
ឧបករណ៍គែនបង្ហាញមុខនៅមហោស្រពសិល្បៈយុវជនលើកទី៦
ដោយ ៖ យុពា ថ្ងៃទី 14 វិច្ឆកា 2012ម៉ោង 14:57:22
ភ្នំពេញ ៖ ឧបករណ៍ភ្លេងដែលគេមិន សូវបានស្គាល់ក្នុងពិធីប្រគំតន្ដ្រីផ្សេងៗ ពិសេសតាមបណ្ដាញទូរទស្សន៍នានា ដែលពេលគេបានស្ដាប់ទៅមានសំឡេង ស្រទន់ដូចជាបទបែបកន្ទ្រឹមនោះត្រូវ បានគេឃើញវាមានវត្ដមាននៅក្នុង មហោស្រពសិល្បៈយុវជនខ្មែរលើកទី៦ នៅសាលមហាស្រពសិល្បៈចេនឡាតាម រយៈការអញ្ជើញពីផលិតកម្មវឌ្ឍរក្ស។
លោក បាន សារឹម អ្នកលេង ឧបករណ៍គែន មកពីស្រុកសំរោង ខេត្ដ ឧត្ដរមានជ័យបានមានប្រសាសន៍ប្រាប់ ថា ឧបករណ៍នេះស្ទើរតែគ្មានតែម្ដង នៅឯស្រុកភូមិរបស់លោក ព្រោះកម្រ មានអ្នកចេះលេងឧបករណ៍នេះណាស់ ហើយលើកនេះជាលើកទី៣ហើយដែល សមាជិកក្រុមមានគ្នា៣នាក់របស់លោក បានមកសម្ដែងនៅភ្នំពេញ។ លោកពុំ មានឱកាសបានសម្ដែងអំពីឧបករណ៍ នេះទេ គួបផ្សំក្រុមលោកនៅឆ្ងាយពីទី ប្រជុំជនថែមទៀតនោះ ក៏កាន់តែញាំង ឱ្យឧបករណ៍ភ្លេងបុរាណរបស់ខ្មែរមួយ នេះកាន់តែសាបរលាបទៅតាមនោះដែរ។
លោក បាន សារឹម បន្ដថា លោក មកកាន់ភ្នំពេញបាន៣លើកហើយ តាម រយៈការអញ្ជើញរបស់ផលិតកម្មវឌ្ឍរក្ស ហើយផលិតកម្មនេះ ថែមទាំងបានឱ្យ ក្រុមលោកមកថតដាក់លាយជាមួយ ឧបករណ៍តន្ដ្រីសម័យផ្សេងទៀតបាន ចំនួន២បទគឺ បទចាក់អន្ទង់និងបទបុបា្ជ សុរិន្ទ។
ដោយយោងតាមលោកអាន ចនផន ម្ចាស់ផលិតកម្មវឌ្ឍរក្ស បានមាន ប្រសាសន៍ប្រាប់ថា លោកបាននាំក្រុម គែនខ្មែរមកពីស្រុកសំរោងមកចូលរួមក្នុងមហោស្រពនេះបានចំនួន៣ដងរួច មកហើយ ហើយផលិតកម្មរបស់លោក ក៏បានយកក្រុមនេះមកថតបញ្ជូលគ្នា ជាមួយភ្លេងបរទេស ដើម្បីរំលេចនូវ បទចម្រៀងពីរបទដែលមានចំណងជើងថា ចាក់អន្ទង់ និងបទបុបា្ជសុរិន្ទឱ្យកាន់ តែពីរោះមួយកម្រិតថែមទៀត ពិសេស ចង់បានការអភិរក្សឧបករណ៍ភ្លេងខ្មែរ មួយប្រភេទនេះឱ្យគង់វង្សផង ព្រោះថា សព្វថ្ងៃវាបាននឹងកំពុងប្រឈមមុខនឹង ការបាត់បង់ ចំពោះមុខមនុស្សជំនាន់ ក្រោយជាបន្ដបន្ទាប់ហើយ ៕
