
អ្នកស្លាប់ដោយខ្យល់ព្យុះបុបា្ពនៅហ្វីលីពីនដល់ទៅ១០២០នាក់
របាយការណ៍ចុងក្រោយបំផុតស្ដីពី អ្នកស្លាប់ដោយខ្យល់ព្យុះបំផុតនៅភាគ ខាងត្បូងហ្វីលីពីន កើនឡើងដល់១.០២០ នាក់ ។ លោកបែននីតូ រ៉ាម៉ូស ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយជាតិហ្វីលីពីន បានឱ្យដឹងថា គិតមកដល់ថ្ងៃ ទី១៦ ខែធ្នូ បានរកឃើញសាកសព ១.០២០នាក់និងនៅមានពលរដ្ឋ៨៥០នាក់ ទៀតបាត់ខ្លួន ហើយអ្នកស្លាប់អាចនឹង កើនឡើងថែមទៀត ។
លោក រ៉ាម៉ូស បាននិយាយប្រាប់ សារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ដោយពេលកន្លងមក យើងបានរកឃើញសាកសពជាច្រើន កប់ក្រោមគំនរអគារបាក់បែកនិងសង្កត់ ដោយដើមឈើបាក់ពីលើ ។
ព្យុះបុបា្ពបានវាយប្រហារចូលភាគ ខាងត្បូងហ្វីលីពីននៅថ្ងៃទី៤ ធ្នូ ដែល មានល្បឿនខ្យល់ដល់ទៅ១៤០គីឡូម៉ែត្រ ក្នុង១ម៉ោង ពេលខ្លះល្បឿនខ្យល់កើនឡើង ដល់ទៅ១៧០គីឡូម៉ែត្រក្នុង១ម៉ោង បាន បក់ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ដើមឈើ តូចធំរួមទាំងបង្គោលភ្លើងក៏ត្រូវដួលរលំ ផងដែរ ។ នៅតំបន់ទំនាបមានភ្លៀងធ្លាក់ ខ្លាំងបង្កឱ្យលិចលង់ បាក់ដី និងសម្លាប់ មនុស្សជាច្រើនទៀតផង ។
កោះមីនដាណាវជាតំបន់ដែលរងការ បំផ្លិចបំផ្លាញច្រើនជាងគេបំផុតដោយ ព្យុះបុបា្ព ដែលធ្វើឱ្យពលរដ្ឋរាប់សិបពាន់ នាក់ត្រូវភៀសខ្លួននិងបំផ្លាញទ្រព្យសម្បត្ដិ អាយុជីវិតជាច្រើន ។ មកដល់ពេលនេះ សកម្មភាពរុករកអ្នកបាត់ខ្លួននិងផ្ដល់ជំនួយ សង្គ្រោះដល់អ្នកបាត់បង់ផ្ទះសម្បែងនៅ តែបន្ដ ។ បច្ចុប្បន្នពលរដ្ឋ២៧ពាន់នាក់ រស់នៅក្នុងជំរុំតង់បណ្ដោះអាសន្ន ដោយ ផ្ទះសម្បែងរបស់ពួកកាត់នៅសល់តែ កម្ទេចឈើ-ថ្មបាក់បែកតែប៉ុណ្ណោះ ៕
