
វិចារណកថា ៖ ប្រយ័ត្នចាញ់បោកគេក្នុងថ្ងៃបុណ្យណូអែល
ដោយ ៖ នួន នរិន្រ្ទ ថ្ងៃទី 24 ធ្នូ 2012ម៉ោង 10:20:26
វិទ្យាសាស្ដ្ររីកចម្រើន មិនប្រកាន់ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិសាសន៍ ណានោះទេ។ ពេលនេះយុវជន យុវនារីខ្មែរទាំងទីក្រុងក៏ដូចជនបទកំពុងតែរីករាយ នឹងប្រពៃណីទំនៀមទម្លាប់ពីបណ្ដាជនជាតិអឺរ៉ុប គឺពិធីបុណ្យណូអែល ឬបុណ្យគ្រិស្ដ ស្មាស។ ប្រជាពលរដ្ឋជា ពិសេសយុវវ័យមានសិទ្ធិគោរពជំនឿសាសនាទៅតាម ចំណង់ចំណូលចិត្ដរបស់ខ្លួន។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក៏គួររក្សានូវប្រពៃណីទំនៀម ទម្លាប់ខ្មែរ ដោយមិនត្រូវប្រថុយប្រាណឱ្យបាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន ក៏ដូចជាសង្គមជាតិនៅក្នុងថ្ងៃ បុណ្យណូអែលនេះទេ។
បន្ទាប់ពីថ្ងៃបុណ្យណូអែល បន្ដរីករាយហូរហែរហូតដល់ឆ្លងឆ្នាំសកល ដែលយុវវ័យ មួយចំនួននាំគ្នាអង្គុយរាប់ថយក្រោយ (Count Down) នៅតាមក្លឹបកម្សាន្ដ ឬ កន្លែងផឹកស៊ីនានាដែលសេចក្ដីព្រួយបារម្ភអាណាព្យាបាលរបស់យុវវ័យទាំងនោះ ភ័យ ខ្លាចពួកគេគ្មានកន្លែងទទួលទានដំណេក បន្ទាប់ពីឆ្លងចូលឆ្នាំថ្មីបានប៉ុន្មាននាទី មកនោះ។ ពួកគេអាចនឹងកក់បន្ទប់ផ្ទះសំណាក់ ឬក៏មិនហ៊ានចូលផ្ទះ នាំគ្នាទាំង ហ្វូងទៅដេកតាមផ្ទះសំណាក់ ឬសណ្ឋាគារ ហើយប្រព្រឹត្ដអំពើមិនគប្បីមួយចំនួន ប្រាសចាកសីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ។ នេះជាសេចក្ដីព្រួយបារម្ភរបស់ អាណាព្យាបាល មាតាបិតាដែលមានកូនចៅឈ្លក់វង្វេងនឹងវប្បធម៌បរទេស។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា ជាការរើសអើង ប្រកាន់ពណ៌សម្បុរ ចំពោះការប្រតិបត្ដិឬរីករាយនៅក្នុងថ្ងៃបុណ្យណូអែលតាមអ្នកកាន់គ្រិស្ដសាសនា នោះទេ ហើយក៏មិនមែនមានន័យថា គ្រិស្ដសាសនានាំមនុស្សឬពង្វក់យុវវ័យឱ្យ នាំគ្នាប្រព្រឹត្ដអំពើមិនគប្បីនៅក្នុងផ្ទះសំណាក់ឬសណ្ឋាគារនោះដែរ។ ប៉ុន្ដែអ្វីដែល ជាការខុសឆ្គង គឺយុវជនខិលខូចមួយចំនួនឆ្លៀតឱកាសកេងចំណេញពីយុវតីដែល ភ្លើតភ្លើនសប្បាយភ្លេចខ្លួន សប្បាយនឹងថ្ងៃបុណ្យរបស់ពួកបស្ចិមប្រទេស។ យុវជន ខិលខូចមួយចំនួនរង់ចាំថ្ងៃបុណ្យណូអែលក្នុងការណាត់ជាមួយសង្សារដើម្បីចូល ក្លឹបកម្សាន្ដ ហើយឆ្លៀតឱកាសបង្ហួសផ្ទះសម្បែង បន្ទាប់ពីរាប់ថយក្រោយ រង់ចាំ ទទួលឆ្នាំសកលថ្មី ឬក៏មានឱកាសបាននាំដៃគូដើរកម្សាន្ដថ្ងៃបុណ្យណូអែលធ្វើឱ្យ នាង ភ្លេចខ្លួន ហើយក៏ចូលផ្ទះសំណាក់តែម្ដង ។
បើតាមក្រុមអ្នកសង្កេតការណ៍ ពិធីបុណ្យណូអែលដែលចាប់ផ្ដើមនៅអំឡុង សបា្ដហ៍ទី៣ ខែធ្នូ នៃឆ្នាំនីមួយៗ ។ សាលារៀនឯកជនដែលមាននិន្នាការទៅរកគ្រិស្ដ សាសនាបានរៀបចំពិធីបុណ្យណូអែលសម្រាប់ជាការជួបជុំជាមួយឪពុកម្ដាយអាណា ព្យាបាលសិស្សដើម្បីឱ្យបានស្គាល់គ្នា និងដើម្បីជាឱកាសឱ្យសិស្សសាលាទាំងអស់ បានជួបជុំគ្នាផង។ ទិដ្ឋភាពបែបនេះពិតជាមិនអាក្រក់សម្រាប់យុវវ័យកម្ពុជា នោះឡើយ។ ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់សាលារៀនរបស់រដ្ឋមួយចំនួនក៏មាន សិស្សសាលាខ្លះមិនចូលថ្នាក់នៅក្នុងថ្ងៃបុណ្យណូអែលនេះដែរ។ ពួកគេណាត់គ្នា ទៅកាន់ទីកន្លែងកម្សាន្ដជាយក្រុង ហើយមិនប្រាកដថា ការកម្សាន្ដរបស់ពួក គេនឹងត្រូវបានបញ្ចប់ដោយសន្ដិវិធី និងភាពថ្លៃថ្នូរនោះទេ។ ក្រុមយុវវ័យកេង ចំណេញកៀកកើយទៅលើក្មេងស្រីៗ ដែលមើលទៅមិនសមភ្នែកមហាជន ជា ពិសេសឆ្គាំឆ្គងចំពោះប្រពៃណីទំនៀមទម្លាប់ ។
វាមិនមែនជាចំណុចដែលអសកម្មទាំងស្រុងនោះទេ ។ ប៉ុន្ដែជនខិលខូចមួយ ចំនួនឆ្លៀតឱកាសប្រព្រឹត្ដអំពើផ្ដេសផ្ដាសនៅក្នុងថ្ងៃបុណ្យនេះ ។
យុវជន យុវនារី មួយចំនួនធំក្រោមការណែនាំពីអាណាព្យាបាល និងមើលឃើញអំពីចំណុចអវិជ្ជមាន ទើបពួកគេខ្លាចរអាមិនសប្បាយ ភ្លេចខ្លួននៅក្នុងឱកាសថ្ងៃបុណ្យណូអែលនេះ ។ បើ ប្រៀបធៀបនៅនឹងបណ្ដាឆ្នាំមុនៗ យុវជន យុវនារីមួយចំនួនធំហាក់ដូចជាមិនជ្រួល ជ្រើមពេកនោះទេ ។ មិនជ្រួលជ្រើមក៏ព្រោះតែពួកគេមើលឃើញថា ការសប្បាយ រីករាយនៅក្នុងថ្ងៃបុណ្យណូអែលនេះ គឺជាភាពអាម៉ាសមួយសម្រាប់ជាតិសាសន៍ របស់ខ្លួន និងគ្មានផលចំណេញអ្វីនោះឡើយ ។
និយាយយ៉ាងនេះ មិនមែនមានន័យថា ប្រពៃណីទំនៀមទម្លាប់បរទេសសុទ្ធតែ អាក្រក់នោះទេ ។ ប៉ុន្ដែបណ្ដាជនឆ្លៀតឱកាសមួយចំនួនបង្កឱ្យមានបញ្ហាកេង ចំណេញ ហើយធ្វើឱ្យមានបញ្ហានៅក្នុងសង្គម ។ ប្រពៃីណីទំនៀមទម្លាប់ជាតិសាសន៍ នីមួយៗសុទ្ធតែមានប្រយោជន៍រៀងៗខ្លួន ។ សម្រាប់នៅកម្ពុជា យុវជន យុវនារីខ្លះ ឆ្លៀតឱកាសមិនត្រឹមតែរំលោភបំពាននៅលើខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្ដែមានលាយ ឡំទៅដោយអំពើបោកប្រាស លួចប្លន់ទៀតផង ។ ជនខិលខូចរកគ្រប់វិធីដើម្បីកេង ចំណេញគ្រប់សកម្មភាពទោះដោយវិធីណាក៏ដោយ ។
គេរំពឹងថា យុវវ័យកម្ពុជា ជាពិសេសអាណាព្យាបាលទាំងឡាយនឹងពិនិត្យតាម ដានចំពោះសកម្មភាពកូនៗរបស់ខ្លួននៅក្នុងឱកាសនៃពិធីបុណ្យគ្រិស្ដម៉ាស ក៏ដូច ជាបុណ្យឆ្លងឆ្នាំសកល។ យុវជន យុវនារីដែលមិនបានគិតគ្រប់ជ្រុងជ្រោយ ធ្វើឱ្យ ប៉ះពាល់ដល់កិត្ដិយសនិងសេចក្ដីថ្លៃថ្នូរក្រុមគ្រួសារ ក៏ដូចជាប្រពៃណី ទំនៀមទម្លាប់ ជាតិ។ មានបញ្ហាជាច្រើនដែលនឹងកើតមាននៅក្នុងពិធីបុណ្យរបស់បណ្ដាជនបស្ចិម ប្រទេសសម្រាប់អ្នកដែលមិនមែនជាអ្នកកាន់សាសនាគ្រិស្ដ ។ បើទោះជាយ៉ាង នេះ ការគោរពនូវជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ណាមួយ នៅតែជាសិទ្ធិ របស់បុគ្គលម្នាក់ៗដែលគ្មានអ្នកណាអាចបំពារបំពានបានឡើយ។ ប្រការនេះហើយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់រួចហើយ ។
លោក មហាត្មះ គន្ធី អ្នកនយោបាយអហិង្សារបស់ឥណ្ឌាបាននិយាយទូន្មានទៅ កាន់ប្រជាជាតិឥណ្ឌា ខណៈដែលប្រទេសនេះស្ថិតក្រោមអាណានិគមអង់គ្លេសអស់ រយៈពេល១០០ឆ្នាំថា “អរិយធម៌មិនមែននាំគ្នាបង្កើតការសប្បាយទេ គឺជាការ ទប់សេចក្ដីសប្បាយ កុំឱ្យយើងភ្លើតភ្លើនភ្លេចដល់ករណីកិច្ចរបស់យើង...” ៕
