វៀតណាម​សន្យា​បន្ដ​ពង្រឹង​សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​​ខ្លាំងក្លា​ថែម​ទៀត​រវាង​រាជធានី​ភ្នំពេញ​នឹង​រដ្ឋធានី​ហាណូយ​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 14 ធ្នូ 2012ម៉ោង 08:53:28

​ភ្នំពេញ​ ៖​ លោក​ ផា​ម​ ក្វា​ង​ងី​ (PHAM​ QUANG​ NGI)​ លេខា​គណៈកម្មាធិការ​បក្ស​រដ្ឋធានី​ហាណូយ​និង​ជា​សមាជិក​ ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុ​ម្មុ​យ​ នី​ស្ដ​វៀតណាម​បាន​សម្ដែង​បំណង​ដើម្បី​ ពង្រឹង​នូវ​ចំណងមិត្ដភាព​និង​កិច្ច​សហ​ ប្រតិបត្ដិការ​ជាមួយ​កម្ពុជា​ ជា​ពិសេស​ ពង្រឹង​សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ថែម​ទៀត​រវាង​រាជធានី​ភ្នំពេញ​ នឹង​រដ្ឋ​ធានី​ហាណូយ​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​បាន​អនុញ្ញាត​ឱ្យ​ ប្រតិភូ​វៀតណាម​ចូល​ជួប​សម្ដែង​ការ​គួរ​ សម​នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១២​។​ លោក​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់​ ជូន​សម្ដេច​ប្រធានរដ្ឋសភា​ថា​ ដំណើរ​ ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២​នេះ​ គឺជា​ឆ្នាំ​មិត្ដភាព​ ហើយ​ក៏​ជា​ខួប​៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ ប្រទេស​ទាំង​២​ហើយ​បំណង​សំខាន់​នៃ​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ នា​ពេល​នេះ​ លោក​នឹង​បាន​ជួប​ពិភាក្សា​ ផ្លាស់​ប្ដូរ​មតិ​ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ ទៀត​រវាង​រាជធានី​ភ្នំពេញ​ នឹង​រដ្ឋធានី​ ហាណូយ​។​ លោក​ក៏​បាន​លើក​សរសើរ​ពី​ ការ​រីក​ចម្រើន​របស់​កម្ពុជា​គួរ​ជាទី​ចាប់​អារម្មណ៍​ តាំងពី​លោក​មក​ដល់​កម្ពុជា​ ហើយ​បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ដ​សៀម​ រាប​បាន​ពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​ កម្ពុជា​ទាំង​នៅ​ទីក្រុង​ក៏​ដូច​នៅ​ជនបទ​។​ ដោយឡែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​លោក​ បានឃើញ​វិ​ថី​ដ៏​ស្អាតៗ​ អ្វីៗ​បាន​បញ្ជាក់​ ថា​រាជធានី​ភ្នំពេញ​មានការ​រីក​ចម្រើន​យ៉ាង​ ខ្លាំងក្លា​ ជា​ពិសេស​បានឃើញ​ពី​ទឹកចិត្ដ​ ស្និទ្ធស្នាល​ទទួលភ្ញៀវ​របស់​ប្រជាជន​និង​ មាន​ជីវភាព​រស់នៅ​សម្បូណ៌​សប្បាយ​។​

​ទន្ទឹម​នេះ​ដែរ​ក្នុង​នាម​ប្រជាជន​វៀតណាម​ និង​ដោយឡែក​ក្នុង​នាម​ប្រជាជន​ រដ្ឋធានី​ហាណូយ​លោក​សូម​ចូលរួម​រំលែក​ ទុក្ខ​នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា​ សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ សម្ដេច​ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក​ក៏​បាន​លើក​ឡើង​ចំពោះ​ មនោសញ្ចេតនា​របស់​សម្ដេចឪ​ដែល​ កន្លង​មក​បាន​គាំទ្រ​ជា​និច្ច​ដល់​ការ​តស៊ូ​ របស់​ប្រជាជន​វៀតណាម​។​ ហេតុ​ដូច្នេះ​ ហើយ​នៅ​ពេល​ដែល​លោក​ទទួល​បាន​ ដំណឹង​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​ ករុណា​ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ រដ្ឋធានី​ហាណូយ​ទៅ​ដាក់​កម្រងផ្កា​នៅ​ ស្ថានទូត​ កម្ពុជា​ប្រចាំ​រដ្ឋធានី​ហាណូយ​ ភ្លាម​ផង​ដែរ​។​ ឆ្លៀតឱកាស​នេះ​លោក​ បាន​ញំ​នាំ​នូវ​ការ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់​ ដឹកនាំ​បក្ស​គឺ​មាន​លោក​អគ្គលេខាធិការ​ បក្សកុម្មុយនិស្ដ​វៀតណាម​ជូន​សម្ដេច​ប្រធានរដ្ឋសភា​ព្រមទាំង​បាន​សុំ​អញ្ជើញ​ សម្ដេច​ឱ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ ណា​ម​ ជា​ពិសេស​នៅ​រដ្ឋធានី​ហាណូយ​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ក្នុង​នាម​រដ្ឋសភា​នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​បាន​ស្វាគមន៍​និង​បាន​ចាត់​ ទុក​វត្ដមាន​របស់​លោក​ ផា​ម​ ក្វា​ង​ងី​ និង​ គណៈប្រតិភូ​នា​ថ្ងៃនេះ​បាន​ផ្ដល់​កិត្ដិយស​ ដ៏​ធំធេង​សម្រាប់​កម្ពុជា​ និង​ជា​ពិសេស​ បាន​ផ្ដល់​លទ្ធភាព​ទ្វេ​ឡើង​ថែម​ទៀត​ក្នុង​ ការ​ពង្រឹង​ និង​ពង្រីក​ចំណងមិត្ដភាព​ សាមគ្គីភាព​មាន​លក្ខណៈ​ជា​ប្រវត្ដិសាស្ដ្រ​ ដែល​ធ្លាប់​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​រវាង​ប្រទេស​តាំងពីរ​កម្ពុជា​-​វៀតណាម​ ជា​ពិសេស​រវាង​រាជធានី​ ភ្នំពេញ​ និង​រដ្ឋធានី​ហាណូយ​។​ ទន្ទឹម​នេះ​ សម្ដេច​បាន​សម្ដែង​ការ​អបអរសាទរ​ និង​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​រដ្ឋធានី​ហាណូយ​ ហើយ​សម្ដេច​ ជឿជាក់​ថា​ រដ្ឋធានី​ហាណូយ​ក្រោម​ការ​ ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ដ​វៀតណាម​ នឹង​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​។​

​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ ជ្រាលជ្រៅ​បំផុត​ចំពោះ​បក្សកុម្មុយនិស្ដ​វៀតណាម​ រដ្ឋាភិបាល​និង​ប្រជាជន​វៀត​ ណា​ម​ ដែល​បាន​ផ្ដល់​នូវ​ការ​ជួយ​ឧបត្ថម្ភ​ ដ៏​ស្មោះស​និង​ធំធេង​ដល់​ប្រជាជន​កម្ពុជា​ ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ​ ពូជសាសន៍​ និង​ការ​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​ និង​មានការ​អភិវឌ្ឍ​រហូត​មក​ដល់​ថ្ងៃនេះ​ ក្នុង​នោះ​រដ្ឋធានី​ហាណូយ​បាន​ជួយ​ស្ថាបនា​ ផ្លូវ​ហាណូយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ផង​ដែរ​ ៕