
សម្ដេចតេជោអំពាវនាវកូរ៉េខាងជើងនិងស៊ីរីលះបង់គំនិតបាញ់គ្រាប់មីស៊ីល
ដោយ ៖ ហេង សូរិយា ថ្ងៃទី 11 ធ្នូ 2012ម៉ោង 08:52:29
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ក្នុងឱកាសបើកការដ្ឋានសាង សង់អគារផ្សារទំនើបអ៊ីអនម៉ល ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន បានអំពាវនាវ សូមសាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េឱ្យគិតគូឡើងវិញអំពីបញ្ហា បាញ់មីស៊ីលរបស់កូរ៉េខាងជើងនិងការ ប្រើអាវុធគីមីនៅស៊ីរី ព្រោះបញ្ហានេះ គ្រោះមហន្ដរាយខ្លាំងណាស់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ការចរ ចារអស់រយៈពេលមួយសប្ដាហ៍មក ហើយពុំបានទទួលលទ្ធផល ហើយខ្ញុំក្នុង នាមជាប្រធានអាស៊ាន សូមឱ្យកូរ៉េខាង ជើងគិតគូអំពីបញ្ហានេះឡើងវិញ ហើយ បើសិនជាបានពន្យារនៃការបាញ់ សូម ពន្យារឱ្យរហូតតែម្ដងទៅ ព្រោះបញ្ហា នេះវាផ្ទុយទៅនឹងសេចក្ដីសម្រេចអំពាវ នាវរបស់ក្រុមប្រឹក្សាសន្ដិសុខ។
បើសិនជាកូរ៉េខាងជើងបាញ់មីស៊ីល នេះទៅ គ្រោះថ្នាក់ គឺមិនមែនគ្រាន់តែ ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូងទេ ដែលគ្រោះថ្នាក់មហន្ដរាយ គឺក្នុងតំបន់ តែម្ដង ។ ព្រោះបើសិនជាបាញ់ទៅ ស្រាប់តែកាំជ្រួចប៉ាទ្រីយ៉ូតដែលគេបាញ់ បង្ហោះសម្រាប់ ... នៅជប៉ុនក្ដី.... ហោះ ទៅគឿងមិនមានប្រសិទ្ធភាព ដូច្នេះធ្វើ ឱ្យកូរ៉េខាងជើងមានការអាម៉ាស់ ហើយ ចាប់ផ្ដើមផ្ទុះអាវុធ ហើយការផ្ទុះអាវុធ នោះ គឺប្រើប្រាស់សុទ្ធតែមីស៊ីល ហើយ បើសិនជាមាននុយក្លេអ៊ែរថែមទៀត។ នោះស្រេច...។
សម្ដេចតេជោ ហ៊ុន សែន ក៏បាន បន្ថែមថា “ប៉ុន្មានថ្ងៃនេះ និយាយឱ្យ ត្រង់ទៅ ដោយសារតែរដ្ឋមន្ដ្រីការ បរទេសមិនអាចរកការព្រមព្រៀងបាន នៅក្នុងចំណោមដៃគូអាស៊ានថ្នាក់រដ្ឋ មន្ដ្រីការបរទេស អ៊ីរចឹងក្នុងឋានៈខ្ញុំជា ប្រធានអាស៊ានជិតអស់អាណត្ដិ ខ្ញុំ និយាយក្នុងនាមខ្ញុំជាប្រធានអាស៊ាន អំពាវនាវទៅកាន់កូរ៉េខាងជើង សូម មេត្ដាពន្យារនឹងពន្យាររហូតទៅ កុំបាញ់ តទៅទៀត ព្រោះអារឿងបាញ់នឹងវាអត់ មានបានផលប្រយោជន៍អីទេ! ។ នាំមក នូវការភ័យខ្លាចនៅក្នុងតំបន់នេះ ហើយ ភាពតានតឹង វានឹងផ្ទុះឡើង។ សង្ឃឹមថា គឺរឿងនេះ ឥឡូវនឹង គឺថា ធាតុអាកាស វាមានធ្លាក់ព្រិល ធ្លាក់អី វានឹងមានការ ពន្យារពេលបាញ់ ប៉ុន្ដែបើបានជាពន្យារ ហើយពន្យាររហូតតែម្ដងទៅអានឹងជា ការល្អ ហើយគ្រប់ភាគីងាកមកការ ចរចា៦ភាគីវិញ ដើម្បីដោះស្រាយ ដោយសន្ដិវិធី”។
សម្ដេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា “យើងសង្ឃឹមថា ពីនេះដល់ ដាច់ឆ្នាំ របបអាសាធនៅស៊ីរីនឹងមិន ប្រើប្រាស់អាវុធគីមី ដូចដែលប្រទេស ដទៃមានការព្រួយបារម្ភថា របបដាម៉ាស់ របស់ប្រធានាធិបតីអាសាធនឹងប្រើ ប្រាស់អាវុធីគីមីប្រឆាំងនឹងកម្លាំងប្រឆាំង ដែលនឹងនាំទៅដល់សកម្មភាពផ្សេង ដទៃទៀតនោះទេ ។ សង្ឃឹមថា ពេល វេលានៃការចូលឆ្នាំសកល ២០១២ ឆ្លង ចូល២០១៣ នឹងមិនមានរឿងហេតុ ការណ៍អាក្រក់អ្វីកើតឡើងនៅក្នុងតំបន់ របស់យើងនេះ ពាក់ព័ន្ធទៅនឹងការបាញ់ មីស៊ីលនៅកូរ៉េខាងជើង និងការប្រើ អាវុធគីមីនៅស៊ីរីនោះទេ។ សង្ឃឹមយ៉ាង ដូច្នេះ ព្រោះរឿងនេះ វាគ្រោះថ្នាក់ មហន្ដរាយខ្លាំងណាស់ៗ” ។
សម្ដេចតេជោមានប្រសាសន៍បន្ដថា សង្ឃឹមនឹងមានការយោគយល់អំពី បញ្ហានេះ ។ ហើយកូរ៉េខាងជើងមិនត្រូវ បាញ់បង្ហោះទេ ដែលនាំទៅដល់អន្ដរាយ ពិភពលោក ។ ទន្ទឹមនឹងការព្រួយបារម្ភចំពោះការ ប្រកាសបាញ់គ្រាប់រ៉ុក្កែត ឬគ្រាប់មី ស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើង នេះដែរ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះ ប្រទេសស៊ីរី និងមានក្ដីសង្ឈឹមថា ចាប់ ពីពេលនេះរហូតដល់ដាច់ឆ្នាំរបបអាសាធ នៅស៊ីរីនឹងមិនប្រើប្រាស់អាវុធគីមីដូច ដែលប្រទេសដទៃមានការព្រួយបារម្ភ ថា ជារបបដាម៉ាសរបស់ប្រធានាធិបតី លោកអាសាធនឹងប្រើអាវុធគីមីប្រឆាំង ទៅនឹងពួកកម្លាំងប្រឆាំង ដែលវានឹងនាំ ទៅដល់សកម្មភាពផ្សេងដ៏ទៃទៀតនោះ ទេ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានផ្អាកគម្រោងក្នុងការបាញ់បង្ហោះ គ្រាប់រ៉ុកែតរបស់ខ្លួន ដែលអាចនឹងត្រូវ ធ្វើឡើងក្នុងតំបន់ភាគពាយ្យនៃប្រទេស។ នេះបើយោងតាមការលើកឡើងរបស់ មន្ដ្រីកូរ៉េខាងត្បូងប្រាប់ទីភ្នាក់ងារសារ ព័ត៌ មាន Yonhap News ចុះថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១២ទៅនេះ ។
តាមអ្នកវិភាគបានបង្ហាញថា ការពន្យារពេលនេះ ប្រហែលអាចមកពី បញ្ហាបច្ចេកវិទ្យា ។ អ្នកវិទ្យាសាស្ដ្រក្នុង ពេលនេះកំពុងពិនិត្យយ៉ាងម៉ត់ចត់ទាក់ ទងនឹងបញ្ហាផ្លាស់ប្ដូរកម្មវិធីភ្លាមៗ នៃ ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េ ខាងជើងក្នុងហេតុផលមួយចំនួន ។ នេះ បើយោងតាមការលើកឡើងរបស់ គណៈកម្មាធិការបច្ចេកវិទ្យាលំហអាកាស របស់កូរ៉េបានឱ្យដឹងក្នុងសេចក្ដីថ្លែង ការណ៍ដែលចេញផ្សាយដោយភ្នាក់ងារ សារព័ត៌មាន។
អ្នកវិភាគបានបង្ហើបឱ្យដឹងថា បញ្ហា ដែលនៅពីក្រោយ នៃការពន្យាពេលក្នុង ការបាញ់បង្ហោះគ្រាប់រ៉ុកែត ដែលកូរ៉េ ខាងជើងហៅថា ជាការបាញ់បង្ហោះ ផ្កាយរណបនោះអាចបណ្ដាលមកពី បញ្ហាបច្ចេកវិទ្យាឬការធ្លាក់ព្រិល ជា ជាងហេតុផលថា មកពីបញ្ហាការរង សម្ពាធ ពីសំណាក់មហាអំណាចពិភព លោក។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង មានគម្រោងក្នុងការបាញ់បង្ហោះផ្កាយ រណបរបស់ខ្លួនក្នុងអំឡុង ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១២ខាង មុខ ប៉ុន្ដែគម្រោងនេះត្រូវបានពន្យារពេល វិញដោយសារតែបញ្ហាអាកាសធាតុមិនល្អ ៕
