​ព្រះ​បរមសព​នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤​ខែកុម្ភៈ

ដោយ​ ៖ ហេង សូរិយា ថ្ងៃទី 26 វិច្ឆកា 2012ម៉ោង 16:41:21

​ភ្នំពេញ​ ៖​ តាម​ប្រសាសន៍​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ឱកាស​ បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ ស្ពាន​ស្ទឹង​មាន​ជ័យ​ កាល​ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ព្រះ​បរមសព​នឹង​ ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​។​ ដូច្នេះ​សម្ដេច​នាយក​រដ្ឋ​ស្នើ​សុំ​ ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ ព្រោះ​ កំណាត់​ផ្លូវ​មួយ​ចំនួន​នឹង​ត្រូវ​បាន​បិទ​ជា​ បណ្ដោះអាសន្ន​ ។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ សូម​ប្រជាពលរដ្ឋ​ទាំងអស់​មេត្ដា​ យោគយល់​នៅ​ក្នុង​ឱកាស​ដង្ហែ​ព្រះ​បរម​ សព​ ព្រះ​មហា​វីរក្សត្រ​យាង​ចេញពី​ព្រះ​ បរមរាជវាំង​មក​តម្កល់​នៅ​វាល​ព្រះ​មេរុ​ និង​មានការ​បិទផ្លូវ​មួយ​ចំនួន​ និង​មាន​ ការ​ផ្សាយ​បន្ដ​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​។​
​សម្ដេច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ការ​ ដង្ហែ​យាង​ព្រះ​បរមសព​ ត្រូវ​ចេញពី​ព្រះ​ បរមរាជវាំង​នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ តម្កល់​ លើ​ព្រះ​មេរុ​រយៈពេល​៣​ថ្ងៃ​ និង​ត្រូវ​ថ្វាយ​ ព្រះ​ភ្លើង​។​ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ពិធី​ កាន់​មរណទុក្ខ​ជា​ថ្មី​ម្ដងទៀត​ ។​ នេះ​ជា​ ព្រះរាជ​ពិធី​ដ៏​ធំ​ជំនួស​ឱ្យ​ការ​សប្បាយ​នៅ​ រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​បុណ្យអុំទូក​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ ថា​ ថ្ងៃ​បុណ្យអុំទូក​ សំពះ​ព្រះ​ខែ​ គឺជា​​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​ប្រទាន​នូវ​ព្រះ​ គោ​រម្យ​ងា​ថ្វាយ​ព្រះ​បរមសព​ព្រះ​វីរ​មហា​ក្សត្រ​ថា​ ព្រះ​បរម​រតន​កោដ្ឋ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​សូម​ឱ្យ​ ប្រជាពលរដ្ឋ​ទាំងអស់​មេត្ដា​យោគយល់​ ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​កាន់​មរណ​ ទុក្ខ​ នៅ​ពេល​ដែល​ព្រះ​បរមសព​កំពុង​ តម្កល់​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ វា​មិន​ មែន​ជា​ការ​សមរម្យ​ទេ​ ដែល​យើង​ទាំង​ អស់​គ្នា​ មនុស្ស​រាប់​លាន​នាក់​មក​ហ៊ោ​ ក​ញ្ជៀ​វ​នៅ​មុខ​ព្រះ​បរមរាជវាំង​ ក្នុង​រាជ​ ធានី​ភ្នំពេញ​នេះ​។​

​រាជរដ្ឋាភិបាល​ផ្អាក​ការ​ចាត់តាំង​ រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​អាច​ធ្វើ​នៅ​តាម​មូល​ ដ្ឋា​ន​ តាម​ទី​អារាម​ផ្សេងៗ​ជា​ធម្មតា​បាន​។​ នេះ​បង្ហាញ​ឱ្យ​ឃើញ​ចំពោះ​ការ​គោរព​ វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​ ព្រះ​មហា​វីរ​ ក្សត្រ​របស់​យើង​ដែល​ព្រះ​អង្គ​យាង​សោ​យទិវង្គត​ ៕