
កុមារកម្ពុជាជាង២៥០នាក់និងគ្រូបង្វឹកជាង៣០រូបនឹងទទួលការហ្វឹកហាត់ចែករំលែកបច្ចេកទេសពីគ្រូបង្វឹកក្រុមបាល់ទាត់រៀលម៉ាឌ្រីដ
ភ្នំពេញៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ចាប់ពីម៉ោង៣ រសៀលទៅនៅពហុកីឡដ្ឋានកងយោធ ពលខេមរភូមិន្ទ(ស្កាតចាស់) គ្រូបង្វឹក របស់រៀលម៉ាឌ្រីដ (RealMadrid Fundation) នឹងបង្វឹកហាត់ផ្ដល់នូវបទពិសោធន៍បច្ចេកទេសដល់កុមារកម្ពុជាជាង២៥០នាក់និងគ្រូបង្វឹកកម្ពុជាជាង៣០រូបដើម្បី បណ្ដុះកុមារតូចៗដែលជាទំញំងស្នងឫស្សី ក្នុងការចូលរួមពង្រឹងលើវិសយ័កីឡាឱ្យ ទទួលបានជោគជ័យទៅថ្ងៃអនាគត ។ ព្រឹត្ដិការណ៍នេះសម្រាប់តែក្រុមកីឡា បាល់ទាត់វ៉ាយខេខេគ្លីនិកបាល់ទាត់កុមារ (YKKAsao) ប៉ុណ្ណោះ ។
លោកកែវ សារ៉េត អនុប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា YKKAsao គឺជាគ្លីនិកបាល់ទាត់កុមារ ជួយបណ្ដុះកុមារតូចៗសម្រាប់លើកម្ពស់ វិស័យកីឡានៅកម្ពុជា ពិសេសនៅក្នុង តំបន់ដែលយើងបានបើកដំណើរការនៅ កម្ពុជាជាយូរណាស់មកហើយ។ លោកបន្ដ ថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់កុមារ កម្ពុជាយើងដែលគ្រូបង្វឹកមកពីក្លិបបាល់ ទាត់ដ៍ល្បីល្បាញនៅអ៊ីរ៉ុបគឺក្លិបរៀល ម៉ាឌ្រីដReal Madrid បានមកផ្ដល់ការ ហ្វឹកហាត់បច្ចេកទេសដល់កុមារជាង ២៥០នាក់និងគ្រូបង្ហាត់កម្ពុជាជាង៣០ រូបចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១២នេះ នៅកីឡដ្ឋានកង យោធពលខេមរភូមិន្ទ ។
លោកកែវ សារ៉េត បានបន្ដថា ក្នុងនាមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃ FFC សូមថ្លែងអំណរគុណនិងគាំទ្រ ជានិច្ចនូវគំនិតថ្មីៗដែលជួយពង្រឹងការ រស់នៅរបស់យុវជនកម្ពុជា ហើយលោក ក៍សូមថ្លែងអំណរគុណដល់ YKK ដែល បាននាំយកនូវគម្រោងបច្ចេកទេសដ៏ មានតម្លៃរបស់ក្រុមរៀលម៉ាឌ្រីដនេះមក អនុវត្ដនិងផ្ដល់ឱ្យកុមារនៅកម្ពុជា។ នេះជាលើកទី១ ដែលគ្រូបង្វឹកបាល់ទាត់ ដ៍ល្បីនៅអ៊ីរ៉ុបរបស់ក្រុមរៀលម៉ាឌ្រីត បានមកផ្ដល់បទពិសោធន៍បច្ចេកទេសដល់ កុមារកម្ពុជា ។
លោក Manuel Parreno Rodriguez ជាប្រធានជំរំនៃមជ្ឈមណ្ឌលហ្វឹកហាត់ អន្ដរជាតិបានចាប់អារម្មណ៍និងមាន ក្ដីរំភើប ដែលលោកបានឃើញគ្រូល្បី មកពីអឺរ៉ុបបានចាប់អារម្មណ៍ ហ្វឹកហាត់ ដល់កុមារនៅប្រទេសកម្ពុជា ហើយរាល់ ដំណើរការនេះប្រព្រឹត្ដទៅបានក៍ដោយ សារ មានការគាំទ្រពីក្រុមមហ៊ុន YKK ដែលបានចាប់ដៃគូជាមួយយើង នៅ ក្នុងគម្រោងនេះហើយគម្រោងនេះជា លើកទី២បន្ទាប់ពីគម្រោងទី១នៅឆ្នាំ ២០១១គ្រូបង្វឹកជប៉ុននិងកូរ៉េ ។
តាមរយៈ YKKAsao គ្លីនិកបាល់ ទាត់កុមារយើងអាចជួបជាមួយនឹងគ្រូ បង្វឹកកម្ពុជានិងកុមារ ដើម្បីចែករំលែក ជាមួយពួកគាត់នូវបច្ចេកទេសបាល់ទាត់ និងគុណតម្លៃនៃកីឡារបស់ Real Madrid ដែលកំពុងមានវត្ដមាននៅកម្ពុជានេះ ៕
