៧​មក​រា​មិន​ហួស​សម័យ​ទេ​!

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 13 ធ្នូ 2012ម៉ោង 16:00:06

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១២​ បាន​អញ្ជើញ​ជា​អធិបតី​ ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ សាកលវិទ្យាល័យ​កម្ពុជា​៣៤៧​នាក់​ និង​ ប្រគល់​ប័ណ្ណ​ជ័យ​លា​ភី​អាហារូបករណ៍​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន​-​ហាន់​ដា​ ចក្ខុ​ វិស័យ​១០០​ ឆ្នាំ​២០១២​ ដែល​ប្រព្រឹត្ដ​ ទៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ។​ នៅ​ក្នុង​ឱកាស​ នោះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​សម្ដែង​ ការ​កោតសរសើរ​ចំពោះ​សាកល​វិទ្យា​ ល័យ​កម្ពុជា​ ដែល​បាន​រួមចំណែក​វិ​និ​ យោគ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​ មនុស្ស​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ ។​

​ចំពោះ​អ្នក​ដែល​គេ​លើក​ពី​៧​មក​រា​ ទស្សនៈ​ហួស​សម័យ​ សម្ដេច​តេ​ជោ​សង្កត់​ ធ្ងន់​ថា​ មិន​ទាន់​ហួស​សម័យ​ទេ​ អ្នក​ត្រូវ​ យល់​ បើ​អ្នក​អត់​បាន​រស់​ទេ​ អ្នក​ក៏​អត់​ មាន​សិទ្ធិ​នៅ​ថ្ងៃនេះ​ដែរ​ ។​ បើ​អ្នក​អត់​បាន​ រស់​ អ្នក​ក៏​អត់​បាន​រៀន​ដែរ​ ហើយ​អ្នក​ក៏​ មិន​អាច​ក្លាយទៅជា​អ្នកវិភាគ​ឯករាជ្យ​ នោះ​ទេ​ ។​
​ក៏​ប៉ុន្ដែ​ក៏​ត្រូវ​យល់​ផង​ដែរ​ក្នុង​ឋានៈ​ជា​ មនុស្ស​ បើ​ពុំ​មែន​សត្វ​,​ សត្វ​វា​អត់​ស្ដាប់​ មេ​វា​ទេ​ វា​អត់​ស្គាល់​កូន​វា​ទេ​...​។​ ប៉ុន្ដែ​ បើ​យើង​ជា​មនុស្ស​ យើង​អាច​ដឹង​ការ​ វិវត្ដន៍​របស់​យើង​ មនុស្ស​ដែល​មាន​ ការ​ទទួលខុសត្រូវ​ មនុស្ស​មាន​ទស្សនៈ​ ប្រវត្ដិសាស្ដ្រ​ ហោច​ណាស់​យើង​ត្រូវ​ ទទួលស្គាល់​ឥឡូវ​មក​ដល់​ពេល​នេះ​ ។​ សូ​ម្បី​តែ​ឯករាជ្យ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ឆ្នាំ​១៩៥៣​ ក៏​មិន​មាន​ន័យ​អ្វី​ទាំងអស់​ ដែល​បាន​ទទួល​ ឯករាជ្យ​ពី​បារាំង​ ព្រោះ​អ្វី​?
​ព្រោះ​វា​បាន​បំផ្លាញ​ដោយ​លន់​ ណ​ល់​ ទៅ​ហើយ​ ហើយ​ក៏​បំផ្លាញ​ដោយ​ប៉ុ​ល​ ពត​ ដែរ​ ហើយ​បើ​ខ្លួនឯង​រត់​ដូច​ប្រជាពលរដ្ឋ​ ទូទៅ​ ហើយ​មិន​ទទួលស្គាល់​ខ្លួនឯង​ផង​ នោះ​ គឺ​មិន​ថា​បាច់​ចាប់បង្ខំ​ទេ​ វា​មិន​ ដែល​មនុស្ស​ណា​មាន​ភ្នែក​ភ្លឺ​ហើយ​មិន​ ព្រម​មើល​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ណា​ ថ្លង់​នៅ​ពេល​ដែល​ត្រចៀក​ល្អ​ ដែល​មិន​ ព្រម​ស្ដាប់​ដែរ​ ។​

​សម្ដេច​បញ្ជាក់​ថា​ យើង​ត្រូវ​មើល​ឱ្យ​ ឃើញ​ការ​ចាប់ផ្ដើម​ចេញពី​អ្វី​ បើ​អត់​រស់​ ផង​ តើ​អ្នកឯង​បាន​ធ្វើ​អ្វី​កើត​ ។​ យើង​បាន​ ប្រឹង​ណាស់​ បន្ទាប់​ពី​ការ​រស់រាន​មានជីវិត​ ហើយ​ គឺ​ត្រូវ​ឱ្យ​កូន​ទៅ​មានចំណេះ​ដឹង​ ។​

​នៅ​លើ​ពិភពលោក​ទាំងអស់​ គឺ​គ្មាន​ ប្រទេស​ណាមួយ​ដែល​គ្មាន​ប្រាក់​ចាយ​ដូច​ កម្ពុជា​ទេ​នៅ​ក្នុង​ឆ្នាំ​១៩៨០​ ទើបបាន​បោះ​ ក្រដាសប្រាក់​ចាយ​ វា​មានការ​លំបាក​ ណាស់​កាល​ជំនាន់​នោះ​ ទម្រាំ​បាន​ប៉ុណ្ណេះ​ ។​

​ប៉ុន្ដែ​ឥឡូវ​សភាពការណ៍​មួយទៀត​ សម្ដេច​បាន​សម្ដែង​នូវ​មោទនភាព​នៅ​ ពេល​ដែល​ប្រជុំ​កំពូល​អាស៊ាន​ ដែល​ទើប​ នឹង​បញ្ចប់​ទៅ​ ដោយ​បាន​យុវជន​កម្ពុជា​ មានកា​រវិ​វត្ដ​ទាំង​ការ​រៀបចំ​ឯកសារ​ ដែល​ជា​ខ្នាត​អន្ដរជាតិ​ ដែល​មាន​របៀប​ វារៈ​មិនធម្មតា​ទេ​ ធំៗ​ដែល​ត្រូវ​យក​មក​ អនុម័ត​នៅ​ទីក្រុង​ភ្នំពេញ​ និង​មាន​ប្រធាន​ បទ​ដទៃ​ទៀត​ក្នុង​របៀបវារៈ​ទីក្រុង​ភ្នំពេញ​ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​កម្ពុជា​ ។​

​ដូច្នេះ​សមត្ថភាព​របស់​យើង​មិន​អន់​ ទេ​ ដែល​យើង​មាន​សមត្ថភាព​ធ្វើការ​ដ៏​ធំ​ បែប​នេះ​ និង​មាន​យុវជន​ប្រមាណ​២​ពាន់​ នាក់​បាន​ទៅ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រ​ជៅ​ជន​ ពួក​គេ​បាន​ហ្វឹកហាត់​រយៈពេល​ឆាប់​បំផុត​ ក្នុង​ការ​ប្រើប្រាស់​បច្ចេកទេស​ក្នុង​ការ​ វាស់​ដីធ្លី​ក្នុង​ការ​គូស​ក្បាលដី​ ពួក​គេ​ អាច​ធ្វើ​បាន​ដើម្បី​រួមចំណែក​ជាមួយ​រាជ​ រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ៕