
ចាប់យោធាទ័ពអាកាស៥នាក់ពាក់ព័ន្ធការជេរប្រមាថនិងគំរាមយុវជនស្ម័គ្រចិត្ដ
ខេត្ដកំពង់ឆ្នាំង ៖ យោធាទ័ពអាកាស៥នាក់ដែលធ្វើការនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ដចាប់ខ្លួន បន្ទាប់ពីក្រុមយោធាទ័ពអាកាសទាំងនេះបានបង្កទំនាស់ជាមួយក្រុមយុវជនស្ម័គ្រចិត្ដចុះវាស់វែងដីធ្លីនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុច ស្ពាន ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។ យោធាទ័ពអាកាសទាំង៥នាក់នេះ១- ឈ្មោះ ថាន សុវណ្ណដេត ហៅ តុលា ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកោះ កំពង់ត្រុំ ឃុំកោះនិមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ជននេះមានក្របខ័ណ្ឌជា យោធាទ័ពអាកាស និងត្រូវជាកូនរបស់ លោកវរសេនីយ៍ទោ អ៊ី សារិន មន្ដ្រីទ័ព អាកាសកំពង់ឆ្នាំង, ២-ឈ្មោះ មុជ ចាន់ ណាវុធ ហៅម៉ាប់ ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅឃុំបន្ទាយព្រាល ស្រុក រលាប្អៀរ ខេត្ដកំពង់ឆ្នាំង, ៣-ឈ្មោះ អ៊ុន ឡុង ភេទប្រុស អាយុ១៩ មានទីលំនៅ ភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំ កក់ ខេត្ដតាកែវ, ៤- ឈ្មោះ ហេង តុលា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅឃុំ រលាប្អៀរ ស្រុករលាប្អៀរ និង៥-ឈ្មោះ ធិន ថារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មាន ទីលំនៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។ ជនទាំង៥នាក់នេះមាន ក្របខ័ណ្ឌជាទាហានទ័ពអាកាសនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនយោធាទាំង៥ នាក់នេះ លោកវរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថកំពង់ឆ្នាំងបានប្រាប់ ឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ក្រុមយុវជនស្ម័គ្រចិត្ដក្រុម៩០មានគ្នា៣ នាក់ជិះម៉ូតូ១គ្រឿង ធ្វើដំណើរមកផ្លូវ ជាតិ ក្នុងពេលធ្វើដំណើនោះ លោក អួង វីរៈ ដែលជាប្រធានក្រុមយុវជនស្ម័គ្រ ចិត្ដក្រុម៩០ក៏បានធ្វើដំណើរជាមួយដែរ។ ពេលជិះម៉ូតូមកដល់ចំណុចស្ពាន ស្រាប់ តែមានក្រុមយោធាទ័ពអាកាសទាំង៥ នាក់ជិះម៉ូតូ២គ្រឿងឆាបក្រុមយុវយជន ស្ម័គ្រចិត្ដ ហើយក៏បានមើលមុខគ្នាទៅ មក។ ស្រាប់តែក្រុមយោធាទ័ពអាកាស នោះបាននាំគ្នាចុះពីលើម៉ូតូ ហើយដើរ ដោយកាន់កាំបិតមួយជាប់នឹងដៃសំដៅ ទៅក្រុមយុវជនស្ម័គ្រចិត្ដក៏ជេរប្រមាថ និងគំរាមរកកាប់ទៀតផង។ ដោយឃើញ សភាពមិនស្រួល ក្រុមយុវជនស្ម័គ្រចិត្ដ ហៅកម្លាំងសមត្ថកិច្ចជួយអន្ដរាគមន៍ ប៉ុន្ដែក្រោយពេលដែលសមត្ថកិច្ចមក ដល់ក្រុមបង្កទាំងនោះបានជិះម៉ូតូគេច ខ្លួនចូលទៅទីបញ្ជាការទ័ពអាកាសគេតែម្ដងទៅ ។
ប៉ុន្ដែដោយមានកិច្ចសហការពីមេ ទ័ពអាកាសនៅក្នុងព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំងបានឈានទៅចាប់ខ្លួន ក្រុមយោធាទ័ពអាកាស៤នាក់ភ្លាមៗ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ហើយនៅព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ក៏ចាប់បានម្នាក់ទៀត ។
តាមប្រភពមួយបានឱ្យដឹងថា ក្រុមយោធាទ័ពអាកាសទាំង៥នាក់នេះ គឺជាមនុស្សដែលតែងតែបង្កសកម្មភាព អុកឡុកក្នុងភូមិនេះ ជាជើងកាងក្នុងឃុំ ក្រាំងលាវនេះតែម្ដង ពុំដែលមាននរណា ហ៊ានធ្វើអ្វីនោះឡើយ។ បច្ចុប្បន្នក្រុមបង្ក ទាំង៥នាក់កំពុងសាកសួរចម្លើយ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្ដតាមនីតិវិធី ៕
