រក​ឃើញ​៤​ក្រុម​ឆ្ពោះទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​ពានរង្វាន់​សមាគម​មីក្រូ​ហិញ្ញ​វត្ថុ​លើក​ទី​១​

ដោយ​ ៖ សហការី ថ្ងៃទី 14 វិច្ឆកា 2012ម៉ោង 13:23:24

​ភ្នំពេញ​៖​ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​លើក​ទី​១​ ឆ្នាំ​២០១២​នេះ​ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ ដែល​ឡើង​ទៅ​កាន់​វគ្គ​ ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រហើយ​ដែល​ក្នុង​នោះ​រួម​មាន​ក្រុមកីឡា​បាល់ទាត់​ស្ថាបនា​លីមីត​ធី​ត​,​ ក្រុមកីឡា​អ​ម្រិ​ត​,​ ក្រុមកីឡា​ប្រា​សាក់​,​ ក្រុមកីឡា​ក្រេ​ឌី​ត​។​

​ការ​ប្រកួត​វគ្គ​ជំ​រុះ​កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​នា​ពេល​កន្លង​មក​ ក្រុមកីឡា​ស្ថាបនា​ លីមីត​ធី​ត​ បាន​ជួប​ប្រកួត​ជាមួយ​ក្រុម​ហត្ថា​កសិករ​ នៅ​ទីលាន​បាល់ទាត់​មេគង្គ​កម្ពុជា​។​ ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​ មានការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ ដោយ​ក្រុម​នីមួយៗ​ទាមទារ​យកឈ្នះ​រៀងៗ​ខ្លួន​។​ ជា​លទ្ធផល​ក្នុង​តង់​ទី​១​ ក្រុម​កីឡា​ស្ថាបនា​ លីមីត​ធី​ត​ បាន​រក​ឃើញ​គ្រាប់​បាល់​នាំមុខ​មុន​ចំនួន​១​គ្រាប់​តាម​រយៈ​ការ​ តែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​ពាក់អាវ​លេខ​៨​ ឈ្មោះ​គាន់​ ណា​រិ​ទ្ធ​។​

​លុះ​ចូល​ដល់​តង់​ទី​២​ ក្រុម​ទាំង​២​ នៅ​តែ​បន្ត​វាយបក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្វិតស្វាញ​។​ ប៉ុ​នែ្ត​ប៉ុន្មាន​នាទី​ ក្រោយមក​ក្រុម​ស្ថាបនា​ បាន​រក​គ្រាប់​ បាល់​បាន​ចំនួន​២​គ្រាប់​បន្ថែម​ទៀត​ ដោយ​១​គ្រាប់​របា​ន​ដោយ​កីឡាករ​ឈ្មោះ​គាន់​ ណា​រិ​ទ្ធ​ ដដែល​ និង​១​គ្រាប់​ទៀត​ ដោយ​កីឡាករ​ខ្សែបំរើ​ ឈ្មោះ​ សួង​ សំឡូត​ ធ្វើ​ឲ្យ​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ នាំមុខ​មុន​ ៣​ ទល់​នឹង​ ០​។​ ទោះជា​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ នាំមុខ​ ៣​ ទល់​នឹង​ ០​ ក៏​ដោយ​ ក្រុម​ ហត្ថា​កសិករ​ នៅ​តែ​មាន​សន្ទុះ​លេង​យ៉ាង​ខ្លាំង​ដដែល​ រហូត​ដល់​នាទី​ ៧៥​ កីឡាករ​ ក្រុម​ហត្ថា​កសិករ​ បាន​ទាត់​បាល់​បញ្ចូល​ទី​ បាន​១​គ្រាប់​វិញ​។​

​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ ទទួល​ជ័យ​ជំនះ​ក្នុង​លទ្ធផល​ ៣​ -​ ១​ ហើយ​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ បាន​ឡើង​ទៅ​ប្រកួត​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​បន្ត​ទៀត​ ៕