ក្រុម​ខ្លាំង​ ស្ថាបនា​ លីមីត​ធី​ត​ ឈ្នះ​ពានរង្វាន់​សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០១២​ជា​លើក​ដំបូង​

ដោយ​ ៖ សហការី ថ្ងៃទី 18 ធ្នូ 2012ម៉ោង 13:12:10

ភ្នំពេញ​​៖​ ​បន្ទាប់​ពី​ក្រុម​ខ្លាំង​ស្ថាបនា​លីមីត​ធី​ត​បាន​ទម្លាក់​ក្រុម​អ​ម្រិ​ត​ ហត្ថា​កសិករ​ AMK,​ Cam​ Capital​ រួច​ក៏​បាន​ឆ្លង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត​ជាមួយ​ក្រុម​ខ្លាំង​ប្រា​សាក់​។​ ពេល​នេះ​ក្រុម​ទាំង​2​ក៏​បាន​ជួប​គ្នា​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ នា​ព្រឹក​ថ្ងៃ​១៦​ ខែធ្នូ​ ឆ្នាំ​២០១២​ កន្លង​ ទៅ​ថ្មីៗ​នេះ​។​ នៅ​ក្នុង​ព្រឹត្តិការ​ណ៏​នៃ​ការ​ប្រ​គួ​ត​នៅ​វគ្គ​ផ្តាច់​ព្រ័ត​នេះ​ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ លោក​បណ្ឌិត​ ប៊ុ​ន​ មុនី​ ប្រធាន​សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​ កម្ពុជា​ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​

នៅ​មុន​ពេល​ប្រ​គួ​ត​ចាប់ផ្តើម​ លោក​ប្រធាន​សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​ថ្លែង​សុន្ទរកថា​បើក​កា​ប្រ​គួ​ត​ និង​មាន​ចំណាប់​អារ​ម្ម​ណ៏​ដោយ​គូសបញ្ជាក់​ថា​សមាគម​ន៏​មីក្រូហិរញ្ញវត្ថុ​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នេះ​ឡើង​ក្នុង​គោលបំណង​៣​សំខាន់​៖
​ទី​១.​កីឡា​ដើម្បី​សុខភាព​ ទី​២.​ដើម្បី​រឹតចំណង​សាមគ្គីភាព​ និង​មិត្តភាព​ រវាង​សមាជិក​សមា​-​គម​ន៏​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ទី​៣.​ដើម្បី​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​ស្ថាប័ន​ដែល​ទទួល​បាន​ជ័យ​លោ​ភី​។​ ការ​ប្រ​គួ​ត​នេះ​មាន​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ១២​ ចូលរួម​ ហើយ​ការ​ប្រ​គួ​ត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០៦​ ខែតុលា​ ឆ្នាំ​ ២០១២​ ដោយ​រូបមន្ត​នៃ​ការ​ប្រ​គួ​ត​ ត្រូវ​បាន​បែងចែក​ជា​ ៤​ ពូ​ល​ ក្នុង​១​ពូ​ល​ មាន​៣​ក្រុម​ ហើយ​ធ្វើការ​ប្រ​គួ​ត​វិល​ជុំ​នៅ​ក្នុង​ពូ​ល​ ហើយ​ត្រូវ​ជម្រុះ​ចោល​១​ ក្រុម​។​

ការ​ប្រកួត​ចំនួន​៤​វគ្គ​ដូច​ខាងក្រោមៈ​
1.​    ​វគ្គ​ជំ​រុះ​ក្នុង​ពូ​ល​
2.​    ​វគ្គ​ Play​ off
3.​    ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​
4.​    ​វគ្គ​ផ្តាច់​ព្រ័ត​
​ដោយ​វគ្គ​ផ្តាច់​ព្រ័ត​នេះ​គឺ​មាន​ក្រុមកីឡា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​ លីមីត​ធី​ត​ និង​ប្រា​សាក់​ធ្វើការ​ប្រកួត​ដើម្បី​ដណ្តើម​ពានរង្វាន់​ជ័យ​លោ​ភី​លេខ​១​ និង​លេខ​២​ ប្រចាំឆ្នាំ​២០១២​។​

គ្រាន់តែ​លោក​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ចាប់ផ្តើម​ការ​ប្រ​គួ​ត​ភ្លាម​ ក្រុម​ទាំង​២​ មានការ​វាយ​ សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ ភ្លេច​អស់កំ​ដៅ​ព្រះអាទិត្យ​។​ ដោយនៅ​តង់​ទី​១​ ក្រុម​ស្ថាបនា​បាន​ធ្វើការ​វាយលុក​ទៅ​លើ​ក្រុម​ប្រា​សាក់​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ដែល​សកម្មភាព​នេះ​ញាំ​ង​ឲ្យ​មានការ​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​ពី​បណ្តា​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​។​ នៅ​នាទី​ទី​១៨​កីឡាករ​ពាក់​លេខ​៨​ ឈ្មោះ​ គាន់​ ណា​រិ​ទ្ធ​ របស់​ស្ថាបនា​ លីមីត​ធី​ត​ បាន​ទាត់​ បញ្ចូល​ទី​នាំមុខ​លើ​ក្រុម​ប្រា​សាក់​ ១​ -​ 0​ ។​ ហើយ​នៅ​នាទី​ទី​៣០​ កីឡាករ​ លេខ​៩​របស់​ក្រុម​ ប្រា​សាក់​បាន​ទាត់​បញ្ចូល​ទី​ស្ថាបនា​វិញ​ដោយ​លទ្ធផល​ ១​ -​ ១​ ។​ តែ​ទោះជា​យ៉ាងណា​កីឡាករ​ លេខ​១០​ ហឿ​ង​ សុខ​ហេង​ របស់​ស្ថាបនា​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​នាំមុខ​វិញ​នៅ​នាទី​ ទី​៣៦​ ដោយ​លទ្ធផល​២-១​។​នៅ​នាទី​ទី​៤១​កីឡាករ​គាន់​ ណា​រិ​ទ្ធ​ លេខ​៨​របស់​ស្ថាបនា​បាន​ទាត់​បាល់​ ទម្លុះ​សំណាញ់​សំរេច​នូវ​គ្រាប់​បាល់​ទី​២​របស់​ខ្លួន​ អោយ​ក្រុម​ដោយ​លទ្ធផល​បណ្តោះអាសន្ន​ ៣-១​នៅ​តង់​ទី​១​។​ ចូល​មក​ដល់​តង់​ទី​២​កីឡាករ​ពាក់​ផ្លា​ក​លេខ​១០​របស់​ក្រុម​ប្រា​សាក់​ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ឲ្យ​ក្រុម​របស់​ខ្លួន​វិញ​ ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​ដ៏​ស្តួចស្តើង​ដល់​ក្រុម​ប្រា​សាក់​ ព្រោះ​គ្រាប់​បាល់​នោះ​រកបាន​នៅ​ម៉ោង​បន្ថែម​ក្នុង​តង់​ទី​២​ នាទី​ ទី​៩០​បូក​៦​ទៅ​ហើយដោយ​ទទួល​បាន​លទ្ធផល​ ៣-២​វិញ​ ។​

កញ្ចែ​បញ្ចប់​ការ​ប្រកួត​ក៏​បាន​បន្លឺ​ឡើង​ ដោយ​លទ្ធ​ស្វ័យប្រវត្តិ​ ស្ថាបនា​៣​ ប្រា​សាក់​២​។​ ជា​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ក្រុម​ម្ចាស់​ជើងឯក​ ស្ថាបនា​ លីមីត​ធី​ត​ ទទួល​បាន​ពានរង្វាន់​មួយ​រួម​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​៦00$​ សហរដ្ឋអាមេរិក​៕