​ព្យុះ​ព្រិល​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​ធំ​ជាងគេ​បំផុត​នៅ​ស៊ុ​យ​អែ​ត​ជាប់​គាំង​

ដោយ​ ៖ សាធី ថ្ងៃទី 06 ធ្នូ 2012ម៉ោង 15:21:30

​ចរាចរ​នៅ​ក្នុង​អាកាសយានដ្ឋាន​ទីក្រុង​ស្ដុក​ឃ​ម​ ប្រទេស​ស៊ុ​យ​អែ​ត​ ត្រូវ​កកស្ទះ​ ទាំងស្រុង​តាំងពី​ថ្ងៃ​ទី​៥​ ធ្នូ​ ដោយ​ព្យុះ​ព្រិល​ ជា​ទ្រង់ទ្រាយ​ធំ​វាយប្រហារ​ទៅ​លើ​តំបន់​ នោះ​ ធ្វើ​ឱ្យ​បុគ្គល​មួយ​ចំនួន​ទៅ​ទទួល​ពាន​ រង្វាន់​ណូ​ប៊ែ​ល​ ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ ។​ សារព័ត៌មាន​ AP​ បាន​ដកស្រង់​សម្ដី​អ្នក​ នាំពាក្យ​មន្ទីរ​គ្រប់គ្រង​ចរាចរណ៍​ដែន​ អាកាស​ ស្វី​ត​ដា​វី​ បានឱ្យ​ដឹង​ថា​ ផ្លូវ​ហោះ​ ហើរ​នៅ​អាកាសយានដ្ឋាន​អា​ឡែ​ន​ដា​ ទីក្រុង​ស្ដុក​ឃ​ម​ មិន​អាច​ដំណើរការ​បាន​ ធ្វើ​ឱ្យជើង​ហោះហើរ​ជា​ច្រើន​ត្រូវ​ផ្អាក​ ឬ​ លុប​ចោល​ ។​ ព្រិល​ធ្លាក់​មាន​កម្រាស់​ ដល់​ទៅ​២០​សង់ទីម៉ែត្រ​ វាយប្រហារ​ ទីក្រុង​ស្ដុក​ឃ​ម​ កាលពី​ថ្ងៃ​ទី​៥​ ធ្នូ​ ។​ មក​ ទល់​ពេល​នេះ​មិន​ទាន់​មាន​តួលេខ​ពិត​ ប្រាកដ​ស្ដី​ពី​អ្នកដំណើរ​រង​ផល​ប៉ះពាល់​ នៅ​ក្នុង​អាកាសយានដ្ឋាន​នោះ​ឡើយ​ ។​

ជា​រៀងរាល់ថ្ងៃ​មាន​អ្នកដំណើរ​ប្រមាណ​ ៥​ម៉ឺន​នាក់​ធ្វើ​ដំណើរ​តាម​អាកាសយាន​ ដ្ឋា​ន​អា​ឡែ​ន​ដា​ ។​ កាលពី​ថ្ងៃ​ទី​៥​ ធ្នូ​ ក៏​ជា​ ថ្ងៃ​ដែល​អាកាសយានដ្ឋាន​ខាងលើ​ទទួល​ ស្វាគមន៍​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​ជា​ ច្រើន​ដែល​ធ្វើ​ដំណើរ​មក​ទី​នេះ​ទទួល​រង្វាន់​ ត្រូវ​ផ្ដល់​នៅ​ថ្ងៃ​ទី​១០​ ធ្នូ​ ។​

​លោក​អែន​នី​កា​ ប៉ុន​ទី​ឃី​ស​ អ្នក​នាំ​ ពាក្យ​មូលនិធិ​ណូ​ប៊ែ​ល​ បាន​បញ្ជាក់​ថា​ មនុស្ស​៥​នាក់​ក្នុង​ចំណោម​៩​នាក់​ដែល​ មក​ទទួល​រង្វាន់​ណូ​ប៊ែ​ល​ មាន​វត្ដមាន​ នៅ​ទីក្រុង​ស្ដុក​ឃ​ម​ ចំណែក​៤​នាក់​ទៀត​ មិន​ទាន់​មក​ដល់​ ដោយសារ​តែ​ព្រិល​ធ្លាក់​ ក្រាស់​ខ្លាំង​ពេក​ ។​

​ចរាចរ​តាម​ផ្លូវដែក​ ផ្លូវថ្នល់​នៅ​ក្នុង​ ទីក្រុង​ក៏​ត្រូវ​ជាប់​គាំង​ផង​ដែរ​ ។​ ក្រុមហ៊ុន​ ចរាចរណ៍​ផ្លូវដែក​ SJ​ បាន​ប្រកាស​ថា​ អ្នកដំណើរ​រាប់​ពាន់​នាក់​នៅ​ភាគ​កណ្ដាល​ ប្រទេស​ស៊ុ​យ​អែ​ត​ ត្រូវ​ជាប់​គាំង​ដោយ​ ប្រព័ន្ធ​អគ្គិសនី​នៅ​ទីនោះ​ត្រូវ​កាត់​ផ្ដាច់​ ៕