
តំណាងរាស្ដ្របក្សសមរង្ស៊ីម្នាក់នៅមណ្ឌលកំពង់ចាមប្រឈមនឹងការបណ្ដេញ
ភ្នំពេញ ៖ តំណាងរាស្ដ្រគណបក្ស សមរង្ស៊ី១រូបប្រឈមនឹងការបណ្ដេញ ចេញពីបក្ស ព្រោះតែមិនបានបង់ប្រាក់ ប្រចាំខែជូនគណបក្ស ។ នេះបើតាមការ ឱ្យដឹងពីសមាជិកគណៈកម្មាធិការ អចិន្ដ្រៃយ៍ម្នាក់ថា កាលពីប៉ុន្មានថ្ងៃមុន កិច្ចប្រជុំមួយបានរៀបចំឡើង ដោយបាន លើកយកបញ្ហា២មកពិភាក្សា គឺករណី ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី លោកសួង សុភ័ណ្ឌ ប្ដឹងសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន និងករណីលោកនួន វុឌ្ឍី អ្នកតំណាងរាស្ដ្រគណបក្សសមរង្ស៊ី មណ្ឌលកំពង់ចាម ដែលត្រូវប្រឈមនឹង ការបណ្ដេញចេញ ។
ប្រភពនេះបានឱ្យដឹងថា គណបក្ស សមរង្ស៊ី បានបើកកិច្ចប្រជុំគណៈកម្មា ធិការអចិន្ដ្រៃយ៍បក្ស ដែលមានរបៀប វារៈសំខាន់២ ទី១-គឺករណីលោកសួង សុភ័ណ្ឌ ប្ដឹងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅតុលាការ និងទី២-ផែនការដក លោកនួន វុឌ្ឍី ចេញពីតំណាងរាស្ដ្រ និង បណ្ដេញចេញពីបក្ស ។ ប្រភពនេះបាន ដកស្រង់សម្ដីលោកគួយ ប៊ុនរឿន ប្រធាន គណបក្សសមរង្ស៊ីប្រចាំខេត្ដកំពង់ចាម ដែលជាអ្នកស្នើឱ្យដកលោកនួន វុឌ្ឍី នោះបានលើកឡើងក្នុងអង្គប្រជុំថា លោកនួន វុឌ្ឍី ជាមនុស្សអសកម្ម និងយឺតយ៉ាវមិន បានបង់ប្រាក់បំពេញកាតព្វកិច្ចនៅថ្នាក់ ខេត្ដរយៈពេល២ខែមកហើយ ។
ចំណែកលោកសួង សុភ័ណ្ឌ ប្រធាន ចលនាយុវជនគណបក្សសមរង្ស៊ីដែល បានដាក់ពាក្យប្ដឹងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានលោកអេង ឆៃអ៊ាង លើកឡើងនៅក្នុងអង្គប្រជុំនោះថា មាន ជម្រើស២សម្រាប់លោកសួង សុភ័ណ្ឌ ទី១-គឺត្រូវនិរទេសលាក់ខ្លួននៅក្រៅ ប្រទេស និងទី២-ត្រូវសុខចិត្ដជាប់គុក ។
រីឯករណីលោកនួន វុឌ្ឍី ត្រូវបានលោក គួយ ប៊ុនរឿន បង្ហាញនូវចេតនាស្នើឱ្យ ដកតំណែងតែម្ដង ពីព្រោះលោកមិនបាន បង់ប្រាក់កាតព្វកិច្ចជូនគណបក្ស ។ ក៏ ប៉ុន្ដែបើតាមប្រភពបានឱ្យដឹងថា លោក នួន វុឌ្ឍី បានបង់ប្រាក់៣០ភាគរយទៀង ទាត់ជូនគណបក្សនៅឯរាជធានីភ្នំពេញ ។ ប៉ុន្ដែថាតើត្រូវបង់ឱ្យគណបក្សនៅថ្នាក់ ខេត្ដទៀតឬយ៉ាងណានោះ វាជារឿងរបស់ គណបក្សសមរង្ស៊ី ។
មន្ដ្រីថ្នាក់គណៈកម្មាធិការនាយក គណបក្សសមរង្ស៊ី១រូបបដិសេធថា មិន បានដឹងអំពីកិច្ចប្រជុំនោះទេ ប៉ុន្ដែមាន ហេតុផលថា លោកគួយ ប៊ុនរឿន មាន ចេតនាចង់បណ្ដេញលោកនួន វុឌ្ឍី ដែល ទើបចូលកាន់តំណែងជាអ្នកតំណាងរាស្ដ្រ កាលពីប៉ុន្មានខែនោះមែន ។ ប្រភពនេះ បានអះអាងថា លោកនួន វុឌ្ឍី ត្រូវបាន ជំនួសតំណែងអ្នកតំណាងរាស្ដ្រ លោកស្រី ថាក់ ឡានី ដែលទៅកាន់តំណែងជា សមាជិកព្រឹទ្ធសភា ។ លោកនួន វុឌ្ឍី ត្រូវលោកគួយ ប៊ុនរឿន ចោទប្រកាន់ លាបពណ៌ថា មាននិន្នាការ ឬមិនស្មោះ ត្រង់ជាមួយគណបក្សសមរង្ស៊ី ។ នៅក្នុង ហេតុផលនេះ គឺពិតជាមិនអាចនិយាយបានទេ ប្រសិនបើគ្មានភស្ដុតាងជាក់ ស្ដែង ។ ហេតុនេះហើយទើបលោកគួយ ប៊ុនរឿន លើកយកបញ្ហាលុយកាក់ធ្វើជា ដើមហេតុ ដើម្បីដេញលោកនួន វុឌ្ឍី ។
គោលដៅធំរបស់លោកគួយ ប៊ុនរឿន ត្រូវគេអះអាងថា ប្រាថ្នាយកកៅអីអ្នក តំណាងរាស្ដ្ររបស់លោកនួន វុឌ្ឍី ដែល នៅសល់ពេលមិនដល់១ឆ្នាំទៅលក់ឱ្យ អ្នកផ្សេងទៀតដែលនៅលេខរៀងក្រោម បន្ទាប់ ។ យ៉ាងនេះក្ដីមន្ដ្រីគណបក្សសម រង្ស៊ី អះអាងថា មិនមានបញ្ហាអ្វីធំដុំនោះ ទេ ពីព្រោះគណបក្សមានលក្ខន្ដិកៈច្បាស់លាស់ ។
ករណីលោកសួង សុភ័ណ្ឌ ដែលប្ដឹង សម្ដេចនាយករដ្ឋមន្ដ្រី ក៏ធ្លាប់ត្រូវបាន លោកសុន ឆ័យ អ្នកតំណាងរាស្ដ្រគណបក្ស សមរង្ស៊ីអះអាងថា ការប្ដឹងផ្ដល់នោះមិន ជាប់ពាក់ព័ន្ធនឹងគណបក្សសមរង្ស៊ីទេ ។ រីឯលោកអេង ឆៃអ៊ាង ដែលជាអ្នកមាន ឥទ្ធិពលធំជាងលោកសុន ឆ័យ ចង្អុលផ្លូវ ឱ្យលោកសួង សុភ័ណ្ឌ រត់ទៅក្រៅប្រទេស ឬត្រូវប្រថុយជាប់គុក ៕
