
ក្នុងក្របខ័ណ្ឌអាស៊ានក្រសួងពាណិជ្ជកម្ម៥ប្រទេសបានពិនិត្យឡើងវិញក្នុងកិច្ចសហប្រតិបត្ដិការលើការលក់និងផលិតអង្ករ
ដោយ ៖ សំរិត ថ្ងៃទី 18 វិច្ឆកា 2012ម៉ោង 16:01:58
ភ្នំពេញ ៖ ក្នុងក្របខណ្ឌអាស៊ានក្រសួងពាណិជ្ជកម្ម៥ប្រទេសគឺ កម្ពុជា, វៀតណាម, ឡាវ, មីយ៉ាម៉ា និង ថៃ បានបើកកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌអ៊ិចម៉ីច (ACMBC) ដើម្បីលក់ និងផលិតអង្ករឱ្យមានភាពល្អប្រសើឡើង ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព ដោយមានការចូលរួមពីលោកចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មាន លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្នុងគម្រោងដែលភាគីថៃបានលើកឡើងក្នុងកិច្ចប្រជុំនេះគឺចង់បង្កើនឱ្យបានលឿនលើក្របខណ្ឌក្នុងកិច្ចសហប្រតិបត្តិការផ្នែកលក់ និងផលិតអង្ករ ។ ឯកសារទាំងឡាយដែលរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មទាំង៥ប្រទេស លើយកមកពិភាក្សានាពេលនេះត្រូវផ្ដល់ឱ្យជំនាញយកទៅសិក្សាស្រាវជ្រាវបន្ថែមទៀត ។ តាមរយៈអង្គការដែលនៅក្រោមអង្គការអ៊ិចម៉ីច(ACMBC) ។
លោកបន្ដថា យន្ដការនៅក្រោមអ៊ិចម៉ីចនេះគឺ យើងជំរុញធ្វើយ៉ាណាឱ្យបានលឿន ព្រោះកន្លងមកមិនទាន់បានពិភាក្សាគ្នាឱ្យបានល្អិតល្អន់នៅឡើយទេ ដោយទុកចោលច្រើនឆ្នាំមកហើយ បើអញ្ជឹងយើងត្រូវបង្ខំធ្វើឡើងវិញ ។ ពាក់ពន្ធ័និងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចហិរញ្ញវត្ថុនាព្រឹកមិញនេះដែរជាលទ្ធិផល ទីមួយយើងបានត្រួតពិនិត្យឯកសារឡើងវិញដែលត្រូវដាក់ទៅឱ្យថ្នាក់ដឹកនាំសម្រេច ទីមួយ គឺទាក់ទងនិងរឿងឯកសារដែលពាក់ពន្ធ័ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន ទីពីគឺបញ្ហាកសាងសៀវភៅដាក់ពិន្ទុ និងទីបីការអនុវត្ដកាតព្វកិច្ចទាំងឡាយរបស់សមាជិកអាស៊ានធ្វើឱ្យសម្រេចបានសហគមន៍សេដ្ឋកិច្ចឆ្នាំ២០១៥ ។
លោកបន្ដថា ក្នុងកិច្ចពិភាក្សានេះដែរយើងបានឯកភាពគ្នារួចហើយ ដើម្បីដាក់ទៅឱ្យថ្នាក់ដឹកនាំ ហើយភ្ជាប់ចូលទៅក្នុងសេចក្កី ផ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ក្រៅពីនេះក៍បានពិភាក្សាអំពី ថាតើយើងត្រូវធ្វើអ្វីបន្ដទៀតជាមួយដៃគូមួយចំនួនដែងយើងកំពុងចរចារជាមួយឥណ្ឌា ចិន អំពីបញ្ហាហុងកុងសុំចូលនៅក្នុងកិច្ចព្រមព្រៀងអាស៊ានចិន នៅក្នុងពាណិជ្ជកម្មតំបន់សេរីចិន ហើយយើងក៍បានជជែកគ្នាផ្ដួចផ្ដើមគំនិតថ្មីរបស់សហរដ្ឋអាម៉េរិក និងជប៉ុន ដែលគេចង់ហក់មកធ្វើកិច្ចសហប្រតិបត្ដការជាមួយប្រទេសកម្ពុជា ៕
