ក្រុម​យុវជន​ក​១២​លើក​ពាន​ Soccer​ League​ 2012​ ដោយ​លទ្ធផល​ឈ្នះ​ក្រុម​យុវជន​ខណ្ឌទួលគោក​ ៣-១

ដោយ​ ៖ សារីម|ថ្ងៃទី 26 វិច្ឆកា 2012 ម៉ោង 11:34:40

ភ្នំពេញ​ ៖​ ពានរង្វាន់​ Soccer​ League​ ឆ្នាំ​២០១២​ ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​ក្រុម​យុវ​ ជនក​១២​ ដោយ​បាន​ឈ្នះ​ក្រុម​យុវជន​ ខណ្ឌទួលគោក​៣-១​ ខណៈ​ដែល​ក្រុម​យុវ​ ជន​ខេត្ដកោះកុង​ទទួល​បាន​ចំណាត់ថ្នាក់​ លេខ​៣​ និង​ក្រុម​យុវជន​បាយ័ន​បាន​លេខ​៤​ ឈ្នះ​មិន​ចាំបាច់​ប្រកួត​ កាលពី​ល្ងាច​ថ្ងៃ​ អាទិត្យ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។

នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាល់ទាត់​ ដណ្ដើម​ពានរង្វាន់​ Soccer​ League​ 2012​  មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ សៅ​ សុខា​  និង​លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​បាន​ប្រគល់​ពានរង្វាន់​បាល់ទាត់​ Soccer​ League​ 2012​ ដល់​ក្រុម​យុវជន​ ក​១២​ និង​ទឹកប្រាក់​សរុប​១៦​លាន​រៀល​ អម​ដោយ​មេដាយមាស​បំពាក់​ដល់​កីឡា​ករ​ម្នាក់​១​គ្រឿង​ ។

ចំពោះ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ ថ្នាក់​លេខ​២​ក្នុង​ព្រឹត្ដិការណ៍​នេះ​គឺ​ក្រុម​ យុវជន​ខណ្ឌទួលគោក​បាន​មេដាយ​ប្រាក់​ ម្នាក់​១​គ្រឿង​ អម​នឹង​ទឹកប្រាក់​៨​លាន​ រៀល​ ។​ ចំណាត់ថ្នាក់​លេខ​៣​ បាន​ទៅ​លើ​ ក្រុម​យុវជន​ខេត្ដកោះកុង​ បាន​មេដាយ​ សំរឹទ្ធិ​ម្នាក់​១​គ្រឿង​ អម​ទឹកប្រាក់​៥​លាន​ រៀល​ផង​ដែរ​ ។​
នៅ​ក្នុង​ពិធី​ដដែល​នេះ​ដែរ​ ក៏​មាន​ ប្រគល់​រង្វាន់​ដល់​កីឡាករ​ដែល​បាន​ទាត់​ បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​គឺ​កីឡាករ​ ខេ​ង​ សុខុម​ របស់​ក្រុម​យុវជន​ខណ្ឌ​ទួល​ គោក​ លេខ​២​ បាន​ទៅ​លើ​កីឡាករ​ សាន់​ សារី​ របស់​ក្រុម​យុវជន​ក​១២​ ទទួល​បាន​ ថវិកា​លើកទឹកចិត្ដ​៥០​ម៉ឺន​រៀល​ ស្បែក​ ជើង​ពណ៌​មាស​១​គូ​ និង​សណ្ឋាគារ​ណា​ហ្គា​ វើ​ល​ឧបត្ថម្ភ​បន្ថែម​៣០០​ដុល្លារ​ទៀត​ ។

ចំណាត់ថ្នាក់​គ្រូបង្វឹក​ល្អ​ជាងគេ​បាន​ ទៅ​លើ​លោក​ អ៊ុ​ន​ សំអាត​ ទទួល​បាន​ ប្រាក់​រង្វាន់​លើកទឹកចិត្ដ​១​លាន​រៀល​ និង​ សណ្ឋាគារ​ណា​ហ្គា​វើ​ល​ឧបត្ថម្ភ​៣០០​ដុល្លារ​ ។

គួរ​បញ្ជាក់​ថា​ លោក​ សៅ​ សុខា​ បាន​ ឧបត្ថម្ភ​ដល់​សហព័ន្ធ​យុវជន​កម្ពុជា​នូវ​ ទឹកប្រាក់​៥​ពាន់​ដុល្លារ​ផង​ដែរ​ ៕