
ការអនុវត្ដថវិកាជាតិឆ្នាំ២០១២មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១១
ដោយ ៖ សហការី ថ្ងៃទី 09 វិច្ឆកា 2012ម៉ោង 14:01:05
ភ្នំពេញ ៖ ការអនុវត្ដថវិកាជាតិឆ្នាំ ២០១២ មានលក្ខណៈល្អប្រសើរជាងឆ្នាំ ២០១១ នេះបើតាមប្រសាសន៍លោក ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលារបស់សភា ដើម្បីឈ្វេង យល់អំពីយុទ្ធសាស្ដ្រកសាងក្របខ័ណ្ឌគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រង់ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ ខែ វិច្ឆិកានេះ នៅវិមានរដ្ឋសភា ។
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បានបង្ហាញថា បើតាមការព្យាករណ៍ឱនភាពថវិកាសរុបនឹងធ្លាក់មកនៅត្រឹម -៥,៧៩ភាគរយ នៃផ.ស.ស ធៀបនឹង -៨,១៨នៅឆ្នាំ២០១១ ដោយសារការ ត្បិតត្បៀតចំណាយចរន្ដ និងកំណើន ចំណូលក្នុងស្រុកដែលនឹងធ្វើឱ្យអតិរេក ចរន្ដមានកំណើនប្រមាណ០,៥៥ភាគរយ នៃ ផ.ស.ស ។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា តាមការព្យាករណ៍ កំណើនសេដ្ឋ កិច្ចកម្ពុជាក្នុងឆ្នាំ២០១២អាចនឹងសម្រេច បាន៧ភាគរយ បើទោះបីជាស្ថានភាព វិបត្ដិបំណុលនៅអឺរ៉ុប និងភាពមិនប្រាកដ ប្រជានៃការងើបឡើងវិញនៃសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក នៅតែបន្ដគំរាម កំហែងដល់ទីផ្សារសេដ្ឋកិច្ចកម្ពុជា ពិសេសទីផ្សារវាយនភ័ណ្ឌ និងទេសចរណ៍ ព្រមទាំងការធ្លាក់ចុះ ថ្លៃនៃកសិផលនាំ ចេញមួយចំនួនក៏ដោយ ។
លោក គាត ឈន់ បន្ថែមថា តាមការ ព្យាករណ៍ចុងក្រោយ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១២ អាចនឹងសម្រេចបានខ្ពស់ជាង ៦,៥ភាគរយ ដែលអាចគ្រោងនៅក្នុង ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០១២ ដោយសារតែផ្នែក ឧស្សាហកម្មកាត់ដេរ និងផ្នែកសេវាកម្ម ទេសចរណ៍បាននិងកំពុងបន្ដកើនឡើងគួរ ឱ្យកត់សម្គាល់ ។
តាមការគណនាវិស័យកសិកម្មនឹង មានកំណើន២,៤ភាគរយ ឧស្សាហកម្ម នឹងមានកំណើន១១,៨ភាគរយ ក្នុងនោះ ផ្នែកវាយនភ័ណ្ឌនឹងកើន១៤,៥ភាគរយ និងវិស័យសេវាកម្មមានកំណើន៦,៨ ភាគរយ ដែលក្នុងនោះផ្នែកសេវាកម្ម ទេសចរណ៍នឹងកើនប្រមាណ៧ភាគរយ ផងដែរ ។
រាជរដ្ឋាភិបាលនឹងបន្ដខិតខំជំរុញបន្ថែម ទៀតលើការអភិវឌ្ឍវិស័យឯកជន វិស័យ ហិរញ្ញវត្ថុ និងធនាគារ ទេសចរណ៍ សកម្មភាពសំណង់ និងសេវាកម្ម ដើម្បី ជំរុញកំណើន ពិសេសបន្ដការធ្វើពិពិធ កម្មសេដ្ឋកិច្ច ដោយផ្ដោតការយកចិត្ដ ទុកដាក់លើការជំរុញវិស័យកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងការពង្រឹង និងពង្រីកការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ ពិសេសប្រព័ន្ធស្រោចស្រព ។
លើសពីនេះរាជរដ្ឋាភិបាលនឹងបន្ដ ពង្រឹងការអនុវត្ដគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈប្រកប ដោយភាពត្រឹមត្រូវ ម៉ឺងម៉ាត់ និង ប្រុងប្រយ័ត្នខ្ពស់ គួបផ្សំជាមួយនឹងការ ជំរុញការកែលម្អការពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ការកែលំអ និង ការពង្រឹងការអនុវត្ដ និងការគ្រប់គ្រង ចំណាយ ក្រោមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ធ្វើវិចារណកម្មចំណាយសមស្របដើម្បី ធានាឱ្យការអនុវត្ដថវិកាឆ្នាំ២០១២ សម្រេចបានលទ្ធផលល្អ ។ តាមការគណនា ចំណូលក្នុងស្រុកថវិការរដ្ឋសរុបអាចនឹង សម្រេចបានលើសច្បាប់ប្រមាណ៣,២ ភាគរយ ស្មើនឹង១៣,៨៥ភាគរយនៃ ផ.ស.ស ។
ដោយឡែកចំណាយថវិការដ្ឋសរុប អាចនឹងអនុវត្ដលើសច្បាប់ប្រមាណ១,៦ភាគរយ ស្មើនឹង១៩,៦៤ភាគរយនៃ ផ.ស.ស តែថយចុះ១្ប៣៨ភាគរយនៃ ផ.ស.ស ធៀបនឹងការអនុវត្ដឆ្នាំ២០១១ ។ ការអនុវត្ដចំណូលចំណាយនេះអាចនឹង ធ្វើឱ្យមានអតិរេកចរន្ដប្រមាណ១,៨៨ ភាគរយនៃផ.ស.ស និងឱនភាពថវិកា សរុបប្រមាណ-៥,៧៩ភាគរយ នៃផ.ស.ស គឺថយចុះ២,៣៧ភាគរយនៃផ.ស.ស ធៀបនឹងការអនុវត្ដឆ្នាំ២០១១ ។ លោក ឧបនាយករដ្ឋមន្ដ្រីបន្ដទៀតថា តាមថ្លៃ ថេរនឹងសម្រេចបានជាង៧ភាគរយដែល ធ្វើឱ្យផលិតផលក្នុងស្រុកសរុប(ផ.ស.ស) គិតជាទឹកប្រាក់តាមថ្លៃបច្ចុប្បន្នមានចំនួន ៦៣.២៤០.០០០លានរៀល ដែលត្រូវជា ប្រមាណ១៥.៦១៥លានដុល្លារអាមេរិក ។ ដូច្នេះនៅឆ្នាំ២០១៣ ផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់អាចនឹងឡើង លើសពី១.០០០ដុល្លារអាមេរិក ហើយ កម្ពុជាអាចនឹងចេញផុតពីចំណាត់ថ្នាក់ ជាប្រទេសនៃចំណូលទាបក្លាយទៅជា ប្រទេសមានចំណូលមធ្យមមកម្រិត ទាបក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បន្ដទៀតថា អតិផរណានឹងរក្សាឱ្យស្ថិត ក្នុងរង្វង់៥ភាគរយ ដោយរាជរដ្ឋាភិបាល ត្រូវអនុវត្ដគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ និងគោលនយោបាយរូបិយ វត្ថុសមស្រប និងដោយប្រុងប្រយ័ត្ន ហើយអត្រាប្ដូរប្រាក់រៀល-ដុល្លារ អាមេរិក នឹងរក្សាស្ថិតក្នុងរង្វង់៤.០៥០ រៀលក្នុង១ដុល្លារអាមេរិក ។ ជាមួយគ្នា នេះដែរ ឱនភាពពាណិជ្ជកម្មនឹងថយចុះ ពី-៩,១ភាគរយនៃផ.ស.ស.ក្នុងឆ្នាំ ២០១២ មក-៨,៣ភាគរយនៃផ.ស.ស. ក្នុងឆ្នាំ២០១៣ ដោយសារកំណើននៃការ នាំចេញខ្ពស់ជាងកំណើននៃការនាំចូល ដែលធ្វើឱ្យកម្ពុជាឈានទៅរក្សាបាននូវ តុល្យភាពនៃជញ្ជីងពាណិជ្ជកម្មក្នុង កម្រិតសមស្រប ។
លោកបានបន្ដទៀតថា ឱនភាពថវិកា សរុបនឹងថយចុះពី-៥,៧៩ភាគរយនៃ ផ.ស.ស.ក្នុងឆ្នាំ២០១២ មក-៥,៦០ ភាគរយនៃផ.ស.ស.ក្នុងឆ្នាំ២០១៣ និង អនុវត្ដគោលនយោបាយកាត់បន្ថយឱន ភាពថវិកាសរុបជាបណ្ដើរៗទៅរកកម្រិត ដែលមានចីរភាពថវិកាគឺ-៣ភាគរយនៃ ផ.ស.ស. និងសន្សំអតិរេកសាច់ប្រាក់ ឡើងវិញដូចមុនវិបត្ដិឆ្នាំ២០០៩ ដើម្បី បង្កើនទុនសម្រាប់របស់រដ្ឋសម្រាប់ត្រៀម ទប់ទល់វិបត្ដិ និងហានិភ័យដែលអាច កើតឡើងជាយថាហេតុ ។
លោកគាត ឈន់ បានធ្វើបទបង្ហាញ ថា ផ្អែកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុសាធារណៈដែល បានបញ្ជាក់កន្លងមក ពិសេសផ្អែកលើ លទ្ធផលនៃការអនុវត្ដឆ្នាំ២០១២ និងការ គណនាសម្រាប់ឆ្នាំ២០១២ ក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០១៣ ត្រូវបានកណត់ជាសូចនាករសម្រាប់ កំណើនសេដ្ឋកិច្ចតថ្លៃថេរ និងសម្រេច បាន៧ភាគរយនៅឆ្នាំនេះ ។ មូលដ្ឋាន សំខាន់នៃគោលនយោបាយហិរញ្ញវត្ថុ សាធារណៈឆ្នាំ២០១៣ គឺរក្សាចំណាយក្នុង កម្រិតមួយសមស្របសម្រាប់បម្រើឱ្យ គោលនយោបាយ និងសកម្មភាពការងារ អាទិភាពសំខាន់ៗនិងចាំបាច់ រួមជាមួយ ការបន្ដជំរុញ និងបង្កើនការប្រមូល ចំណូលឱ្យអស់លទ្ធភាព និងសក្ដានុពល ភាពដើម្បីកាត់បន្ថយឱនភាពថវិកាសរុប មកត្រឹមប្រមាណ៥,៦ភាគរយ និងជា បណ្ដើរៗត្រូវបានរក្សាឱ្យមកត្រឹមកម្រិត ៣ភាគរយវិញដូចមុនវិបត្ដិក្នុងគោល ដៅរក្សាស្ថិរភាព និងនិរន្ដរភាពនៃហិរញ្ញ វត្ថុសាធារណៈ និងម៉ាក្រូសេដ្ឋកិច្ច ។
លោកជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មមានប្រសាសន៍ថា ច្បាប់ថវិកា ជាតិឆ្នាំ២០១៣ នឹងត្រូវរដ្ឋសភាប្រជុំ អនុម័តនៅថ្ងៃទី១៤ វិច្ឆិកានេះ គឺពិតជា ឧបករណ៍គោលនយោបាយដ៏មានសារ សំខាន់បំផុត ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិ បាលបន្ដអនុវត្ដន៍បញ្ចប់នូវផែនការយុទ្ធ សាស្ដ្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ និងយុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី២ សំដៅឈានទៅ សម្រេចបាននូវរបៀវវារៈគោលនយោ បាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ។ ជាពិសេសដើម្បីបន្ដរក្សាស្ថិរភាពនយោ បាយបន្ដពង្រឹងនិងពង្រីកការអនុវត្ដលទ្ធិ ប្រជាធិបតេយ្យ រក្សាម៉ាក្រូសេដ្ឋកិច្ច និងមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា សេចក្ដីព្រាង ច្បាប់ស្ដីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៣ ត្រូវរៀបចំផ្អែកលើមូលដ្ឋាន នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០០៩-២០១៣ និងជាពិសេសការបន្ដ ការអនុវត្ដយុទ្ធសាស្ដ្រចតុកោណដំណាក់ កាលទី២ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន សំដៅសម្រេចឱ្យបាននូវគោលដៅកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋ ៕
