ព្រះ​ប​ច្ឆា​មរណនាម​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​យាង​ចូល​ទិវង្គត​ចាប់ពី​ព្រះបាទ​អង្គឌួង​រហូត​មក​

ដោយ​ ៖ ថ្ងៃទី 03 ធ្នូ 2012ម៉ោង 15:15:22

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ ព្រះរាជ​លេខាធិការដ្ឋាន​ សម្តេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ តាម​ប្រពៃណី​ដ៏​យូរលុង​ តាំង​តែ​ពី​សម័យ​អង្គរ​រហូត​មក​ ដល់​ បច្ចុប្បន្នកាល​នេះ​ ប្រជាជាតិ​តែងតែ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​ ដែល​យាង​ចូល​ទិវង្គត​នូវ​ បរម​ប​ច្ឆា​មរណនាម​ ដើម្បី​ថ្វាយ​ព្រះ​មហា​កិត្តិយស​ និង​ការ​គោរព​ចំពោះ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​ ជាទី​បំផុត​នៃ​អង្គ​ព្រះមហាក្សត្រ​។​

​ព្រះរាជ​លេខាធិការដ្ឋាន​ សម្តេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​ថ្វាយ​ និង​ជម្រាប​ជូន​អំពី​ព្រះ​បរម​ប​ច្ឆា​មរណនាម​អតីត​ព្រះមហាក្សត្រ​ នៃ​កម្ពុជា​ចាប់ពី​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​អង្គឌួង​ ដូច​ខាងក្រោម​ ៖

១.​ ព្រះបាទ​សម្តេចព្រះ​អង្គឌួង​ ថ្វាយ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះ​បរមកោដ្ឋ​

២.​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ ថ្វាយ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះ​សុវណ្ណកោដ្ឋ​

៣.​ ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ​ ថ្វាយ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះរាជា​នុ​កោដ្ឋ​

៤.​ ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ​ មុនី​វង្ស​ ថ្វាយ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះ​បរម​ខត្តិយ​កោដ្ឋ​

៥.​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ ព្រះ​សុ​រាម​ម្រិ​ត​ ថ្វាយ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះ​មហា​កា​ញ្ច​ន​កោដ្ឋ​។​

គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១២​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្វាយ​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ នូវ​ ព្រះ​បរម​ ប​ច្ឆា​មរណនាម​ ព្រះករុណា​ ព្រះ​បរម​រដ្ឋ​រតន​កោដ្ឋ​៕​