រដ្ឋធានី​ហាណូយ​នឹង​បន្ដ​សហការ​ជាមួយ​រាជធានី​ភ្នំពេញ​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 14 ធ្នូ 2012ម៉ោង 14:05:22

​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១២​ នៅ​អគារ​វិមាន​សន្ដិភាព​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាល​ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​លោក​ ផា​ម​ ខ្វាង​ងី​ លេខា​បក្ស​ទីក្រុង​ហាណូយ​ និង​ជាស​មា​ ជិ​ក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ កុ​ម្មុនិ​ស្ដ​វៀតណាម​ចូល​ជួប​សម្ដែង​ការ​ គួរសម​។​ នៅ​ក្នុង​ឱកាស​នោះ​លោក​ ផា​ម​ ខ្វាង​ងី​ តាង​នាម​ប្រតិភូ​ទាំងអស់​ និង​ប្រជាជន​នៃ​ទីក្រុង​ហាណូយ​សូម​សម្ដែង​ នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រាជរ​ដ្ឋា​ ភិ​បាល​ និង​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ បាត់បង់​ដ៏​ធំធេង​ដែល​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ បាន​យាង​ចូល​ព្រះ​ទិវង្គត​។​

​លោក​ ផា​ម​ ខ្វាង​ងី​ បាន​ជម្រាប​ជូន​ សម្ដែង​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា​ លោក​ បាន​ចរចា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ផ្លាស់​ប្ដូរ​ព័ត៌មាន​,​ បទ​ពិសោធន៍​ និង​ការ​  ដាក់ចុះ​ទិស​ដៅ​ កិច្ច​សហប្រតិបត្ដិការ​ រវាង​ទីក្រុង​ទាំង​២​។​ លោក​មាន​ប្រសាសន៍​ បន្ដ​ថា​ លោក​បាន​មក​កាន់​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​នៅ​ឆ្នាំ​២០០២-២០០៥​ ហើយ​នៅ​ពេល​នេះ​ លោក​បាន​មើល​ ឃើញ​មានការ​ផ្លាស់​ប្ដូរ​រីក​ចម្រើន​យ៉ាង​ ច្រើន​ទាំង​វិស័យសេដ្ឋកិច្ច​ និង​វិស័យ​ ផ្សេងៗ​ទៀត​ដែល​មាន​ស្ថិរភាព​។​

​ក្នុង​ន័យ​នេះ​ លោក​ផា​ម​ ខ្វាង​ងី​ បាន​ អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ដែល​ កើតឡើង​ដោយ​ការ​ឈ្លាសវៃ​ ក្រោម​ ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សូម​អបអរ​ សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ទទួល​ បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដែល​ កម្ពុជា​ទទួល​បាន​ ពេល​ធ្វើ​ជា​ប្រធាន​ អាស៊ាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​,​ អាស៊ាន​បូក​,​ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ និង​កិច្ច​ពិភាក្សា​ជា​សាកល​ផង​ដែរ​។​

​លោក​ ផា​ម​ ខ្វាង​ងី​ បាន​បន្ដ​ថា​ ទីក្រុង​ ហាណូយ​ នឹង​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ យ៉ាងណា​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​មិត្ដភាព​-​សាមគ្គីភាព​រវាង​ ទីក្រុង​ទាំង​ពីរ​ផង​ ក៏​ដូច​ជា​ប្រជាជន​ទាំង​២​ផង​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ ចូលរួម​រំលែក​ព្រះ​មរណទុក្ខ​ និង​ថ្លែង​ អំណរ​គុណ​ចំពោះ​ការ​អបអរសាទរ​នូវ​ ជោគជ័យ​ទាំង​លើ​វិស័យសេដ្ឋកិច្ច​ និង​ កិច្ចប្រជុំ​កំពូល​ផង​ដែរ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ ជម្រាប​ជូន​លោក​ ផា​ម​ ខ្វាង​ងី​ អំពី​កំណែ​ ទម្រង់​ដែល​មាន​ចរិត​ជា​ប្រវត្ដិសាស្ដ្រ​ គឺ​ ការ​វាស់វែង​ដីធ្លី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជា​ ជន​កម្ពុជា​ និង​កំណែទម្រង់​ឡូ​នេសាទ​ ដែល​ឡូ​នេសាទ​ទាំងអស់​ត្រូវ​បាន​លុប​ ចោល​ និង​ប្រគល់​ជូន​ប្រជាជន​សម្រាប់​ ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​លើកទឹកចិត្ដ​ឱ្យ​ទីក្រុង​ទាំង​២​បន្ដ​ កិច្ច​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ឱ្យ​បាន​ រឹង​មាំ​ថែម​ទៀត​ ៕