បណ្តឹង​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី​នឹង​ត្រូវ​បាន​ប្តឹង​បក​ដោយ​សម្តេច​ហ៊ុន​សែន​

ដោយ​ ៖ ថ្ងៃទី 03 ធ្នូ 2012ម៉ោង 09:49:20

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ បណ្តឹង​របស់​លោក​ សួង​ សុ​ភ័​ណ្ឌ​ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី​នឹង​ត្រូវ​បាន​ ប្តឹង​បក​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ ប្រសិនបើ​ តុលាការ​រក​មិនឃើញ​កំហុស​ ដែល​បាន​ចោទ​ថា​ លោក​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​ប្រជាពលរដ្ឋ​ ខ្មែរ​នៅ​ស្ពាន​ពេជ្រ​ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​ ២២​ វិច្ឆិកា​ ឆ្នាំ​ ២០១០​ នោះ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ព័​ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ភូមិ​ស្វាយ​ ឃុំ​ ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ថា​ ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ ដូច្នេះ​បើសិន​មិន​អាច​រក​ឃើញ​កំហុស​របស់​ ខ្ញុំៗ​មាន​សិទ្ធិ​ប្តឹង​បក​ ដែល​ករណី​នេះ​ជា​ការ​ចាំបាច់​ ដើម្បី​ការពារ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ផង​ និង​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​ ហើយ​ពេល​នោះ​កុំ​និយាយ​ថា​ គាបសង្កត់​ ខាង​នយោបាយ​នោះ​។​សម្តេច​តេ​ជោ​ថ្លែង​ថា​ ពេល​នោះ​សូមកុំ​និយាយ​ថា​ គាបសង្កត់​ខាង​នយោបាយ​ សូមកុំ​យក​នយោបាយ​មក​ឡូ​កឡំ​។​

​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ឥឡូវ​វា​ច្បាស់​ណាស់​ថា​ នយោបាយ​នៅ​កម្ពុជា​គ្មាន​ការ​ គាបសង្កត់​អ្វី​ទាំងអស់​ ព្រោះ​សូ​ម្បី​តែ​យុវជន​អាយុ​ជាង​ ២០​ ម្នាក់​ឆ្នាំ​ដែល​ជា​ប្រធាន​យុវជន​គណបក្ស​ ន​យ​បាយ​មួយ​ប្តឹង​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​បាន​ តើ​សិទ្ធិ​ប៉ុណ្ណា​ទៀត​យុវជន​របស់​យើង​ វា​ច្រើន​ ណាស់​ទៅ​ហើយ​។​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ប៉ុន្តែ​សិទ្ធិ​របស់​អ្នក​ក៏​ត្រូវ​ទៅ​ទល់​ជាមួយ​សិទ្ធិ​របស់​អ្នក​ ដទៃ​ដែរ​។​សម្តេច​តេ​ជោ​ថ្លែង​ថា​ ខ្ញុំ​មិន​និយាយ​អ្វី​ទេ​កុំ​ឲ្យ​ប៉ះពាល់​ឯករាជ​ភាព​របស់​តុលាការ​ ខ្ញុំ​ទុក​ឲ្យ​ តុលាការ​ដោះស្រាយ​រឿង​នេះ​ ព្រោះ​គេ​បាន​ប្តឹង​ខ្ញុំ​ ប្តឹង​សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ប្តឹង​ លោក​ កែប​ ជុតិមា​ និង​ប្តឹង​លោក​ ទូច​ ណា​រ៉ុថ អំពី​អ្នក​ដែល​រត់​ជាន់​គ្នា​នៅ​លើ​កោះ​ពេជ្រ​ ដែល​គេ​ចោទ​ថា​ជា​ឃាតកម្ម​គិត​ទុកជា​មុន​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​តាម​របៀប​ឌឺដង​ថា​ បន្តិចទៀត​មន្ត្រីជាន់ខ្ពស់​ដែល​នៅ​ខាងក្រោយ​ខ្នង​ លោក​ក្នុង​វេទិកា​ គណៈអធិបតី​នោះ​ នឹង​ជាប់​ពន្ធនាគារ​ ទាំងអស់​គ្នា​ហើយ​ ព្រោះ​បើ​ ហ៊ុន​ សែន​ ជាប់ពន្ធ​ នាគា​រហើយ​គ្មាន​អ្នក​ណាមួយ​រួចខ្លួន​ទេ​ ហើយ​អ្នក​ដែល​ជាប់ពន្ធ​នា​ គារ​មុនគេ​គឺ​រដ្ឋមន្ត្រី​ ក្រសួង​មហារដ្ឋ​ ផ្ទៃ​មន្ត្រី​ក្រសួងការពារជាតិ​ មេទាហាន​ មេ​ប៉ូ​លី​សគឺ​ជាប់​ទាំងអស់​ ។​

​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ទុក​ឲ្យ​តុលាការ​ចុះ​ ប៉ុន្តែ​ខ្ញុំ​រក្សា​សិទ្ធិ​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ ប្តឹង​វិញ​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​មួយ​រូប​ បើ​តុលាការ​មិន​អាច​ រក​ឃើញ​កំហុស​របស់ខ្ញុំៗ​សុំ​សិទ្ធិ​ប្តឹង​បក​វិញ​ ដែល​នេះ​ជា​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ហើយ​កុំ​ចោទ​ថា​ ជា​ការ​គម្រាមកំហែង​ខាង​នយោបាយ​ ហើយ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​នេះ​ ព្រោះ​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ប្តឹង​ នាយក​រដ្ឋមន្ត្រី​ ដែល​អស់លោក​ទាំង​នៅ​ក្រៅប្រទេស​ និង​នៅ​ក្នុង​ប្រទេស​ពិនិត្យ​មើលទៅ​ តើ​សិទ្ធិ​ដល់​ ណា​ទៀត​ បើ​ផ្តាច់​ការ​មែន​មិន​ចាំបាច់​ទុក​ឲ្យ​ឡើង​ដល់​តុលាការ​ធ្វើ​អី​ ហើយ​ ប៉ុ​ល​ ពត​ មាន​ដែល​ទុក​ឲ្យ​ អ្នក​ណា​ប្តឹង​ឬទេ​ ហើយ​ ប៉ុ​ល​ ពត​ គ្រាន់តែ​យើង​រអ៊ូ​ថា​ ហូប​បាយ​មិន​ឆ្ងាញ់​ក៏​រក​ប្រជាពលរដ្ឋ​ទៅ​សម្លាប់​ ចោល​ដែរ​។​សម្តេច​តេ​ជោ​ថ្លែង​ថា​ ខ្ញុំ​មិន​ និយាយ​ច្រើន​ទេ​កុំ​ឲ្យ​គេ​ថា​ជះ​ឥទ្ធិពល​ទៅ​លើ​តុលាការ​ ទុក​ឲ្យ​ តុលាការ​គេ​រក​ទៅ​ចុះ​។​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ យុវជន​សម័យ​ នេះ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំងអស់​រាប់​ទាំង​សិទ្ធិ​ប្តឹង​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​តុលាការ​ ហើយ​សិទ្ធិ​នេះ​វា​ផ្តើម​ចេញពី​ថ្ងៃ​ទី​ ២​ ធ្នូ​ កាលពី​ ៣៤​ ឆ្នាំ​មុន​ ហើយ​ផ្តើម​ចេញពី​ការ​រស់រាន​មានជីវិត​នៃ​ថ្ងៃ​រំដោះ​ ៧​ មក​រា​ឆ្នាំ​ ១៩៧៩​ បានជា​ ឪពុក​ម្តាយ​ ជីដូន​ជីតា​របស់​គ​រស់រាន​មានជីវិត​ ហើយ​បង្កើត​រូបគេ​ឡើង​ ៕