តើ​ភព​ផែនដី​នឹង​គ្មាន​ពន្លឺព្រះអាទិត្យ​រយៈពេល​៣​ថ្ងៃ​នៅ​ចុងខែ​ធ្នូ​២០១២?

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 10 វិច្ឆកា 2012ម៉ោង 14:05:21

​នៅ​ពេល​នេះ​ ពលរដ្ឋ​នៅ​ជុំវិញ​ពិភព​ លោក​កំពុង​តែ​ចាប់អារម្មណ៍​ខ្វាយខ្វល់​ទៅ​ នឹង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា​ និង​ មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​កើតឡើង​នៅ​ លើ​ចក្រ​វា​ឡ​យើង​នេះ​ មិន​ធ្លាប់​មាន​ពី​ មុន​មក​ គឺ​គ្មាន​ពន្លឺព្រះអាទិត្យ​ រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៣-២៥​ ខែធ្នូ​ ឆ្នាំ​ ២០១២​ ។​

​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មក​ពី​អង្គការ​ ណា​ហ្សា​បាន​ព្យាករណ៍​ថា​ ព្រះអាទិត្យ​និង​ ភព​ផែនដី​ធ្វើ​ដំណើរ​គោចរ​ស្របគ្នា​ ហើយ​ ពេល​នោះ​ ភព​ផែនដី​គ្មាន​ពន្លឺព្រះអាទិត្យ​ ជះ​មក​នោះ​ឡើយ​។​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ បញ្ជាក់​ទៀត​ថា​ ខណៈ​ដែល​ឈាន​ដល់​ការ​ បាំង​បាត់​រស្មី​ព្រះអាទិត្យ​ គឺ​ភព​ផែនដី​បាន​ ចាប់ផ្ដើម​រំកិល​ចេញពី​ទីតាំង​តារាវិថី​ទី​៣​ នា​ពេល​បច្ចុប្បន្ន​ទៅ​រក​ទីតាំង​សូន្យ​ បន្ទាប់​ ពី​រំកិល​ទៅ​រក​ទីតាំង​តារាវិថី​ទី​៤​ ដែល​ មិនមែន​ជាទី​បញ្ចប់​របស់​ភព​ផែនដី​ ។​

​ទាំងនោះ​គ្រាន់តែ​ជា​ការ​ព្យាករណ៍​ ប៉ុណ្ណោះ​ វា​មិន​ប្រាកដ​ថា​ នឹង​អាច​កើត​ ឡើង​នៅ​លើ​ភព​ផែនដី​នោះ​ឡើយ​ ។​ កន្លង​ មក​មានការ​ជជែក​គ្នា​ជា​ច្រើន​ស្ដី​អំពី​អព្ភូត​ ហេតុ​ធម្មជាតិ​ ដែល​កើតឡើង​នៅ​ចុង​ ឆ្នាំ​២០១២​ ។​ អ្នក​ដែល​មាន​អ​ប៉ី​ជំនឿ​ខ្លះ​ ក៏​បាន​ជឿ​នូវ​រឿង​នេះ​ ខ្លះ​ទៀត​ក៏​មិន​ជឿ​ ដោយ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ​ ។​

​កន្លង​មក​មាន​ព័ត៌មាន​ជា​ច្រើន​ផ្សព្វ​ ផ្សាយ​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១២​ ជា​ថ្ងៃ​អវសាន​នៃ​ភព​ផែនដី​ ឬ​ហៅ​ថា​ ឆេះ​កាល​ ។​ នៅ​ថ្ងៃ​នោះ​ ព្រះអាទិត្យ​នឹង​ ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​កាន់​ទិស​ ខាងជើង​ ប៉ុន្ដែ​ការ​ពិត​ព្រះអាទិត្យ​មិន​ គោចរ​ទៅ​ទិស​ខាងជើង​នោះ​ឡើយ​ ដោយ​ សារ​តែ​តំបន់​ភាគ​ខាងត្បូង​ភព​ផែនដី​ផ្អៀង​ទៅ​កាន់​ព្រះអាទិត្យ​ ។​

​តាម​ឯកសារ​ស្រាវជ្រាវ​នៃ​ការ​ប្រែ​ ប្រួល​ភព​ផែនដី​តាំងពី​៤​ពាន់​ឆ្នាំ​របស់​ជន​ ជាតិ​មេ​យ៉ា​ បាន​ព្យាករណ៍​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១២​ ជា​ថ្ងៃ​ដែល​ចំណុច​រៀប​ ស្មើ​នៃ​ភព​ព្រះអាទិត្យ​និង​ភព​ផែនដី​ប្រសព្វ​ គ្នា​នៅ​៨​ចំណុច​បង្ក​ឱ្យ​មានការ​ប្រែប្រួល​ ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​ភព​ព្រះអាទិត្យ​ ឬ​ ផែនដី​ ។​ ការ​ប្រែប្រួល​នោះ​ នឹង​ធ្វើ​ឱ្យ​ មនុស្សជាតិ​ជា​ច្រើន​បាត់បង់​ជីវិត​គ្រប់​ រូបភាព​ផ្សេងៗ​ ឬ​គេ​ហៅ​ថា​ ថ្ងៃ​អវសាន​ ផែនដី​ ។​

​ភព​ផែនដី​មិនមែន​ជាទី​កន្លែង​ស្ងប់​ ស្ងាត់​សុខសាន្ដ​ដូច​ជា​យើង​ធ្លាប់​គិត​នោះ​ ឡើយ​ ។​ មនុស្ស​យើង​រស់នៅ​លើ​ស្រទាប់​ ផែនដី​ជា​វត្ថុ​ដែល​ចលនា​វិល​គោចរ​គ្រប់​ ពេលវេលា​ ប៉ុន្ដែ​ដោយសារ​ទំហំ​ផែនដី​ធំ​ ទើប​យើង​មិនដឹង​ពី​ការ​ធ្វើ​ចលនា​នោះ​ ។​ វត្ថុ​ដែល​ចលនា​តែងតែ​មានការ​ប្រែប្រួល​ ប៉ះទង្គិច​ដែល​យើង​មិន​អាច​ដឹង​ជា​មុន​ នោះ​ឡើយ​ ។​

​ចំពោះ​ព័ត៌មាន​ដែល​ថា​ ភព​ផែនដី​ ងងឹត​អស់​រយៈពេល​៣​ថ្ងៃ​នោះ​ កំពុង​ក្លាយ​ ទៅ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​ការ​ពិភាក្សា​នៅ​ គ្រប់​ទិស​ទី​ ហើយ​ពេល​នេះ​គេ​កំពុង​តែ​រង់​ ចាំ​មើល​ថា​តើ​វា​នឹង​កើតឡើង​ពិត​ដែរ​ឬ​ទេ​?​ ៕