
ស្ថាបនាលីមីតធីតថា ធនាគារម៉ារ៉ូហាន់នឹងជួយឱ្យខ្លួនសម្រេចមហិច្ឆតា
ដោយ ៖ វឌ្ឍនា ថ្ងៃទី 06 វិច្ឆកា 2012ម៉ោង 09:22:17
ភ្នំពេញ ៖ ធនាគារម៉ារ៉ូហាន់ដែលគេស្គាល់ថា ជាធនាគារធំនិងល្បីឈ្មោះរបស់ ជប៉ុនបានសម្រេចចិត្ដទិញយកភាគហ៊ុន៩៥,១ភាគរយរបស់ស្ថាបនាលីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលបាននឹងកំពុងប្រកួតប្រជែងយ៉ាង សកម្មក្នុងការប្រតិបត្ដិការផ្នែកហិរញ្ញ វត្ថុនៅកម្ពុជា ។
បើទោះបីជាធនាគារម៉ារ៉ូហាន់ទទួល សិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់៩៥,១ភាគរយក៏ដោយ ក៏ស្ថាបនាលីមីតធីត នៅតែបន្ដរក្សាប្រតិបត្ដិការអាជីវកម្ម របស់ខ្លួនជាធម្មតា ហើយធនាគារម៉ារ៉ូ ហាន់នឹងក្លាយជាភាគទុនិកដែលអាច ឱ្យស្ថាបនាសម្រេចបាននូវមហិច្ឆតាធំៗ របស់ខ្លួនក្នុងការប្រតិបត្ដិការវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា ។ នេះបើយោង តាមការលើកឡើងរបស់លោកបណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្ដិស្ថាបនា លីមីតធីតដែលបានផ្ដល់បទសម្ភាសន៍ កាលពីម្សិលមិញ ។
លោកបន្ដថា មិនត្រឹមតែបន្ដធ្វើ អាជីវកម្មប្រតិបត្ដិការរបស់ខ្លួនជាធម្មតា ប៉ុណ្ណោះទេ គឺស្ថាបនានៅបន្ដពង្រីកសាខា ប្រតិបត្ដិការរបស់ខ្លួនទៅតាមផែនការគឺក្នុងឆ្នាំ២០១៣ខាងមុខនេះ ស្ថាបនា នឹងបន្ថែមខាសាថ្មី១១ថ្មីទៀតដែលក្នុង នោះរួមបញ្ចូលទាំងខេត្ដថ្មី២ចុងក្រោយ ទៀតគឺខេត្ដមណ្ឌលគិរី និងព្រះវិហារដែល សម្រេចបាន១០០ភាគរយនៃផែនការ គ្របដណ្ដប់ទូទាំងប្រទេស ។
លោកបញ្ជាក់ថា ស្ថាបនាមានការិ យាល័យប្រតិបត្ដិការ៨៨ និងមានបុគ្គ លិកសរុប១.៧២៥នាក់ មានអតិថិជន ៦៧.០០០នាក់ មានប្រាក់ទុកប្រើប្រាស់ ១១៣លានដុល្លារអាមេរិកជាមួយនឹងការ ទទួលប្រាក់បញ្ញើសន្សំពីអតិថិជន៤៦.០០០ នាក់និងមានទឹកប្រាក់សរុប៥៧លាន ដុល្លារអាមេរិក ។
លោកបន្ដទៀតថា ការដែលស្ថាបនា លីមីតធីតសម្រេចចិត្ដជ្រើសរើសធនាគារ ម៉ារ៉ូហាន់មកធ្វើភាគទុនិកដ៏សំខាន់ របស់ខ្លួន ពេលក្រោយពេលដែលឆ្លង កាត់ការត្រួតពិនិត្យវាយតម្លៃអំពីកេរ្ដិ៍ ឈ្មោះ បទពិសោធន៍ ដើមទុន ការប្ដេជ្ញា ចិត្ដយូរអង្វែងក្នុងការចួលរួមចំណែកធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជារូបនេះបញ្ជាក់ដែរថា ធនាគារ ម៉ារ៉ូហាន់នឹងគោរពទៅតាមប្រតិបត្ដិ ការរបស់របស់ស្ថាបនាលីមីតធីតដោយ មិនជ្រៀតជ្រែកការងារណាមួយឡើយ គឺថែមទាំងទុកប្រាក់ចំណេញដែលទទួលបានពីការប្រតិបត្ដិការនេះបន្ថែមលើ ការអភិវឌ្ឍស្ថាបនាបន្ដផងដែរ។ លោកបញ្ជាក់ដែរថា ស្ថាបនាលីមីតធីត មានផែនការបង្កើនប្រាក់ទុនឥណទាន របស់ខ្លួនឱ្យបានដល់៥០០លានដុល្លារ អាមេរិកក្នុងអំឡុង៥ឆ្នាំខាងមុខ និងដល់ ១.០០០លានដុល្លារអាមេរិកក្នុងរយៈ ពេល១០ឆ្នាំខាងមុខ និងនាំបច្ចេកវិទ្យា មីក្រូហិរញ្ញវត្ថុទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ានថែមទៀត ។
លោកបញ្ជាក់ទៀតថា វាចាត់ទុកជា ប្រវត្ដិសាស្ដ្ររបស់មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលបានការជឿជាក់និងទុកចិត្ដ និងការវិនិយោគផ្ទាល់ពីសាជីវកម្មម៉ា រ៉ូហាន់ជប៉ុនមកលើស្ថាបនាលីមីតធីត ហើយវាគឺជាជោគជ័យថ្មីមួយដែលធ្វើឱ្យស្ថាបនាលីមីតធីតសម្រេចនូវមហិច្ឆតារបស់ខ្លួន ៕
