
ព្យុះបុបា្ពបានផ្ដាច់សង្ខាពលរដ្ឋហ្វីលីពីនជិត៥០០នាក់
ក្រុមជួយសង្គ្រោះហ្វីលីពីនបានរក ឃើញសាកសពជនរងគ្រោះដោយខ្យល់ ព្យុះបុបា្ពកើនឡើងដល់៤៧៥នាក់ហើយ នៅរសៀលថ្ងៃទី៦ធ្នូ ។ លោក Ariel Bemardo ប្រធានក្រុម ស្រាវជ្រាវរបស់ទាហានហ្វីលីពីនបានឱ្យ ដឹងថា សរុបមានសាកសព២៥៨ត្រូវ បានរកឃើញនៅឆ្នេរសមុទ្រភាគខាង កើតកោះមីនដាណាវ និង១៩១នាក់រក ឃើញនៅតំបន់ជីករករ៉ែមាសជិតស្រុក Batan និង Monkayo ។ ការិយាល័យ ប្រឆាំងគ្រោះធម្មជាតិនៅទីក្រុងម៉ានិល ក៏បានប្រកាសផងដែរថា បានរកឃើញ សាកសព៧នាក់នៅតំបន់ផ្សេងគ្នាលើ កោះមីនដាណាវ ក្រោយពេលព្យុះបុបា្ព វាយប្រហារចូលកោះនេះកាលពីថ្ងៃអង្គារកន្លងមក ។
អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមអន្ដរជាតិបានផ្ដល់ប្រាក់៤,៨លានដុល្លារ សម្រាប់ជូនដល់ជនរងគ្រោះដោយ ព្យុះបុបា្ពនេះ ។
ក្រោយបក់បោកចូលទៅលើដីគោក ក្នុងតំបន់ Davao Oriental និង Com-postela Valley ព្យុះបុបា្ពបានធ្វើ ដំណើរ ក្នុងល្បឿនលៀនឆ្លងកាត់ក្នុងតំបន់ភាគ ខាងត្បូងកោះមីនដាណាវ ធ្វើឱ្យតំបន់ជា ច្រើនគ្មានអគ្គិសនីប្រើប្រាស់ បាក់ដី ផ្ទះ សម្បែងជាច្រើនខ្នង រួមទាំងផលដំណាំ ពត្រូវបំផ្លាញនិងពលរដ្ឋជាង ១៧០ពាន់ នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
កាលពីថ្ងៃទី៦ធ្នូ ខ្យល់ព្យុះបានវាយ ប្រហារចូលទៅដល់តំបន់ភាគខាងលិច កោះ Palawan ដោយរំកិលខ្លួនតាមទិស និរតី ។
តាមក្រុមឯកទេសព្យាករណ៍អាកាស ធាតុហ្វីលីពីនបានឱ្យដឹងថា ខ្យល់ព្យុះអាច ធ្វើដំណើរឆ្ពោះទៅដល់ប្រទេសវៀតណាម ឬភាគខាងត្បូងប្រទេសចិន ។
ចំនួនអ្នកស្លាប់នៅតែកើនឡើងជាបន្ដ បន្ទាប់ ទោះបីរដ្ឋាភិបាលរបស់ប្រធានា ធិបតី បែននិកណូ អាគីណូ ខិតខំជំរុញ ឱ្យពលរដ្ឋជាង៤ម៉ឺននាក់ភៀសខ្លួន បាន មុនខ្យល់ព្យុះមកដល់ក៏ដោយ ។
ជារៀងរាង់ឆ្នាំហ្វីលីពីនរងការវាយ ប្រហារដោយខ្យល់ព្យុះយ៉ាងតិច២០លើក ប៉ុន្ដែខ្យល់ព្យុះទាំងនោះភាគច្រើនវាយ ប្រហារតំបន់ភាគខាសងជើងនិងភាគកណ្ដាលក្នុងប្រទេសសំបូរទៅដោយកោះ នេះ ។ កាលពីខែធ្នូ ឆ្នាំ២០១១ ក៏មានខ្យល់ព្យុះវ៉ាស៊ីវាយប្រហារឆក់យកអាយុ ជីវិតមនុស្ស១.២០០នាក់ និងធ្វើឱ្យពល រដ្ឋរាប់ពាន់នាក់ធ្លាក់ក្នុងស្ថានភាពគ្មានផ្ទះសម្បែងជ្រកកោន ៕
