ក្រុមបាល់ទាត់​ស្ថាបនា​លី​មី​ធី​ត​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត​ដណ្តើម​ពានរង្វាន់​​សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)

ដោយ​ ៖ ថ្ងៃទី 20 វិច្ឆកា 2012ម៉ោង 13:43:39

​ភ្នំពេញ​ ៖ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ ដណ្តើម​ពានរង្វាន់​ សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​ កម្ពុជា​ រវាង​ ក្រុមបាល់ទាត់​ ស្ថាបនា​ លីមីត​ធី​ត​ និង​ក្រុម​អ​ម្រិ​ត​ បាន​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៏​អ្នក​ទស្សនា​ខ្លាំង​បំផុត​។​ អ្នកគាំទ្រ​ក្រុម​ទាំង​២​នេះ​ ស្ទើរតែ​គាំងបេះដូង​ ម្តងៗ​ទៅ​ហើយ​ ជា​ពិសេស​នៅ​ពេល​បាល់​រំកិល​ទៅ​កៀក​ទី​ម្ខាងៗ​។​

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នេះ​ មាន​ភាពស្វិតស្វាញ​ជាង​ការ​ប្រកួត​នា​ពេល​កន្លង​មក​ ព្រោះ​នេះ​ជា​ ការ​ប្រកួត​ឆ្ពោះទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត​។​ ក្រុម​ទាំង​ ២​ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងៗ​ខ្លួន​ថា​ នឹង​ដណ្តើម​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នេះ​។​

​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ មាន​ឳ​កាស​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​ ក្រុម​អ​ម្រិ​ត​ ប៉ុន្តែ​មិន​មាន​ឳ​កាស​ បញ្ជូន​គ្រាប់​បាល់​បញ្ចូល​ទី​ខាង​ក្រុម​អ​ម្រិ​ត​ឡើយ​ ពីព្រោះ​ក្រុម​អ​ម្រិ​ត​ ក៏​មាន​ខ្សែការពារ​ដ៏​រឹង​មាំ​ផង​ដែរ​។​

​ទោះជា​ក្រុម​ទាំង​ ២​ មានការ​វាយបក​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ​ លទ្ធផល​បាន​ ត្រឹមតែ​ ០​ ទល់​នឹង​ ០​ តែ​ប៉ុណ្ណោះ​សំរាប់​រយៈពេល​ ៩០​ នាទី​។​

​ការ​ប្រកួត​នេះ​មិន​មានការ​បន្ថែម​ម៉ោង​នោះ​ទេ​ ដូច្នេះ​អាជ្ញាកណ្តាល​សំរេចសេចក្តី​ ដោយ​តំរូវ​ឲ្យ​ក្រុម​ ទាំង​ ២​ទាត់​បាល់​១១​ ម៉ែត្រ​ចំនួន​ ៥​ គ្រាប់​។​ ជា​លទ្ធផល​ ក្រុម​ស្ថាបនា​ លីមីត​ធី​ត​ ទាត់​បាល់​បញ្ចូល​ទី​បាន​ ទាំង​ ៥​ គ្រាប់​ រីឯ​ក្រុម​ អ​ម្រិ​ត​វិញ​ ទាត់​បាល់​បញ្ចូល​ទី​បាន​តែ​ ៤​ គ្រាប់​តែ​ប៉ុណ្ណោះ​។​ ដូច្នេះ​ក្រុមបាល់ទាត់​ ស្ថាបនា​ លីមីត​ធី​ត​ ជា​ក្រុម​មួយ​ដែល​ឡើង​ទៅ​រង់ចាំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​រួច​ជា​ស្រេច​។​

​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ស្ថាបនា​ ទទួល​ជ័យ​ជំនះ​ចំនួន​ ៤​ ប្រកួត​ជាប់ៗ​គ្នា​ ដោយ​ទាត់​បាល់​បញ្ចូល​ទី​ គូប្រកួត​បាន​ចំនួន​ ៧​គ្រាប់​ និង​របូត​វិញ​ចំនួន​តែ​១​គ្រាប់​:​

1-​ស្ថាបនា​លីមីត​ធី​ត​ 2​ -​ 0​ ខេ​ម​ កា​ពី​តា​ល់​,​

2-​ស្ថាបនា​លីមីត​ធី​ត​ 2​ -​ 0​ AMK,

3-​ស្ថាបនា​លីមីត​ធី​ត​ 3​ –​ 1​ ហត្ថា​កសិករ​,

4-​ស្ថាបនា​លីមីត​ធី​ត​ 5​ –​ 4​ អ​ម្រិ​ត​ គ្រាប់​បាល់​ ១១​ ម៉ែត្រ​។​

សូម​ទស្សនិកជន​ទាំងអស់​ រង់ចាំ​មើល​ថា​តើ​ក្រុម​ប្រា​សាក់​ ឬ​ ក្រេ​ឌី​ត​ ដែល​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត​ជាមួយ​ក្រុម​ស្ថាបនា​ លីមីត​ធី​ត​៕