សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ៖​ “​បើ​ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​”

ដោយ​ ៖ ហេង សូរិយា ថ្ងៃទី 26 វិច្ឆកា 2012ម៉ោង 16:44:08

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​យោគយល់​ ពី​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​នៃ​ ការ​សាងសង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ រយៈពេល​២៨​ខែ​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ នៅ​តំបន់​ជិតខាង​ជួប​ឧបសគ្គ​ពេល​ធ្វើ​ ចរាចរ​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ មាន​ប្រសាសន៍​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​ សង់ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ជា​ស្ពាន​ អាកាស​ទី​៣​ ដែល​ត្រូវ​ចំណាយ​ថវិកា​ ១៩​លាន​ដុល្លារ​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ សភាពការណ៍​នៅ​ទី​នេះ​នឹង​ត្រូវ​បាន​ដោះ​ ស្រាយ​នៅ​ឆ្នាំ​២០១៥​ បន្ទាប់​ពី​ស្ពាន​ អាកាស​ត្រូវ​បាន​សាងសង់​រួចរាល់​ ហើយ​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​ ដូច្នេះ​ សុំ​ប្រជាពលរដ្ឋ​យោគយល់​ចំពោះ​ ការ​លំបាក​ ប៉ុន្ដែ​វា​ជា​រឿង​ដែល​ត្រូវ​ដោះ​ ស្រាយ​ ដើម្បី​ថ្ងៃក្រោយ​ យើង​ទទួល​បាន​ នូវ​ភាព​សុខ​ស្រួល​។​ សម្ដេច​បាន​បញ្ជាក់​ ថា​ ធ្វើ​យ៉ាងនេះ​ដើម្បី​ងាយស្រួល​នៅ​ថ្ងៃ​ ក្រោយ​ ដូច​ពាក្យចាស់​លោក​ពោល​ថា​ “​បើ​ចង់​ស្រណុក​ឱ្យ​នឿយ​ពី​ក្មេង​ បើ​ចង់​ ឆ្ងាញ់​ឱ្យ​រក​អន្លក់​”​។​ សម្ដេច​បាន​បន្ដ​ថា​ យើង​សុខចិត្ដ​លំបាក​បន្ដិច​ក្នុង​រយៈពេល​ ២៨​ខែ​ បន្ទាប់​មក​ប្រជាពលរដ្ឋ​នឹង​មាន​ ការ​ងាយស្រួល​ មិន​ថា​នៅ​ក្នុង​តំបន់​នេះ​ ទេ​ ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ និង​ទី​បណ្ដា​ ខេត្ដ​ក៏​ងាយស្រួល​ដែរ​។​ សម្ដេច​នាយក​ រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការ​រីករាយ​ និង​ ថ្លែងអំណរគុណ​ចំពោះ​ការ​យោគយល់​ របស់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​ប៉ះពាល់​ ហើយ​ត្រូវ​បាន​ដោះស្រាយ​សំណង​ ទាំងអស់​ជា​ទឹកប្រាក់​៣​លាន​ដុល្លារ​។​

​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា​ នេះ​ ជា​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ដែល​ផ្ដល់​ នូវ​ការ​យោគយល់​មួយ​សម្រាប់​ទាំង​ អស់​គ្នា​ ព្រោះ​យើង​មិន​អាច​រស់នៅ​ក្នុង​ ភាព​ជាប់​គាំង​បាន​ឡើយ​។​ ជាមួយ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ ប្រជាពលរដ្ឋ​ដែល​បាន​រួមចំណែក​កសាង​ ប្រទេស​កម្ពុជា​ដែល​ការ​ចូលរួម​របស់​ ប្រជាពលរដ្ឋ​ រួច​ចាក​ពី​ផ្លូវ​ដី​តាម​រូបមន្ដ​ ៥០​បូក​៥០​ ។​

​អ្វី​ដែល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មិន​អាច​បំភ្លេច​បាន​គឺ​ការ​ចូលរួម​ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ​ រួមចំណែក​សហការ​យ៉ាង​ល្អ​ ប្រសើរ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ ផ្ទះ​អាស៊ាន​ប្ដូរ​វេន​ នា​កិច្ចប្រជុំ​កំពូល​ អាស៊ាន​តាំងពី​ខែមេសា​ ខែកក្កដា​ និង​ ខែវិច្ឆិកា​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ ថា​ “​ប្រធាន​អាស៊ាន​មិនមែន​មាន​តែ​ ហ៊ុន​ សែន​ ឬ​រាជរដ្ឋាភិបាល​ទេ​ ប្រធាន​ អាស៊ាន​ គឺ​ប្រជាជន​កម្ពុជា​ទាំងអស់​ ដូច្នេះ​រយៈពេល​ប្រជុំ​នៅ​ខែមេសា​,​ កក្កដា​,​ និង​ចុង​ក្រោយ​នៅ​ខែវិច្ឆិកា​ គឺជា​ការ​ប្រជុំ​ ទ្រង់ទ្រាយ​ធំ​ដែល​មាន​ប្រមុខរដ្ឋ​ ប្រមុខ​ រដ្ឋាភិបាល​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​ ប្រទេស​យើង​។​ “​ការ​សហការ​ពី​ប្រជា​ ពលរដ្ឋ​បាន​ធ្វើ​ឱ្យ​កិច្ចប្រជុំ​គ្មាន​ការ​រ​អាក់​ រ​អួល​បញ្ហា​ចរាចរ​ ឬ​បញ្ហា​អ្វី​ផ្សេងៗ​ កើតឡើង​នោះ​ទេ​”​។​
​សុវត្ថិភាព​ត្រូវ​បាន​ធានា​សម្រាប់​មេ​ ដឹកនាំ​ពិភពលោក​ មិនមែន​គ្រាន់តែ​ការ​ ខិតខំ​របស់​កម្លាំងប្រដាប់អាវុធ​នោះ​ទេ​ ប៉ុន្ដែ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ក៏​ មាន​សារសំខាន់​ផង​ដែរ​។​ សម្ដេច​ក៏​បាន​ ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​ប្រដាប់​ អាវុធ​គ្រប់​ប្រភេទ​ ជា​ពិសេស​សាលា​ រាជធានី​ភ្នំពេញ​ និង​បណ្ដា​សាលា​ខណ្ឌ​ ដែល​មានការ​ពាក់ព័ន្ធ​ ក៏​ដូច​ជា​ប្រជា​ ពលរដ្ឋ​ដែល​មានការ​យោគយល់​បាន​ល្អ​ បំពេញ​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ ម្ចាស់ផ្ទះ​ដើម្បី​កិត្ដិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​ប្រទេស​ជាតិ​។​

​គួរ​បញ្ជាក់​ថា​ ស្ពាន​អាកាស​ស្ទឹង​មាន​ ជ័យ​ស្ថិត​នៅ​មុំ​នៃ​សង្កាត់​៣​គឺ​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​,​ សង្កាត់​ ទំនប់​ទឹក​ ខណ្ឌចម្ការមន​ និង​សង្កាត់​បឹង​ សាឡា​ង​ ខណ្ឌទួលគោក​ ដែល​ត្រូវ​សាង​ សង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​ ជន​កម្ពុជា​ (OCIC)​ ដែល​ត្រូវ​ចំណាយ​ រយៈពេល​២៨​ខែ​ ពោល​គឺ​ត្រូវ​បញ្ចប់​នៅ​ ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​ ៕