ក្រុមហ៊ុន​ iCase​ Advanced​ Technology​ Group​ ណែនាំ​ពី​បច្ចេក​វិទ្យា​ផែនទី​អេ​ឡិច​ត្រូ​និក​ដែល​បង្កើត​ដោយ​កូន​ខ្មែរ​

ដោយ​ ៖ ថ្ងៃទី 17 វិច្ឆកា 2012ម៉ោង 13:50:12

​ភ្នំពេញ​ ៖​ ដោយ​មើលឃើញ​ការ​រីក​ ចម្រើន​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​ iCase​ Advanced​ Techno​ logy​ Group​ បាន​នាំ​មក​ជូន​នូវ​ផែនទី​ អេ​ឡិច​ត្រូ​និក​ថ្មី​មួយ​ប្រភេទ​ដែល​ជា​ស្នា​ ដៃ​របស់​កូន​ខ្មែរ​ពិតៗ​ត្រូវ​បាន​បង្កើត​និង​ ស្រាវជ្រាវ​ពាក់ព័ន្ធ​បច្ចេកទេស​ក៏​ដូច​ជា​ កំណត់​ទិស​ដៅ​ផែនទី​និង​ទីតាំង​តាម​បណ្ដា​ ហាង​ ក្រុមហ៊ុន​និង​សហគ្រាស​នានា​ឱ្យ​ បាន​ច្បាស់​និង​ចំណាយពេល​តិច​បំផុត​ក្នុង​ ការ​ស្វែងរក​ទីតាំង​និង​ផ្លូវ​តូច​ ធំ​ នានា​ នៅ​ក្នុង​រាជធានី​ ក្រុង​ ក៏​ដូច​ជា​តាម​ បណ្ដា​ខេត្ដ​។​

​លោក​វ៉ា​ន់​ គាថា​ នាយក​គ្រប់គ្រង​ទី​ ផ្សារ​នៃ​ក្រុមហ៊ុន​ iCase​ Advanced​ Technology​ Group​ បានឱ្យ​ដឹង​ថា​ ក្រុម​ ហ៊ុន​របស់​លោក​បាន​ផ្ដល់​ជូន​នូវ​បច្ចេក​ វិទ្យា​ថ្មី​ដែល​ទាក់ទង​ទៅ​នឹង​ផែនទី​អេ​ឡិច​ ត្រូ​និក​ដែល​មានឈ្មោះ​ជា​ភាសា​អង់​ គ្លេ​ស​ថា​ GPS​ Navigation​ និង​ Tracking​ System​ ។​ លោក​បានឱ្យ​ដឹង​ ទៀត​ថា​ GPS​ Smart​ Map​ Navigation​ គឺជា​ផែនទី​អេ​ឡិច​ត្រូ​និក​ដែល​អាច​ Install​ លើ​ឧបករណ៍​ Garmin​ ,​ ប្រភេទ​ ទូរស័ព្ទ​ដៃ​ Smart​ Phone​ (​ IOS-Android-Widow)​ Tablet​ និង​ PC​ ជាដើម​។​

​លោក​វ៉ា​ន់​ គាថា​ បាន​ពន្យល់​ថា​ GPS​ Navigation​ ផ្ដល់​អត្ថប្រយោជន៍​ជា​ ច្រើន​ដូច​ជា​អតិថិជន​អាច​ស្វែងរក​ដង​ ផ្លូវ​តាម​បណ្ដា​ខេត្ដ​ ក្រុង​ទូ​ទាំង​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ អាច​ស្វែងរក​អា​សយ​ ដ្ឋា​ន​ ផ្ទះ​ ហាង​ ក្រុមហ៊ុន​ សហគ្រាស​ អគារ​ សំណង់​នានា​ ហើយ​ផែនទី​អេ​ឡិច​ ត្រូ​និក​ដែល​ត្រូវ​បាន​បំពាក់​ដោយ​ក្រុម​ iCase​ Advanced​ Technology​ Group​ បាន​បង្ហាញ​គោលដៅ​នៃ​ទីតាំង​ភាសា​ ខ្មែរ​ផង​ដែរ​។​

​ក្នុង​នោះ​ប្រសិនបើ​អតិថិជន​យក​ផែន​ ទី​អេ​ឡិច​ត្រូ​និក​នេះ​ទៅ​បំពាក់​លើ​រថយន្ដ​ គឺ​លោក​អ្នក​អាច​រក​ទិស​ដៅ​ត្រង់​ចំណុច​ណាមួយ​ដែល​ជា​គោលដៅ​នៃ​ការ​ធ្វើ​ ដំណើរ​ ដោយ​គ្រាន់តែ​វាយ​អក្សរ​ជា​ ឈ្មោះ​ទីតាំង​ដែល​ពេញចិត្ដ​និង​ចង់ទៅ​ ហើយ​ពេល​នោះ​ GPS​ Navigation​ នឹង​ ចង្អុល​បង្ហាញផ្លូវ​ រួម​ទាំង​រយៈ​ចម្ងាយ​ ដែល​អតិថិជន​ត្រូវធ្វើ​ដំណើរ​។​ លើស​ពី​ នេះ​ GPS​ Navigation​ អាច​ប្រាប់​អតិ​ ថិ​ជន​ឱ្យ​ដឹង​ពី​ស្លាក​សញ្ញា​ចរាចរណ៍​ផ្សេងៗ​  ប្រសិនបើ​ក្នុង​ករណី​ណាមួយ​ដែល​អ្នក​ បើកបរ​ខុសផ្លូវ​ឬ​បញ្ច្រាសទិស​ ហើយ​ រាល់​ការ​បើកបរ​ឬ​ដល់​ចំណុច​ផ្លូវបត់​ ណាមួយ​ GPS​ Navigation​ នឹង​បញ្ចេញ​ សំឡេង​ជា​ភាសា​ខ្មែរ​ប្រាប់​ដល់​អ្នក​បើក​ បរផង​ដែរ​។​

​ចំណែក​អត្ថប្រយោជន៍​ Tracking​ System​ ជា​ប្រព័ន្ធ​ Live​ GPS​ ក្នុង​ការ​ តាមដាន​នូវ​ថិរវេលា​ពិតប្រាកដ​ណាមួយ​ សម្រាប់​កិច្ចការផ្ទាល់ខ្លួន​និង​សម្រាប់​ តាមដាន​យានយន្ដ​របស់​អតិថិជន​ហើយ​ យើង​អាច​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​ (​ GPRS)​ ដើម្បី​កំណត់​គោលដៅ​ជាក់​ លាក់​ណាមួយ​នៃ​យានយន្ដ​ មនុស្ស​ឬ្រ​ទ​ព្យ​ សម្បត្ដិ​ផ្សេងៗ​ដែល​វា​ត្រូវ​គេ​ត​ភ្ជាប់​ ហើយ​និង​កត់ត្រា​នូវ​ទីតាំង​នៃ​វត្ថុ​នៅ​ ចន្លោះ​ពេល​ដ៏​ជាក់លាក់​មួយ​។​

​លោក​ វ៉ា​ន់​ គាថា​ បាន​បន្ដ​ទៀត​ថា​ រាល់​ទិន្នន័យ​ដែល​បាន​កត់​ត្រាទុក​នឹង​ ត្រូវ​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ​ (Database)​ កណ្ដាល​មួយ​នៅ​លើ​អ៊ី​ន​ធើ​ ណេ​ត​ដោយ​ប្រើ​ Modem​ ទូរស័ព្ទ​ដៃ​ (GPRS)​ បង្កប់​នៅ​ក្នុង​ឧបករណ៍​នោះ​ ផង​ដែរ​ ។​ ឧបករណ៍​ Tracking​ System​ អាច​ជួយ​កាត់​បន្ថយ​នូវ​ម៉ោង​លើស​ របស់​អ្នកបើកបរ​ ហើយ​បង្កើន​ផលិត​ ភាព​របស់​អ្នកបើកបរ​ដោយ​ជំរុញ​វា​ ទៅ​រក្សា​ទុក​ក្នុង​តារាង​(Schedule)​របស់​ វា​អាស្រ័យ​ទៅ​លើ​ការ​ត្រួតពិនិត្យ​ពេល​ វេលា​ជាក់ស្ដែង​ដោយ​ការ​ដឹង​នូវ​ចលនា​ នៃ​យានយន្ដ​របស់​អតិថិជន​ ។​

​គួរ​រំឭក​ផង​ដែរ​ថា​ក្រុមហ៊ុន​ iCase​ Advanced​ Technology​ Group​ បាន​ បើក​ដំណើរការ​កាលពីដើម​ខែមេសា​ ហើយ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​ សំណាក់​ អតិថិជន​ស្ដី​ពី​គុណភាព​ និង​ការ​ ច្នៃប្រឌិត​នានា​ ដើម្បី​បម្រើ​ដល់​តម្រូវ​ ការ​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។​ ដូចនេះ​អតិថិជន​អាច​ទាក់ទង​ និង​សាក​ សួរ​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ GPS​ Navigation​ និង​ប្រព័ន្ធ​ Tracking​ System​ និង​សេវាកម្ម​នានា​តាម​អា​សយ​ដា្ឋ​ន​អាគារ​ លេខ​៤៧៩-៤៨១​ ផ្លូវ​លេខ​២៥០​ សង្កាត់​ បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ ឬ​អាច​ទាក់ទង​ តាម​ទូរស័ព្ទ​លេខៈ​ ០១២៨៣៩៣១០-០៩៣៦៥៩៩៩៩-០៧០៨៨៨៨៨៦-០២៣៥៥៥២០៥០ ៕