
សពកម្មករខ្មែរធ្វើសំណងេ់នៅស្រុកថៃធ្លាក់ពីជាន់ទី៥ស្លាប់ត្រូវបានប្រគល់ឱ្យសាច់ញាតិ
ដោយ ៖ វណ្ណា ថ្ងៃទី 20 វិច្ឆកា 2012ម៉ោង 13:19:42
ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត គេឃើញមានសាច់ញាតិនិងមន្ដ្រី ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រង់ចាំទទួលសាកសពកម្មករខ្មែរម្នាក់ដែលទៅធ្វើសំណង់នៅប្រទេសថៃ ហើយធ្លាក់ពីជាន់ទី៥ស្លាប់ កាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្ដប៉ាធុមផានី ប្រទេសថៃ ។
តាមប្រភពពីមន្ដ្រីកម្ពុជាផ្នែកទំនាក់ទំនងព្រំដែនរវាងប្រទេសទាំង២បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ជាង ចិត្ដ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយរៀង ឃុំរុងរឿង ស្រុកេស្ទោង ខេត្ដកំពង់ធំ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការដូចសព្វដង ដោយឡើងទៅជាន់ខាងលើនៃអគារ តែជាអកុសល ថ្ងៃនេះស្រាប់តែជនរងគ្រោះបានរអិលជើងធ្លាម់មកតែម្ដង ។ បន្ទាប់កើតហេតុភ្លាមៗសាច់ញាតិនិង កម្មករធ្វើជាមួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដប៉ាធុមផានី ប៉ុន្ដែដោយអាការៈរបួសធ្ងន់ធ្ងរ រយៈពេល៤-៥ម៉ោងក្រោយមកជនរងគ្រោះក៏ស្លាប់តែម្ដង ។ ប្រភពបន្ដទៀតថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា មន្ដ្រីទំនាក់ទំនង កម្ពុជា-ថៃបានសហការជាមួយមន្ដ្រីស្ថានទូតកម្ពុជាប្រចាំនៅខេត្ដស្រះកែវ ដើម្បីដឹកសាកសពមកប្រគល់ឱ្យសាច់ ញាតិមកធ្វើតាមតាមប្រពៃណីនៅស្រុកកំណើត ៕
