កងរាជអាវុធហត្ថ​ខេត្ដបន្ទាយមានជ័យ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​៧​មក​រា​

ដោយ​ ៖ ទឹកថ្លា ថ្ងៃទី 15 វិច្ឆកា 2012ម៉ោង 09:37:09

​ខេត្ដបន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១២​ នៅ​ទីលាន​បាល់ទាត់​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មាន​ជ័យ​ ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​ មាន​រៀបចំ​ពិធី​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​៧​មក​រា​ ដែល​ រៀបចំ​ដោយ​កងរាជអាវុធហត្ថ​ខេត្ដ​ ។​

ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក​ អ៊ុ​ង​ អឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ដបន្ទាយមានជ័យ​,​ លោក​ឧត្ដមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដបន្ទាយមានជ័យ​,​ លោក​-​លោកស្រី​ជា​អភិបាលរង​ខេត្ដ​ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ដ​ មេ​បញ្ជា​ ការ​-​មេបញ្ជាការ​រង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​គណៈ​រៀបចំ​ការ​ប្រកួត​ កីឡាករ​មាន​៩​ក្រុម​ ស្មើនឹង​៤​ពូ​ល​ ៣២​ប្រកួត​ ចាប់​ប្រកួត​ចាប់​ពិ​ថ្ងៃ​ទី​១៥​ រហូត​ដល់​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១២​ ទើប​បញ្ចប់​ ៕