ព្យុះ​បុ​បា្ព​សម្លាប់​មនុស្ស​៧៤​នាក់​នៅ​ហ្វី​លី​ពី​ន​

ដោយ​ ៖ សាធី ថ្ងៃទី 05 ធ្នូ 2012ម៉ោង 10:20:22

​ខ្យល់ព្យុះ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ នៅ​ឆ្នាំ​២០១២​ ដែល​មានឈ្មោះ​ “​បុ​បា្ព​”​ បាន​វាយប្រហារ​បំផ្លាញ​កោះ​មីន​ដា​ណា​វ​ ស្ទើរតែ​ទាំងស្រុង​ បណ្ដាល​ឱ្យ​មនុស្ស​៧៤​ នាក់​បាត់បង់​ជីវិត​ ។​

​ព្យុះ​បុប្ផា​បាន​បោកបក់​ចូល​តំបន់​ភាគ​ ខាងត្បូង​ហ្វី​លី​ពី​ន​នៅ​វេលា​ម៉ោង​៩​និង​ ៤៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣​ ខែធ្នូ​ បាន​បំផ្លាញ​ ផ្ទះសម្បែង​និង​កាត់​ផ្ដាច់​ប្រព័ន្ធ​អគ្គិសនី​ លើ​តំបន់​ទ្រង់ទ្រាយ​ធំ​ ក្នុង​កោះ​មីន​ដា​ណា​វ​ ។​ ខ្យល់ព្យុះ​មាន​ល្បឿន​ខ្យល់​ដល់​ទៅ​ ១៩៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ អម​ដោយ​ ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​មានការ​បាក់​ដី​ដើម​ ឈើ​តូច​ធំ​ បង្គោល​ភ្លើង​ បង្គោល​អង់​តែ​ន​ ដួល​រលំ​ពាសពេញ​ផ្លូវ​ ។​

​សារព័ត៌មាន​ CBN​ បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​បាន​ធ្វើ​ឱ្យ​បាក់​ដី​នៅ​តំបន់​ ខួង​យក​រ៉ែ​នៅ​កោះ​មីន​ដា​ណា​វ​។​ ទឹកជំនន់​ ដី​បាន​ហូរ​ចូល​ជំរុំ​យោធា​នៅ​ក្បែ​ងរ​នោះ​ ។​ មាន​សាកសព​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ នៅ​ក្បែរ​ជំរុំ​យោធា​នោះ​។​ តំណាង​កងពល​ យោធា​ប្រចាំការ​នៅ​ទីនោះ​ បានឱ្យ​ដឹង​ថា​ មាន​មនុស្ស​បាត់​ខ្លួន​ប្រមាណ​២០​នាក់​ក្នុង​នោះ​មាន​ទាហាន​៦​នាក់​ផង​ដែរ​ ។​

​លោក​ Liza​ Mazo​ មន្ដ្រី​គ្រប់គ្រង​ គ្រោះ​មហន្ដរាយ​ធម្មជាតិ​កោះ​មីន​ដា​ណា​វ​ បានឱ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​និង​បាត់​ខ្លួន​ បន្ដ​កើនឡើង​ទៀត​ ហើយ​កម្លាំង​ជួយ​ សង្គ្រោះ​កំពុង​តែ​ខិតខំ​ស្វែងរក​អ្នក​បាត់​ខ្លួន​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ពលរដ្ឋ​ដែល​ រង​របួស​ដោយសារ​ដើមឈើ​បាក់​រលំ​ សម្ភារ​ផ្សេងៗ​ត្រូវ​ខ្យល់កួច​វាយ​ចំ​ឬ​ត្រូវ​ ទឹកជំនន់​កួច​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ សង្គ្រោះ​បន្ទាន់​ ។​

​អ្នកស្រី​ Felicitsao​ Cabusao​ ឈរ​ ក្បែរ​កូនស្រី​អាយុ​១២​ឆ្នាំ​របស់​ខ្លួន​ដោយ​ និយាយ​បណ្ដើរ​យំ​បណ្ដើរ​ថា​ “​យើងខ្ញុំ​ទទួល​ រង​គ្រប់គ្រាន់​ហើយ​”​ ។​ អ្នកស្រី​រៀបចំ​ឱ្យ​ ដឹង​ទៀត​ថា​ កូនស្រី​របស់​នាង​បាន​គេច​ ផុត​ពី​ក្ដី​ស្លាប់​ដោយ​ខ្យល់ព្យុះ​វ៉ា​ស៊ី​កើតឡើង​ រយៈពេល​១​ឆ្នាំ​កន្លង​មក​ ដល់​ពេល​នោះ​ កូនស្រី​របស់​គាត់​ត្រូវ​ទឹកជំនន់​កួច​ចេញ​ ទៅ​សមុទ្រ​ ក្រោយ​ទឹកជំនន់​គ្របដណ្ដប់​ បំផ្លាញ​ភូមិ​ស្រុក​ជា​ច្រើន​តាម​បណ្ដោយ​ ឆ្នេរសមុទ្រ​ ។​

​គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​៤​ធ្នូ​ មាន​ពលរដ្ឋ​១៥០​ពាន់​នាក់​ត្រូវ​បាន​ភៀសខ្លួន​ ។​ អ្នកដំណើរ​តាម​ផ្លូវទឹក​ជាង​៣​ពាន់​នាក់​ត្រូវ​ ជាប់​គាំង​ ដោយសារ​តែ​សាឡា​ង​ នាវា​ ចម្លង​ផ្អាក​ដំណើរការ​ ។​ ជើង​ហោ​ហើរ​ ចេញ​-​ចូល​កោះ​មីន​ដា​ណា​វ​ក៏​ត្រូវ​ផ្អាក​ផង​ដែរ​ ។​

​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ជា​រៀង​រាល់​ ឆ្នាំ​ មាន​ខ្យល់ព្យុះ​យ៉ាងតិច​២០​លើក​វាយ​ ប្រហារ​ប្រទេស​នេះ​បាន​បំផ្លាញ​យ៉ង​ដំណំ​ ទាំង​ទ្រព្យសម្បត្ដិ​និង​អាយុជីវិត​ ។​ កាលពី​ ឆ្នាំ​២០១១​ ខ្យល់ព្យុះ​វ៉ា​ស៊ី​វាយប្រហារ​ កោះ​មីន​ដា​ណា​វ​សម្លាប់​មនុស្ស​១.៥០០​ នាក់​ ។​

​ខ្យល់ព្យុះ​បុ​បា្ព​កំពុង​តែ​រំកិល​ខ្លួន​ឆ្ពោះ​ ទៅ​កាន់​ទិស​ខាងលិច​និង​ពាយ័ព្យ​ ហើយ​ នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃ​ទី​៦​ខែធ្នូ​ ៕