សព​កម្មករ​ខ្មែរ​ធ្វើ​សំណ​ងេ់​នៅ​ស្រុក​ថៃ​ធ្លាក់​ពី​ជាន់​ទី​៥​ស្លាប់​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​

ដោយ​ ៖ វណ្ណា|ថ្ងៃទី 20 វិច្ឆកា 2012 ម៉ោង 13:19:42

​ប៉ោយ​ប៉ែ​ត​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ គេ​ឃើញ​មាន​សាច់ញាតិ​និង​មន្ដ្រី​ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ រង់ចាំ​ទទួល​សាកសព​កម្មករ​ខ្មែរ​ម្នាក់​ដែល​ទៅ​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ​ ហើយ​ធ្លាក់​ពី​ជាន់​ទី​៥​ស្លាប់​ កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ខេត្ដ​ប៉ា​ធុម​ផា​នី​ ប្រទេស​ថៃ​ ។​

​តាម​ប្រភព​ពី​មន្ដ្រី​កម្ពុជា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​រវាង​ប្រទេស​ទាំង​២​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ជាង​ ចិត្ដ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​រៀង​ ឃុំ​រុងរឿង​ ស្រុ​កេ​ស្ទោង​ ខេត្ដកំពង់ធំ​ ។​

ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ធ្វើការ​ដូច​សព្វដង​ ដោយ​ឡើង​ទៅ​ជាន់​ខាងលើ​នៃ​អគារ​ តែ​ជា​អកុសល​ ថ្ងៃនេះ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​រអិល​ជើង​ធ្លា​ម់​មក​តែ​ម្ដង​ ។​ បន្ទាប់​កើតហេតុ​ភ្លាមៗ​សាច់ញាតិ​និង​ កម្មករ​ធ្វើ​ជាមួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ប៉ា​ធុម​ផា​នី​ ប៉ុន្ដែ​ដោយ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​ រយៈពេល​៤-៥​ម៉ោង​ក្រោយមក​ជន​រង​គ្រោះ​ក៏​ស្លាប់​តែ​ម្ដង​ ។​ ប្រភព​បន្ដ​ទៀត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ មន្ដ្រី​ទំនាក់ទំនង​ កម្ពុជា​-​ថៃ​បាន​សហការ​ជាមួយ​មន្ដ្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ខេត្ដ​ស្រះ​កែវ​ ដើម្បី​ដឹក​សាកសព​មក​ប្រគល់​ឱ្យ​សាច់​ ញាតិ​មក​ធ្វើ​តាម​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕