
លោកជាម យៀប រំពឹងថា គណបក្សប្រជាជនកម្ពុជាកើនកៅអីច្រើនជាង៩០ក្នុងការបោះឆ្នោតអាណត្ដិទី៥
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា និងជាសមាជិកសភា មណ្ឌលព្រៃវែងគណបក្សប្រជាជនកម្ពុជា លោកជាម យៀប រំពឹងថា គណបក្សប្រ ជាជនកម្ពុជានឹងទទួលបានអាសនៈរដ្ឋ សភាសម្រាប់ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ទទួលបានច្រើនជាង៩០ អាសនៈ ។ ក្ដីរំពឹងបែបនេះព្រោះតែមាន ទឡ្ហីករណ៍បង្ហាញថា សកម្មជនគណបក្ស ប្រឆាំងបានមកចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជាជាច្រើននាក់ ។
លោកជាម យៀបបានមានប្រសាសន៍ ថា ចាប់តាំងពីមុនការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា សមាជិកនិង សកម្មជនគណបក្សប្រឆាំងបានមកចូល រួមជាមួយគណបក្សប្រជាជនកម្ពុជានៅ ខេត្ដព្រៃវែងប្រមាណ៣ពាន់នាក់ និង កំពុងបន្ដចូលរួមរាប់រយនាក់បន្ថែម ទៀតជារៀងរាល់ថ្ងៃ ។ លោកបានបញ្ជាក់ ថា ការសម្រេចចិត្ដលាចេញពីគណបក្ស ប្រឆាំងនាពេលថ្មីៗនេះ ក៏ព្រោះតែសមា ជិកសកម្មជនទាំងនោះមិនដឹងជាមេដឹក នាំនៅឯណា?
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា រូបនេះបានមានប្រសាសន៍ថា ប្រជាពល រដ្ឋដែលជាម្ចាស់ជោគវាសនាប្រទេស បានមើលឃើញការដឹកនាំមានការរីក ចម្រើនដែលមានតែគណបក្សប្រជាជន កម្ពុជាបានដឹកនាំប្រទេសឱ្យមានការរីក ចម្រើន ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រីធ្វើឱ្យប្រទេសជាតិមាន ការរីកចម្រើនជាបន្ដបន្ទាប់ ។ ក្រុមមន្ដ្រី គណបក្សប្រឆាំងមានការអស់សង្ឃឹម ជាមួយនឹងការដឹកនាំមេបក្សរបស់ខ្លួន ហើយក៏បានសម្រេចចិត្ដមកចូលរួមជីវ ភាពនយោបាយជាមួយគណបក្សប្រជាជន។
លោក ជាម យៀប បានបញ្ជាក់ថា “នេះជាបទពិសោធន៍ល្អធំៗដែលយើងខ្ញុំ បានជួបនៅក្នុងរដ្ឋសភា ។ ការចង់បាន នូវការសាកល្បងរសជាតិដូចការបោះ ឆ្នោតនៅឆ្នាំ១៩៩៣ ប្រជាជនបានបោះ ឆ្នោតឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច តែនៅ ក្នុងការបោះឆ្នោតអាណត្ដិទី២ និងជាបន្ដ បន្ទាប់មក គណបក្សប្រជាជនកម្ពុជា បានឈ្នះជារៀងរហូត ពីព្រោះប្រជាពល រដ្ឋខ្មែរយល់ថា ចោលចាស់ស្រឡះដៃ ធេង ហើយមានតែនៅក្នុងស្រុកទេដែល យល់ពីសុខទុក្ខប្រជាពលរដ្ឋ ទើបគណ បក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដីរហូត អ៊ីនចឹងទេ បានជាសមា ជិកគណបក្សដទៃបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា” ។
លោកជាម យៀប បានបន្ដថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយទទួលបានការគាំទ្រនៅលើឆាក អន្ដរជាតិ ។ ជាមួយនឹងអ្វីដែលប្រជាពល រដ្ឋបានឃើញយ៉ាងច្បាស់នោះនៅក្នុង ការបោះឆ្នោតសភាអាណត្ដិទី៥ គណបក្ស ប្រជាជនកម្ពុជានឹងទទួលបានអាសនៈច្រើនជាង៩០ ។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជារូបនេះបានបញ្ជាក់ច្បាស់ថា “យើងបានទទួលទិន្នន័យពីប្រព័ន្ធកុំព្យូទ័រ បង្ហាញថា នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ចំនួនអាសនៈសមាជិកសភា នឹងមានចំនួនលើស៩០អាសនៈ ក្នុង ចំណោមសមាជិកសភាសរុបចំនួន ១២៣អាសនៈ” ។
ចរន្ដនៃការចាកចេញពីក្រុមមន្ដ្រី គណបក្សប្រឆាំងមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាត្រូវគេសង្កេត ឃើញថា បានចាប់ផ្ដើមតាំងពីមុនកាល បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិ ទី៥ ។ ជាក់ស្ដែងពេលនេះសកម្មជន និង មន្ដ្រីនៅមូលដ្ឋានគណបក្សប្រឆាំង ទាំង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស បានមកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់ ។ យ៉ាងហោចណាស់មន្ដ្រី មូលដ្ឋានគណបក្សទាំង២ខាងលើជាង ៣ពាន់នាក់នៅខេត្ដព្រៃវែងបានមកចូលរួម ជាមួយគណបក្សប្រជាជន ៕
