ប្រធាន​ចលនា​យុវជន​គណបក្ស​​សម​ រ​ង្ស៊ី​ សួង​ សុ​ភ័​ណ្ឌ​ ប្រកាស​អំណួត​​មិន​ពឹង​មេធាវី​ និង​មិន​រត់ចោលស្រុក

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 08 ធ្នូ 2012ម៉ោង 07:03:48

​ភ្នំពេញ​ ៖​ ប្រធាន​ចលនា​យុវជន​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ សួង​ សុ​ភ័​ណ្ឌ​ ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​នាម​ដើមបណ្ដឹង​ប្រឆាំង​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​ព្រឹក​ម្សិលមិញ​បាន​អះអាង​ថា​ លោក​មិន​ពឹង​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ក្នុង​បណ្ដឹង​ នេះ​ទេ​ ពីព្រោះ​លោក​ក៏​ជា​អ្នក​ច្បាប់​ម្នាក់​ ដែរ​។​ ជាមួយ​នោះ​ លោក​នឹង​មិន​ស្វែង​ រក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​ ប្រទេស​ទី​៣​ នោះ​ដែរ​។​

​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​សួរនាំ​របស់​តំណាង​អយ្យការ​ លោក​ មាស​ ចន្ទ​ពិសិដ្ឋ​ រួច​មក​ ដើម​ បណ្ដឹង​សួង​ សុ​ភ័​ណ្ឌ​ បាន​និយាយ​ថា​ លោក​ពុំ​មានការ​តក់ស្លុត​ និង​ពុំ​មាន​ក្ដី​ ព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះ​ទេ​ នៅ​ពេល​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ប្រកាស​ប្ដឹង​បក​ តាម​ផ្លូវច្បាប់​នោះ​ ហើយ​អ្វី​ដែល​សំខាន់​ លោក​នឹង​មិន​ស្វះ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ផ្នែក​នយោបាយ​នោះ​ឡើយ​។​ ជាង​នេះ​ទៅ​ ទៀត​លោក​នៅ​បន្ដ​ក្រាញននៀល​ប្រើ​ ប្រាស់​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តតាំង​ តាម​ប្រព័ន្ធ​តុលាការ​ដើម្បី​ឱ្យ​មាន​ភាព​ យុត្ដិធម៌​ ។​ លោក​ក៏​បាន​ស្នើ​សុំ​ទៅ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក្នុង​ការ​តតាំង​ ជាមួយ​រូប​លោក​តាម​ផ្លូវ​តុលាការ​ដើម្បី​ បង្ហាញ​ភាព​ត្រឹមត្រូវ​។​

​នៅ​ពេល​ដែល​សួរ​ថា​ តើ​លោក​មាន​ ភស្ដុ​តាង​អ្វីខ្លះ​ក្នុង​ការ​ចោទប្រកាន់​ទៅ​ លើស​ម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ នោះ​ ដើមបណ្ដឹង​ដែល​ជា​ប្រធាន​ចលនា​ យុវជន​គណបក្ស​សមរ​ង្ស៊ី​រូប​នេះ​អះអាង​ ដោយ​អំនួត​ថា​ លោក​មាន​រូបថត​២១​ សន្លឹក​ និង​ទិដ្ឋភាព​រួម​នៃ​ការ​វាយ​កម្ទេច​ ស្ពាន​ពេជ្រ​កាលពី​២​ឆ្នាំ​មុន​ ក៏​ដូច​ជា​ មាន​វី​ដេ​អូ​ឃ្លី​ប​ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

​លោក​ សួង​ សុ​ភ័​ណ្ឌ​ ប្រធាន​យុវជន​ គណបក្ស​ សម​ រ​ង្ស៊ី​ បាន​ដាក់​ពាក្យ​ប្ដឹង​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ លើ​ករណី​ ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ នៅ​ ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ កាល​ ពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ សកម្មជន​គណបក្ស​ សម​ រ​ង្ស៊ី​ រូប​នេះ​ បាន​ដាក់​ពាក្យ​ប្ដឹង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​មន្ដ្រីជាន់ខ្ពស់​ មួយ​ចំនួន​ទៀត​ ពី​បទ​ឃាតកម្ម​គិត​ទុក​ ជា​មុន​ ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់​ និង​ របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​។​

​យ៉ាងណា​ក៏​ដោយ​កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បាន​ព្រមាន​ជា​សាធារណៈ​ថា​ លោក​នឹង​ ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស​ សម​ រ​ង្ស៊ី​ នោះ​វិញ​ ដើម្បី​ការពារ​កិត្ដិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​លោក​ផ្ទាល់​ផង​ និង​ការពារ​កិត្ដិ​ យស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ ថា​ ប្រសិនបើ​តុលាការ​រក​មិនឃើញ​ ពិរុទ្ធភាព​ណាមួយ​ថា​ សម្ដេច​ជាប់​ពាក់​ ព័ន្ធ​នឹង​ករណី​មនុស្សឃាត​គិត​ទុកជា​មុន​ទេ​នោះ​ សម្ដេច​នឹង​ប្ដឹង​បក​ទៅ​ប្រធាន​ ក្រុម​យុវជន​គណបក្សប្រឆាំង​ ហើយ​ ពេល​នោះ​កុំ​មាន​ពាក្យ​ថា​ សម្ដេច​គាប​ សង្កត់​ខាង​ផ្នែក​នយោបាយ​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ ប្រសាសន៍​ថា​ “​ខ្ញុំ​សុំ​សិទ្ធិ​ប្ដឹង​បក​ នេះ​ជា​ សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ ហើយ​កុំ​ថា​ នេះ​ជា​ការ​គំរាមកំហែង​ខាង​នយោបាយ​។​ សិទ្ធិ​នយោបាយ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ ច្បាស់​នៅ​ពេល​នេះ​ថា​ ពលរដ្ឋ​កម្ពុជា​ មាន​សិទ្ធិ​ប្ដឹង​នាយក​រដ្ឋមន្ដ្រី​ហើយ​ អ៊ី​ចឹ​ង​អស់លោក​នៅ​ក្រៅប្រទេស​ក្នុង​ ប្រទេស​ពិនិត្យ​មើលទៅ​សិទ្ធិ​អី​ទៀត​ បើ​ផ្ដាច់​ការ​មែន​មិន​ចាំបាច់​ឱ្យទៅ​ដល់​ តុលាការ​ ប៉ុ​ល​ ពត​ ដែល​ឱ្យ​ប្ដឹង​អ៊ី​ើ​ចឹ​ង​?​ ប៉ុ​ល​ពត​គ្រាន់តែ​រអ៊ូ​ថា​ ស៊ី​មិន​គ្រប់​ គ្រាន់​ក៏​យក​ទៅ​វ៉ៃ​ចោល​ដែរ​។​ ខ្ញុំ​មិន​ និយាយ​ច្រើន​ទេ​ កុំឱ្យ​ថា​ជះ​ឥទ្ធិពល​ទៅ​ តុលាការ​ទុក​ឱ្យ​តុលាការ​រក​ទៅ​ ប៉ុន្ដែ​ គ្រាន់តែ​បង្ហាញ​ថា​ យុវជន​ជាន់​នេះ​មាន​ សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំងអស់​ រាប់​ទាំង​ សិទ្ធិ​ប្ដឹង​នាយក​រដ្ឋមន្ដ្រី​ទៅ​តុលាការ​”​។​

​បើ​តាម​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ ការពារ​សិទ្ធិ​កម្ពុជា​ លោក​មេធាវី​ សុក​ សំ​អឿ​ន​ មាន​ទស្សនៈ​ថា​ បទ​ចោទ​ដែល​ ប្ដឹង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​នេះ​ ហាក់​ ជា​ការ​ប្ដឹង​បែប​នយោបាយ​ គឺ​មិន​ត្រឹម​ ត្រូវ​ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ផ្លូវច្បាប់​ នោះ​ទេ​។​
​លោក​ សុ​ន​ ឆ័​យ​ មន្ដ្រីជាន់ខ្ពស់​ និង​ ជា​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សម​ រ​ង្ស៊ី​ បាន​អះអាង​ថា​ បណ្ដឹង​របស់​ប្រធាន​យុវ​ ជន​គណបក្ស​សម​ រ​ង្ស៊ី​ មិន​ជាប់​ពាក់ព័ន្ធ​ ជាមួយ​គណបក្ស​សម​ រ​ង្ស៊ី​ នោះ​ឡើយ​ ។​ លោក​អះអាង​ថា​ បណ្ដឹង​របស់​យុវជន​ សួង​ សុ​ភ័​ណ្ឌ​ គឺជា​រឿង​បុគ្គល​ មិន​ពាក់​ ព័ន្ធ​នឹង​ការ​ណែនាំ​របស់​គណបក្ស​សម​ រ​ង្ស៊ី​ នោះ​ទេ​។​ លោក​សុ​ន​ ឆ័​យ​ ថ្លែង​ថា​ “​មានការ​ចោទប្រកាន់​ថា​ ប្រហែលជា​ រឿង​នយោបាយ​របស់​គណបក្ស​ សម​ រ​ង្ស៊ី​,​ តុលាការ​អាច​សិក្សា​មើលទៅ​បើ​ថា​ មិន​ ត្រឹមត្រូវ​ ដល់​តែ​ថា​ គាត់​ប្ដឹង​បក​វិញ​ យើង​ស្រេច​បាត់​ទៅ​ហើយៗ​ បើ​គាត់​ ប្ដឹង​តប​វិញ​នោះ​ សួង​ សុ​ភ័​ណ្ឌ​ នេះ​ វាសនា​ប្រហែលជា​ធ្ងន់ធ្ងរ​ជាង​មូរ​ សុខ​ ហួរ​ទៅ​ទៀត​”​។​

​ទាំង​អ្នក​ច្បាប់​ ទាំង​អ្នកវិភាគ​ន​យោ​បាយ​ និង​មន្ដ្រី​គណបក្ស​សម​ រ​ង្ស៊ី​នោះ​ ផង​យល់​ថា​ បណ្ដឹង​របស់​ប្រធាន​យុវជន​ គណបក្ស​សម​ រ​ង្ស៊ី​ មាន​ចរិត​នយោបាយ​ និង​កេង​ចំណេញ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​ ៕