
ក្រុមហ៊ុន iCase Advanced Technology Group ណែនាំពីបច្ចេកវិទ្យាផែនទីអេឡិចត្រូនិកដែលបង្កើតដោយកូនខ្មែរ
ដោយ ៖ ថ្ងៃទី 17 វិច្ឆកា 2012ម៉ោង 13:50:12
ភ្នំពេញ ៖ ដោយមើលឃើញការរីក ចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ក្រុមហ៊ុន iCase Advanced Techno logy Group បាននាំមកជូននូវផែនទី អេឡិចត្រូនិកថ្មីមួយប្រភេទដែលជាស្នា ដៃរបស់កូនខ្មែរពិតៗត្រូវបានបង្កើតនិង ស្រាវជ្រាវពាក់ព័ន្ធបច្ចេកទេសក៏ដូចជា កំណត់ទិសដៅផែនទីនិងទីតាំងតាមបណ្ដា ហាង ក្រុមហ៊ុននិងសហគ្រាសនានាឱ្យ បានច្បាស់និងចំណាយពេលតិចបំផុតក្នុង ការស្វែងរកទីតាំងនិងផ្លូវតូច ធំ នានា នៅក្នុងរាជធានី ក្រុង ក៏ដូចជាតាម បណ្ដាខេត្ដ។
លោកវ៉ាន់ គាថា នាយកគ្រប់គ្រងទី ផ្សារនៃក្រុមហ៊ុន iCase Advanced Technology Group បានឱ្យដឹងថា ក្រុម ហ៊ុនរបស់លោកបានផ្ដល់ជូននូវបច្ចេក វិទ្យាថ្មីដែលទាក់ទងទៅនឹងផែនទីអេឡិច ត្រូនិកដែលមានឈ្មោះជាភាសាអង់ គ្លេសថា GPS Navigation និង Tracking System ។ លោកបានឱ្យដឹង ទៀតថា GPS Smart Map Navigation គឺជាផែនទីអេឡិចត្រូនិកដែលអាច Install លើឧបករណ៍ Garmin , ប្រភេទ ទូរស័ព្ទដៃ Smart Phone ( IOS-Android-Widow) Tablet និង PC ជាដើម។
លោកវ៉ាន់ គាថា បានពន្យល់ថា GPS Navigation ផ្ដល់អត្ថប្រយោជន៍ជា ច្រើនដូចជាអតិថិជនអាចស្វែងរកដង ផ្លូវតាមបណ្ដាខេត្ដ ក្រុងទូទាំងព្រះរាជា ណាចក្រកម្ពុជា អាចស្វែងរកអាសយ ដ្ឋាន ផ្ទះ ហាង ក្រុមហ៊ុន សហគ្រាស អគារ សំណង់នានា ហើយផែនទីអេឡិច ត្រូនិកដែលត្រូវបានបំពាក់ដោយក្រុម iCase Advanced Technology Group បានបង្ហាញគោលដៅនៃទីតាំងភាសា ខ្មែរផងដែរ។
ក្នុងនោះប្រសិនបើអតិថិជនយកផែន ទីអេឡិចត្រូនិកនេះទៅបំពាក់លើរថយន្ដ គឺលោកអ្នកអាចរកទិសដៅត្រង់ចំណុចណាមួយដែលជាគោលដៅនៃការធ្វើ ដំណើរ ដោយគ្រាន់តែវាយអក្សរជា ឈ្មោះទីតាំងដែលពេញចិត្ដនិងចង់ទៅ ហើយពេលនោះ GPS Navigation នឹង ចង្អុលបង្ហាញផ្លូវ រួមទាំងរយៈចម្ងាយ ដែលអតិថិជនត្រូវធ្វើដំណើរ។ លើសពី នេះ GPS Navigation អាចប្រាប់អតិ ថិជនឱ្យដឹងពីស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ប្រសិនបើក្នុងករណីណាមួយដែលអ្នក បើកបរខុសផ្លូវឬបញ្ច្រាសទិស ហើយ រាល់ការបើកបរឬដល់ចំណុចផ្លូវបត់ ណាមួយ GPS Navigation នឹងបញ្ចេញ សំឡេងជាភាសាខ្មែរប្រាប់ដល់អ្នកបើក បរផងដែរ។
ចំណែកអត្ថប្រយោជន៍ Tracking System ជាប្រព័ន្ធ Live GPS ក្នុងការ តាមដាននូវថិរវេលាពិតប្រាកដណាមួយ សម្រាប់កិច្ចការផ្ទាល់ខ្លួននិងសម្រាប់ តាមដានយានយន្ដរបស់អតិថិជនហើយ យើងអាចប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង ( GPRS) ដើម្បីកំណត់គោលដៅជាក់ លាក់ណាមួយនៃយានយន្ដ មនុស្សឬ្រទព្យ សម្បត្ដិផ្សេងៗដែលវាត្រូវគេតភ្ជាប់ ហើយនិងកត់ត្រានូវទីតាំងនៃវត្ថុនៅ ចន្លោះពេលដ៏ជាក់លាក់មួយ។
លោក វ៉ាន់ គាថា បានបន្ដទៀតថា រាល់ទិន្នន័យដែលបានកត់ត្រាទុកនឹង ត្រូវបញ្ជូនទៅកាន់មូលដ្ឋានទិន្នន័យ (Database) កណ្ដាលមួយនៅលើអ៊ីនធើ ណេតដោយប្រើ Modem ទូរស័ព្ទដៃ (GPRS) បង្កប់នៅក្នុងឧបករណ៍នោះ ផងដែរ ។ ឧបករណ៍ Tracking System អាចជួយកាត់បន្ថយនូវម៉ោងលើស របស់អ្នកបើកបរ ហើយបង្កើនផលិត ភាពរបស់អ្នកបើកបរដោយជំរុញវា ទៅរក្សាទុកក្នុងតារាង(Schedule)របស់ វាអាស្រ័យទៅលើការត្រួតពិនិត្យពេល វេលាជាក់ស្ដែងដោយការដឹងនូវចលនា នៃយានយន្ដរបស់អតិថិជន ។
គួររំឭកផងដែរថាក្រុមហ៊ុន iCase Advanced Technology Group បាន បើកដំណើរការកាលពីដើមខែមេសា ហើយទទួលបានការគាំទ្រជាច្រើនពី សំណាក់ អតិថិជនស្ដីពីគុណភាព និងការ ច្នៃប្រឌិតនានា ដើម្បីបម្រើដល់តម្រូវ ការនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ដូចនេះអតិថិជនអាចទាក់ទង និងសាក សួរព័ត៌មានលម្អិតទាក់ទងទៅនឹង GPS Navigation និងប្រព័ន្ធ Tracking System និងសេវាកម្មនានាតាមអាសយដា្ឋនអាគារ លេខ៤៧៩-៤៨១ ផ្លូវលេខ២៥០ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ឬអាចទាក់ទង តាមទូរស័ព្ទលេខៈ ០១២៨៣៩៣១០-០៩៣៦៥៩៩៩៩-០៧០៨៨៨៨៨៦-០២៣៥៥៥២០៥០ ៕
