លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ ជួប​ពិភាក្សា​ជាមួយ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី

ដោយ​ ៖ សាគុណ ថ្ងៃទី 14 ធ្នូ 2012ម៉ោង 09:48:28

​ភ្នំពេញ​ ៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី​  (ASEAN+3​ Macroeco-nomic​ Research​ Office​ ”AMRO”)​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ Yoichi​ Nemoto​ ប្រធាន​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី​ នា​ល្ងាច​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​ ២០១២​ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ គណៈប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ។​

​លោក​ប្រធាន​អង្គភាព​ Yoichi​ Nemoto​ ក៏​បាន​ថ្លៃ​ង​អរគុណ​ចំពោះ​កម្ពុជា​ ក្នុង​នាម​កម្ពុជា​ ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​បូក​បី​ ជា​ពិសេស​ចំពោះ​ លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​ គាត់​ ឈ​ន់​ ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​លើ​ការ​ ពង្រឹង​បន្ថែម​នូវ​យន្តការ​ពហុ​នី​យ​កម្ម​គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ​ រួម​មានការ​ពង្រឹង​យន្តការ​ដោះ​ ស្រាយ​វិបត្តិ​ និង​សម្រេច​ឲ្យ​រៀបចំ​យន្តការ​ការពារ​វិបត្តិ​ ដោយ​បាន​សម្រេច​បង្កើន​ទំហំ​ CMIM​ ពី​១២០​ពាន់​លាន​ ទៅ​ដល់​២៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​រក្សា​នូវ​សមាមាត្រ​នៃ​សម្លេង​ក្នុង​ ការ​ធ្វើការ​សម្រេច​ឲ្យ​នៅ​ដដែល​ ។​ តម្លើង​ការ​មិន​ជាប់​លក្ខខណ្ឌ​ជាមួយ​ IMF​ ពី​២០%​ ទៅ​ដល់​ ៣០%​ ក្នុង​ឆ្នាំ​២០១២​ នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ការ​តម្លើង​ឲ្យ​ដល់​៤០%​ នៅ​ក្នុង​ឆ្នាំ​២០១៤​ និង​បញ្ហា​បច្ចេកទេស​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ។​ បាន​សម្រេច​លើ​គោលការណ៍​សំខាន់ៗ​ក្នុង​ការ​ រៀបចំ​សន្ធិសញ្ញា​AMRO​ សម្រាប់​ប្រែក្លាយ​អង្គភាព​នេះ​ ទៅ​ជា​អង្គការ​អន្តរជាតិ​ (International​ Organization)​ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ គណៈប្រតិភូ​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​បី​ទាំងអស់​ ដែល​បាន​មក​ធ្វើ​ទស្សន​ កិច្ច​ពិគ្រោះ​យោបល់​ និង​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ ៕