រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​វិ​ស​យ័​ឯកជន​ជា​កម្លាំង​ច​លករ​នៃ​ការ​អភិវឌ្ឍ​និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​

ដោយ​ ៖ សំរិត ថ្ងៃទី 22 ធ្នូ 2012ម៉ោង 12:54:46

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ផ្នែក​ឯកជន​គឺជា​កម្លាំង​ច​លករ​នៃ​ការ​អភិវឌ្ឍ​ និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ និង​លើកកំពស់​ជីវភាព​ប្រជាជន​ ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ដ​ សុខ​ អាន​ ក្នុង​ឱកាស​សម្ពោធ​ផលិតផល​ម៉ាក​LG​ នៅ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ឆ្នូ​  ឆ្នាំ​២០១២​ ។​ 

​លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​យន្ដការ​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ជា​ច្រើន​ទៀត​ ដើម្បី​សម្រួល​ដល់​ធ្វើ​អាជីវកម្ម​ និង​ការ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ ដូច​ជា​ការ​បង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​  ការ​រៀបចំ​ឱ្យ​មាន​វេទិការ​រាជរដ្ឋាភិបាល​ និង​វិនិយោគឯកជន​យ៉ាង​ទៀងទាត់​ការ​ធ្វើ​កំណែទម្រង់​ប្រ​ព​ន្ធ័​ធនាគារ​ និង​ហិរញ្ញវត្ថុ​  ការ​បង្កើត​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​ ដោយ​មាន​ ការ​ជួយ​ជ្រោមជ្រែង​របស់​សាធារណរដ្ឋ​កូរ៉េ​ និង​ការ​កែ​លម្អ​ជា​ប្រចាំ​នូវ​បរិយាកាស​សម្រាប់​ ការ​វិយោគ​ និង​ការ​ធ្វើ​ធុរកិច្ច​ ។​  លោក​បន្ដ​ថា​  កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​ និង​សកលលោក​ហើយ​បាន​ក្លាយជា​សមាជិក​អាស៊ាន​ និង​ជា​សមាជិក​នៃ​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក​សំដៅ​បើកចំហ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​  ព្រមទាំង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​អន្ដរជាតិ​  ដើម្បី​ជា​ប្រយោគ​ន៍​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។​  ជាក់ស្ដែង​ ការ​ជួបជុំ​គ្នា​ថ្ងៃនេះ​មិន​តែ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​ចូលរួម​គាំទ្រ​ចំពោះ​កិច្ចសហការ ​ធ្វើ​អាជិ​វ​កម្ម​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​បរទេស​ប៉ុន​ណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាព​ជោគ​ជ​យ័​ ក្នុង​ការ​អនុវត្ដ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​  ដើម្បី​បង្កើន​ជំនឿ​ ជឿជាក់​ របស់​អ្នក​វិនិយោគទុន​ ក៍​ដូច​ជា​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ក្នុង​ការ​សម្រេចចិត្ដ​ធ្វើ​អា​ជី​ វ​កម្ម​នៅ​កម្ពុជា​  សំដៅ​រួមចំណែក​ជុំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ និង​ការងារ​ ។​

លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន​ បាន​បញ្ជាក់​ថា​ កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិ​ស​យ័​ មាន​សុខ​សន្ដិភាព​ពេញលេញ​ មាន​ស្ថេ​រ​ភាព​នយោបាយ​ មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​ ជា​ពិសេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ និង​អតិផរណា​ទាប​ ។​  ផ​លិ​ផល​ក្នុងស្រុក​សរុប​សម្រាប់​ ប្រជាជន​ម្នាក់ៗ​ មានការ​កើន​ឡើងជា​លំដាប់​ពី​ប្រមាណ​៧៣៨​ ដុល្លា​អាម៉េរិក​ នៅ​ឆ្នាំ​២០០៨​ ដល់​៩១៥​ដុល្លា​អាម៉េរិក​ នៅ​ឆ្នាំ​២០១២​  ហើយ​ត្រូវ​បាន​ប៉ាន់​ស្មានថា​នឹង​កើន​រហូត​ដល់​ប្រមាណ​១០០០​ ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ​២០១៣​ ។​ កំណើន​ទាំងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អំណាច​ទិញ​របស់​ប្រជាជន​កម្ពុជា​មានការ​កើន​ឡើងជា​បន្ដបន្ទាប់​ដែល​ នេះ​បាន​បង្ហាញ​នូវ​សក្កា​នុ​ពល​ដ៍​ធំធេង​របស់​កម្ពុជា​ សម្រាប់​ក្រុ​ហ៊ុន​វិនិយោគ​នានា​ រួម​ទាំង​ក្រុមហ៊ុន​LG​នៅ​កម្ពុជា​ដែល​កំពុង​ចរាចរ​សព្វ​ថ្ងៃនេះ​ផង​ដែរ​ ។

លោក ​សុខ​ ពិសិដ្ឋ​ អគ្គនាយក​ក្រុមហ៊ុន​អិ​ល​ជី​បាន​បញ្ជាក់​ថា​  វត្ដមាន​វិ​ស​យ័​ឯកជន​នៅ​កម្ពុជា​ពិតជា​បាន​រួមចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នៅ​កម្ពុជា​បាន​លឿន​  ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ​ ។​ ជាក់ស្ដែង​វត្ដមាន​ក្រុមហ៊ុន​អិ​ល​ជី​របស់​លោក​ នឹង​រួមចំណែក​ក្នុង​ការ​បង្កើន​ធនធានមនុស្ស​  និង​សេដ្ឋកិច្ចជាតិ​តាម​រយៈ​សហគមន៍​ធុរៈកិច្ច​និង​ប្រជាពលរដ្ឋ​ទូទៅ​ ក្នុង​ការ​ សម្រួល​ការងារ​ផ្នែក​អាជីវកម្ម​ ទំនាក់ទំនង​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​ទិស​ដៅ​អប់រំ​ និង​សិក្សាធិការ​នៅ​ក្នុង​ក្រម​ខ​ណ្ឌ័​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​  នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ។​ ការ​ចូលរួម​របស់​វិ​ស​យ័​ឯកជន​ពិតជា​នឹង​ក្លាយជា​ចលនា​មួយ​បន្ថែម​ទៀត​សម្រាប់​ព​ន្លឿ​នទី​ផ្សារ​ព​ត៌​មាន​វិទ្យា​របស់​ ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ខិត​ទៅ​ជិត​ប្រទេស​អភិវឌ្ឍន៍​ឯទៀតៗ​ ក្នុង​តំបន់​ និង​ពិភពលោក​ ៕​