
៧មករាមិនហួសសម័យទេ!
ដោយ ៖ ហេង សូរិយា ថ្ងៃទី 13 ធ្នូ 2012ម៉ោង 16:00:06
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូនដល់ និស្សិតដែលបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យកម្ពុជា៣៤៧នាក់ និង ប្រគល់ប័ណ្ណជ័យលាភីអាហារូបករណ៍ សម្ដេចតេជោហ៊ុន សែន-ហាន់ដា ចក្ខុ វិស័យ១០០ ឆ្នាំ២០១២ ដែលប្រព្រឹត្ដ ទៅវិទ្យាស្ថានជាតិអប់រំ ។ នៅក្នុងឱកាស នោះ សម្ដេចនាយករដ្ឋមន្ដ្រីបានសម្ដែង ការកោតសរសើរចំពោះសាកលវិទ្យា ល័យកម្ពុជា ដែលបានរួមចំណែកវិនិ យោគក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្សសម្រាប់ការអភិវឌ្ឍន៍ប្រទេស ។
ចំពោះអ្នកដែលគេលើកពី៧មករា ទស្សនៈហួសសម័យ សម្ដេចតេជោសង្កត់ ធ្ងន់ថា មិនទាន់ហួសសម័យទេ អ្នកត្រូវ យល់ បើអ្នកអត់បានរស់ទេ អ្នកក៏អត់ មានសិទ្ធិនៅថ្ងៃនេះដែរ ។ បើអ្នកអត់បាន រស់ អ្នកក៏អត់បានរៀនដែរ ហើយអ្នកក៏ មិនអាចក្លាយទៅជាអ្នកវិភាគឯករាជ្យ នោះទេ ។
ក៏ប៉ុន្ដែក៏ត្រូវយល់ផងដែរក្នុងឋានៈជា មនុស្ស បើពុំមែនសត្វ, សត្វវាអត់ស្ដាប់ មេវាទេ វាអត់ស្គាល់កូនវាទេ...។ ប៉ុន្ដែ បើយើងជាមនុស្ស យើងអាចដឹងការ វិវត្ដន៍របស់យើង មនុស្សដែលមាន ការទទួលខុសត្រូវ មនុស្សមានទស្សនៈ ប្រវត្ដិសាស្ដ្រ ហោចណាស់យើងត្រូវ ទទួលស្គាល់ឥឡូវមកដល់ពេលនេះ ។ សូម្បីតែឯករាជ្យថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក៏មិនមានន័យអ្វីទាំងអស់ ដែលបានទទួល ឯករាជ្យពីបារាំង ព្រោះអ្វី?
ព្រោះវាបានបំផ្លាញដោយលន់ ណល់ ទៅហើយ ហើយក៏បំផ្លាញដោយប៉ុល ពត ដែរ ហើយបើខ្លួនឯងរត់ដូចប្រជាពលរដ្ឋ ទូទៅ ហើយមិនទទួលស្គាល់ខ្លួនឯងផង នោះ គឺមិនថាបាច់ចាប់បង្ខំទេ វាមិន ដែលមនុស្សណាមានភ្នែកភ្លឺហើយមិន ព្រមមើលនោះទេ ហើយក៏គ្មានអ្នកណា ថ្លង់នៅពេលដែលត្រចៀកល្អ ដែលមិន ព្រមស្ដាប់ដែរ ។
សម្ដេចបញ្ជាក់ថា យើងត្រូវមើលឱ្យ ឃើញការចាប់ផ្ដើមចេញពីអ្វី បើអត់រស់ ផង តើអ្នកឯងបានធ្វើអ្វីកើត ។ យើងបាន ប្រឹងណាស់ បន្ទាប់ពីការរស់រានមានជីវិត ហើយ គឺត្រូវឱ្យកូនទៅមានចំណេះដឹង ។
នៅលើពិភពលោកទាំងអស់ គឺគ្មាន ប្រទេសណាមួយដែលគ្មានប្រាក់ចាយដូច កម្ពុជាទេនៅក្នុងឆ្នាំ១៩៨០ ទើបបានបោះ ក្រដាសប្រាក់ចាយ វាមានការលំបាក ណាស់កាលជំនាន់នោះ ទម្រាំបានប៉ុណ្ណេះ ។
ប៉ុន្ដែឥឡូវសភាពការណ៍មួយទៀត សម្ដេចបានសម្ដែងនូវមោទនភាពនៅ ពេលដែលប្រជុំកំពូលអាស៊ាន ដែលទើប នឹងបញ្ចប់ទៅ ដោយបានយុវជនកម្ពុជា មានការវិវត្ដទាំងការរៀបចំឯកសារ ដែលជាខ្នាតអន្ដរជាតិ ដែលមានរបៀប វារៈមិនធម្មតាទេ ធំៗដែលត្រូវយកមក អនុម័តនៅទីក្រុងភ្នំពេញ និងមានប្រធាន បទដទៃទៀតក្នុងរបៀបវារៈទីក្រុងភ្នំពេញ ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ។
ដូច្នេះសមត្ថភាពរបស់យើងមិនអន់ ទេ ដែលយើងមានសមត្ថភាពធ្វើការដ៏ធំ បែបនេះ និងមានយុវជនប្រមាណ២ពាន់ នាក់បានទៅចុះវាស់វែងដីធ្លីជូនប្រជៅជន ពួកគេបានហ្វឹកហាត់រយៈពេលឆាប់បំផុត ក្នុងការប្រើប្រាស់បច្ចេកទេសក្នុងការ វាស់ដីធ្លីក្នុងការគូសក្បាលដី ពួកគេ អាចធ្វើបានដើម្បីរួមចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ៕
