ព្យុះ​បុ​បា្ព​បាន​ផ្ដាច់​សង្ខា​ពលរដ្ឋ​ហ្វី​លី​ពី​ន​ជិត​៥០០​នាក់​

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 07 ធ្នូ 2012ម៉ោង 13:24:32

​ក្រុម​ជួយ​សង្គ្រោះ​ហ្វី​លី​ពី​ន​បាន​រក​ ឃើញ​សាកសព​ជន​រង​គ្រោះ​ដោយ​ខ្យល់​ ព្យុះ​បុ​បា្ព​កើនឡើង​ដល់​៤៧៥​នាក់​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ធ្នូ​ ។​ លោក​ Ariel​ Bemardo​ ប្រធាន​ក្រុម​ ស្រាវជ្រាវ​របស់​ទាហាន​ហ្វី​លី​ពី​ន​បានឱ្យ​ ដឹង​ថា​ សរុប​មាន​សាកសព​២៥៨​ត្រូវ​ បាន​រក​ឃើញ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាង​ កើត​កោះ​មីន​ដា​ណា​វ​ និង​១៩១​នាក់​រក​ ឃើញ​នៅ​តំបន់​ជីក​រក​រ៉ែ​មាស​ជិត​ស្រុក​ Batan​ និង​ Monkayo​ ។​ ការិយាល័យ​ ប្រឆាំង​គ្រោះ​ធម្មជាតិ​នៅ​ទីក្រុង​ម៉ា​និល​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ បាន​រក​ឃើញ​ សាកសព​៧​នាក់​នៅ​តំបន់​ផ្សេង​គ្នា​លើ​ កោះ​មីន​ដា​ណា​វ​ ក្រោយ​ពេល​ព្យុះ​បុ​បា្ព​ វាយប្រហារ​ចូល​កោះ​នេះ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ ។​

​អង្គការ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ ក្រហម​អន្ដរជាតិ​បាន​ផ្ដល់​ប្រាក់​៤,៨​លាន​ដុល្លារ​ សម្រាប់​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ ព្យុះ​បុ​បា្ព​នេះ​ ។​
​ក្រោយ​បក់​បោក​ចូល​ទៅ​លើ​ដីគោក​ ក្នុង​តំបន់​ Davao​ Oriental​ និង​ Com-postela​ Valley​ ព្យុះ​បុ​បា្ព​បាន​ធ្វើ​ ដំណើរ​ ក្នុង​ល្បឿន​លៀន​ឆ្លងកាត់​ក្នុង​តំបន់​ភាគ​ ខាងត្បូង​កោះ​មីន​ដា​ណា​វ​ ធ្វើ​ឱ្យ​តំបន់​ជា​ ច្រើន​គ្មាន​អគ្គិសនី​ប្រើប្រាស់​ បាក់​ដី​ ផ្ទះ​ សម្បែង​ជា​ច្រើន​ខ្នង​ រួម​ទាំង​ផលដំណាំ​ ព​ត្រូវ​បំផ្លាញ​និង​ពលរដ្ឋ​ជាង​ ១៧០​ពាន់​ នាក់​ត្រូវ​ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិភាព​។​

​កាលពី​ថ្ងៃ​ទី​៦​ធ្នូ​ ខ្យល់ព្យុះ​បាន​វាយ​ ប្រហារ​ចូល​ទៅ​ដល់​តំបន់​ភាគ​ខាងលិច​ កោះ​ Palawan​ ដោយ​រំកិល​ខ្លួន​តាម​ទិស​ និរតី​ ។​
​តាម​ក្រុម​ឯកទេស​ព្យាករណ៍​អាកាស​ ធាតុ​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ថា​ ខ្យល់ព្យុះ​អាច​ ធ្វើ​ដំណើរ​ឆ្ពោះទៅ​ដល់​ប្រទេស​វៀតណាម​ ឬ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ។​

​ចំនួន​អ្នក​ស្លាប់​នៅ​តែ​កើន​ឡើងជា​បន្ដ​ បន្ទាប់​ ទោះបី​រដ្ឋាភិបាល​របស់​ប្រ​ធានា​ ធិ​បតី​ បែន​និក​ណូ​ អា​គី​ណូ​ ខិតខំ​ជំរុញ​ ឱ្យ​ពលរដ្ឋ​ជាង​៤​ម៉ឺន​នាក់​ភៀសខ្លួន​ បាន​ មុន​ខ្យល់ព្យុះ​មក​ដល់​ក៏​ដោយ​ ។​

​ជា​រៀង​រាង់​ឆ្នាំ​ហ្វី​លី​ពី​ន​រង​ការ​វាយ​ ប្រហារ​ដោយ​ខ្យល់ព្យុះ​យ៉ាងតិច​២០​លើក​ ប៉ុន្ដែ​ខ្យល់ព្យុះ​ទាំងនោះ​ភាគច្រើន​វាយ​ ប្រហារ​តំបន់​ភាគ​ខា​សង​ជើង​និង​ភាគ​កណ្ដាល​ក្នុង​ប្រទេស​សំបូរ​ទៅ​ដោយ​កោះ​ នេះ​ ។​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១១​ ក៏​មាន​ខ្យល់ព្យុះ​វ៉ា​ស៊ី​វាយប្រហារ​ឆក់​យកអាយុ​ ជីវិត​មនុស្ស​១.២០០​នាក់​ និង​ធ្វើ​ឱ្យ​ពល​ រដ្ឋ​រាប់​ពាន់​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​គ្មាន​ផ្ទះសម្បែង​ជ្រកកោន​ ៕