពី​អឺរ៉ុប​បាន​ចាប់អារម្មណ៍​ ហ្វឹកហាត់​ ដល់​កុមារ​នៅ​ប្រទេស​កម្ពុជា​ ហើយ​រាល់​ ដំណើរការ​នេះ​ប្រព្រឹត្ដ​ទៅ​បានក៍​ដោយ​ សារ​ មានការ​គាំទ្រ​ពី​ក្រុម​ម​ហ៊ុន​ YKK​ ដែល​បាន​ចាប់​ដៃគូ​ជាមួយ​យើង​ នៅ​ ក្នុង​គម្រោង​នេះ​ហើយ​គម្រោង​នេះ​ជា​ លើក​ទី​២​បន្ទាប់​ពី​គម្រោង​ទី​១​នៅ​ឆ្នាំ​ ២០១១​គ្រូបង្វឹក​ជប៉ុន​និង​កូរ៉េ​  ។​ 

តាម​រយៈ​ YKKAsao​ គ្លីនិក​បាល់​ ទាត់​កុមារ​យើង​អាច​ជួប​ជាមួយនឹង​គ្រូ​ បង្វឹក​កម្ពុជា​និង​កុមារ​ ដើម្បី​ចែករំលែក​ ជាមួយ​ពួក​គាត់​នូវ​បច្ចេកទេស​បាល់ទាត់​  និង​គុណ​តម្លៃ​នៃ​កីឡា​របស់​ Real​ Madrid​    ដែល​កំពុង​មាន​វត្ដ​មាននៅ​កម្ពុជា​នេះ​​​ ៕